Royal Academy of Cambodia
ថ្ងៃអាទិត្យ ៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៨ នៅសាលប្រជុំលេខ៣១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលគ្រូឯកទេស និងគ្រូភាសាចិនក្នុងតំបន់ រៀបចំដោយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។
អង្គពិធីនេះបានអញ្ជើញចូលរួមជាគណៈអធិបតីបើក ដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យ សភាកម្ពុជា នៅក្នុងអង្គពិធីក៏មានវត្តមាន ថ្នាក់ដឹកនាំជា អនុប្រធានអចិន្ត្រៃសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាសហនាយកនៃវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មន្រ្តីជាន់ខ្ពស់ការិយាល័យគ្រប់គ្រងគ្រូបង្រៀន រួមទាំងលោកគ្រូ អ្នគ្រូជាគ្រូបង្រៀនជនជាតិ ចិន និងខ្មែរផងជាច្រើននាក់។
ខ្លឹមសារសំខាន់ៗដែលទាក់ទងទៅនឹងគរុកោសល្យនៃការបង្រៀន យុទ្ធសាស្ត្រ អត្ថន័យនៃភាសា សារៈប្រយោជន៍ជាច្រើនដែលភាសាបានរួមចំណែកសំខាន់និងជាមធ្យបាយសម្រាប់ការជួយដល់ការកិច្ចអភិវឌ្ឍប្រទេស ត្រូវបានលើកឡើងនៅក្នុងអង្គពីធីបើកសន្ទុរកថារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ដោយឯកឧត្តមបណ្ឌិត្យសភាចារ្យប្រធានថ្លែងថា៖ កាលពី១០ ឆ្នាំមុន ការបង្រៀនគរុកោសល្យជារៀងរាល់ឆ្នាំ? ការពិតណាស់ហេតុអ្វីការបង្រៀនគរុកោសល្យកាន់តែប្រែប្រួល? ពីព្រោះវិទ្យាសាស្ត្រកាន់តែរីកចំរើន គរុកោសល្យក៏ត្រូវតែប្រែប្រួលតាមពីមួយឆ្នាំទៅមួយឆ្នាំ កាលពីមុនគ្រូបង្រៀនកាន់ដីសមកបង្រៀន ប៉ុន្តែឥឡូវគ្រូបង្រៀនកាន់ហ្វឺតនិងស្លាយ មកបង្រៀន។ រៀនភាសាចិនសម្រាប់បរទេសមិនមែនរៀនភាសាចិនសម្រាប់ចិនទេ រៀនភាសាចិនសម្រាប់មនុស្សពេញវ័យ និងក្មេង ថាតើត្រូវបញ្ចូលគរុកោលស្យតាមរបើអ្វីដើម្បីទាក់ទាញ?ការបង្រៀនក្នេងត្រូវការកាយវិការដើម្បី ឱ្យគេទាក់ទាញ។
ការបង្រៀនប្រទេសណាក៏ដូចជាប្រទេសណាដែល គេត្រូវការគ្រូក្មេងដើម្បីភាពទាក់ទាញសិស្ស។ ចំណុចសំខាន់មនុស្ស ខុសពីសត្វ គឺមានសំណេរ ដែលមានភាសាមុនរួចត្រូវមានសំណេរតាមក្រោយ ដូចមានគំនូសជា ក្នុងនោះវាបានបង្កើតនូវទិដ្ឋភាព៤យ៉ាង៖
-១/ពត់សម្លេងតាមគំនូសឬហៅថាសំណេរ
-២/សរសេរឃ្លាប្រយោគដើម្បីឆ្លើយតបតាមសំនៀងឬភាសារបស់ខ្លួន
-៣/រៀនវេយ្យាករណ៍
-៤/សរសេរលក្ខណៈបច្ចេកទសទៅតាមវិទ្យាសាស្ត្រនីមួយៗ គឺទៅតាមការរីកចំរើនរបស់សង្គម។
ជាការពិត ភាសាដើរតួសំខាន់ ប្រសិនបើមិនចេះភាសា គឺយើងលំបាកក្នុងការរៀបចំសង្គម មានភាសាបច្ចេកទេសដូច ជា ភាសាច្បាប់ ភាសាហៃទី ភាសាសេដ្ឋកិច្ចជាដើម។ ដូចេ្នះរាជបណ្ឌិត្យសភាកម្ពុជា ដើរតួរសំខាន់ ជាមួយខាង ហាន់ប៉ាន់ ដើម្បីបង្កើតភាសាឱ្យទៅជាភាសាចិននិយាយតាមបែបបច្ចេកទេសជំនាញ។
ប្រជាជនចិនពីមុនមកស្រុកខ្មែរ ដោយការហែលទឹកប៉ុន្តែរយៈពេលតែ៤ឆ្នាំ ចិនមានផ្ទះថ្មរស់នៅហើយបានក្តោបទីផ្សារ ទាំងអស់របស់កម្ពុជាបានប្រហែល៨០ភាគរយ គឺវាខុសពីប្រទេសថៃបានត្រឹម៧៥ភាគរយ។ប៉ុន្តែពេលនេះនៅក្នុងសតវត្ស ទំនើបចិនបានជួយដល់ការអភិវឌ្ឍទីផ្សាររបស់កម្ពុជាតាមរយៈផ្លូវមួយខ្សែរក្រវ៉ាត់មួយ។
បន្ថែមនៅក្នុងអង្គពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានដាក់សំណួរថា «ហេតុអ្វីប្រទេសអង់គ្លេសមានប្រជា ជនតែជាង៦៦លាននាក់ ជាប្រទេសតូច ប៉ុន្តែ នៅលើពិភពលោក គឺគេត្រូវតែរៀនភាសា អង់គ្លេស?»ចំណែកប្រទេស បារាំង ហេតុអ្វីបារាំងអាចផ្សព្វផ្សាយភាសារបស់ខ្លួនបានដល់តំបន់អាហ្រិក និងអាស៊ីអាគ្នេយ៍? ពីព្រោះបារាំមានប្រ ជាជនប្រមាណត្រឹមតែជាង៦០លានប្រហែលគ្នានឹងអង់គ្លេស ហើយមនុស្សនៅទស្សវត្ស៍ទី៦០និងទី៧០កម្ពុជាក៏និយាយភាសាបារំាង ដូចតំបន់អាហ្រិកលើកលែងតែប្រទេសសេរ៉ាឡេអូនដែលប្រើប្រាស់ ភាសាអង់គ្លេស។
ឯកឧត្តមបណ្ឌិត្យសភាចារ្យប្រធានរាជបណ្ឌិតសភាកម្ពុជា បានលើកថា«ចម្លើយខ្លីបំផុ គឺដោយសារតែបដិវត្តន៍ឧស្សា ហកម្មនៅសតវត្សទី១៨ ដូច្នេះការចង់ចេះ ចង់ដឹងគឺត្រូវតែរៀនភាសាអង់គ្លេស។ ចំណែកឯបារាំងបានយកប្រទេសតូចដាក់ក្រោមអណានិគមន៍របស់ខ្លួននិងបានដាក់បញ្ចូលភាសាបារាំងសម្រាប់ប្រើប្រាស់។ រីឯចំណែកភាសាចិន ចិនបាននាំ៤យ៉ាង មកដល់កម្ពុជា ដែលចិនមានចំនួនជាង១៤០០លាននាក់នៅលើទឹកដីចិន
១-ចិនតែងតែដើររូបភាពជាដៃគូដើម្បីពង្រីកមនោគមន៍និងវប្បធម៌របស់ខ្លួន ជាក់ស្តែងនៅកម្ពុជា កម្រមានគ្រួសារ ណាដែលគ្មានខ្សែរស្រឡាយជាចិនទេ រួមទាំងដាក់អក្សរចិនតាមផ្ទះ និងជំនឿលើអ្នកតាចិនជាដើម។
២-ចិនបាននាំម្ហូប ចិនបានបង្រៀនខ្មែរហូបម្ហូបចិន ពីនំបញ្ចុកមកគុទាវ នំអន្សមមកនំប៉ាវ ពីទឹកត្នោតមកទឹកតែ
៣- ចិនបានផ្តល់ជំនួយដោយមិនលូកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
៤- ចំនុចសំខាន់បំផុត នៅសតវត្សទី២១នេះ បើកម្ពុជាជាប្រទេសផ្តល់ និងទទួលសេវាកម្ម ប្រសិនបើកម្ពុជាមិនចេះភាសាចិនស្របពេលដែលចិនកំពុងតែរីកចំរើនក្នុងវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងវិស័យទីផ្សារ តើយុវជនត្រូវត្រៀមខ្លួនធ្វើយ៉ាងដូចម្តេច?គឺយើងមិនបណ្តុះកម្មករបន្តទៀតទាំងស្រុងនោះទេ ប៉ុន្តែយើងនឹងបណ្តុះយុវជនកម្ពុជាឱ្យក្លាយជាអ្នកគ្រប់គ្រងអ្នកទីផ្សារ និងអ្នកបម្រើសេវាកម្មនិងផ្តល់សេវាកម្មបានល្អ។
ថ្លៃងនៅក្នុងពិធីដ៏មានអត្ថន័យនោះ តាមរយៈសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាក៏បានលើកថ្លែងអំណរគុណយ៉ាងដល់អ្នក ឧកញ៉ា ពង ខៀវសែ បានឧបត្ថម្ភ អគារមានទំហំធំអាចផ្ទុកបានសិស្សិតចំនួ ៧០០ នាក់ ដែលនឹងសាងសង់រួចនៅក្នុងកំឡុងខែសីហាឆ្នាំ២០១៩ ខាងមុខ នេះជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលបានជួយដល់ថ្នាលអប់រំ និងបណ្តុះបណ្តាលនៅកម្ពុជា។
RAC Media I ស៊ាង រ៉ូហ្សាត
ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨យោងតាមការផ្សាយព័ត៌មានរបស់ភ្នំពេញប៉ុស្តិ៍ ថាមានអ្នកទោសចំនួន៣១៩នាក់នឹងត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំលើកលែងទោសនិងបន្ធូរបន្ថយទោសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះត...
ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨បច្ចុប្បន្នអត្រានៃប្រជាជនពេញវ័យ ដែលប្រើប្រាស់សេវាហិរញ្ញវត្ថុនេះមានការកើនឡើងខ្ពស់ រហូតដល់៦៧% បើធៀបកាលពីមុនមានត្រឹមក្រោម១០%ប៉ុណ្ណោះ។នេះបើយោងតាមការ...
សេចក្តីជូនដំណឹង៖ ស្តីពីការកែសម្រួលខ្សែរត់រថយន្តក្រុងចាស់ និងបន្ថែមបណ្ដាញខ្សែរត់ថ្មីរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង(City Bus) រាជធានីភ្នំពេញ។ស្វែងយល់ពីស្លាកសំគាល់រ...
ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨ក្រសួងសុខាភិបាលនឹងចាប់ផ្ដើមអនុវត្តវិធានការច្បាប់ ពិន័យអ្នកជក់បារី និងម្ចាស់ភោជនីយដ្ឋានឆាប់ៗខាងមុខនេះ ក្រោយពីមើលឃើញពីអត្រាអ្នកស្លាប់ដោយសារការជក់បារីក្នុង១ឆ្នាំៗមានការក...
ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨អាជ្ញាធរខេត្តកំពង់ឆ្នាំងនឹងចាប់ផ្តើមបម្លាស់ទីផ្ទះបណ្តែតទឹករបស់ជនជាតិវៀតណាម ជិត១ពាន់គ្រួសារ នៅក្នុងក្រុងកំពង់ឆ្នាំង ឱ្យមករស់នៅលើគោកវិញឱ្យអស់ត្រឹម...
ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨(កំពង់ធំ)៖ ដើម្បីលើកស្ទួយវិស័យកសិកម្ម តាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាឱ្យបានប្រសើរឡើង និងមានលក្ខណៈស្តង់ដារ ក្នុងការផលិតអង្ករនាំចេញ លោក វេង សាខុន រដ្ឋមន្...