Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃពុធ ២ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០ នាទីព្រឹក វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣ ស្ដីពី៖ «សណ្តាប់ធ្នាប់ពិភពលោកប្រកបដោយការផ្លាស់ប្តូរនិងតួនាទីរបស់មហាអំណាច សម្រាប់សន្តិភាព ស្ថិរភាព និង វិបុលភាពសាកល» ដោយទទួលបានកិច្ចសហការរៀបចំនិងផ្ដល់មូលនិធិដោយ មូលនិធិខុនរ៉ាដអាដិណៅអ៊ែរ (KONRAD ADENAUER STIFTUNG)។
វេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣នាឱកាសនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក Jason Chumtong ប្រធានមូលនិធិខុនរ៉ាដអាដិណៅអ៊ែរប្រចាំកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានវិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិនៃកម្ពុជារាជបណ្ឌិត្យសភាកម្ពុជា។
វេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣ ស្ដីពី៖ «សណ្តាប់ធ្នាប់ពិភពលោកប្រកបដោយការផ្លាស់ប្តូរនិងតួនាទីរបស់មហាអំណាច សម្រាប់សន្តិភាព ស្ថិរភាព និង វិបុលភាពសាកល» ប្រព្រឹត្តទៅដោយផ្ដោតលើប្រធានបទចំនួន៣គឺ
១. "សណ្ដាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រកួតប្រជែងរវាងមហាអំណាច"
២. "ភាពតានតឹងនៅអឺរ៉ុបនិងមជ្ឈិមបូព៌ា" និង
៣. "តួនាទីរបស់មហាអំណាចក្នុងការលើកកម្ពស់សុខដុមភាពពិភពលោក"។
វេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣ នាឱកាសនេះ មានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនជាតិ និងអន្តរជាតិដូចខាងក្រោម៖
- លោកបណ្ឌិត Raimund Weiss សាស្ត្រាចារ្យរងនិងជាព្រឹទ្ធបុរសនៃមហាវិទ្យាល័យសេដ្ឋកិច្ចនិងវិទ្យាសាស្ត្ររដ្ឋបាល នៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្កន់
- ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា
- លោក ឯម សុវណ្ណរ៉ា ប្រធាននាយកដ្ឋាននយោបាយនិងសន្តិសុខអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
- ឯកឧត្តមបណ្ឌិត ឈាង វណ្ណរិទ្ធ ប្រធានក្រុមទីប្រឹក្សានៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
- លោកសាស្ត្រាចារ្យបណ្ឌិត Kevin Nauen ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា
- លោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
- លោកបណ្ឌិត យុន គា នាយករងវិទ្យាស្ថានសិក្សាអន្តរជាតិនិងគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
- លោកបណ្ឌិត Joseph Matthews សាស្រ្តាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
ក្រៅពីវាគ្មិនជំនាញ ក៏មានអ្នកចូលរួមមកពីស្ថាប័នធនាគារខួរក្បាលជាតិ និងអន្តរជាតិ សាស្ត្រាចារ្យ និស្សិតសាកលវិទ្យាល័យ តំណាងក្រសួង តំណាងស្ថាទូតបរទេសប្រចាំកម្ពុជា ថ្នាក់ដឹកនាំនិងអ្នកសា្រវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងអ្នកសារព័ត៌មាន សរុបប្រមាណ ១០០នាក់។
ឆ្លៀតក្នុងឱកាសវេទិកាអន្តរជាតិលើកទី៣នេះដែរ នៅពេលរសៀល ក៏មានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានិងមូលនិធិខុនរ៉ាដ អាដិណៅអ៊ែរប្រចាំព្រះរាជាណាចក្រកម្ពុជាសម្រាប់រយៈពេល ៤ឆ្នាំ (២០២៤-២០២៧) នៅចុងបញ្ចប់នៃកម្មវិធី ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យភាកម្ពុជាផងដែរ។
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
យុទ្ធសាស្ត្រថ្មីរបស់លោកដូណាល់ត្រាំ គឺធានាឱ្យអាម៉េរិកមានភាពលេចធ្លោមុខមាត់នៅក្នុងតំបន់នានាដូចជា ឥណ្ឌូប៉ាស៊ីហ្វិក និង អឺរ៉ុប។ ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រើនៅពេលនេះគឺសម្តៅពីសមុទ្រឥណ្ឌាខាងលិចដល់ប៉ាស៊ីហ្វិកខាងកើ...
សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី «ខ្ញុំចង់សង្កត់ធ្ងន់ចំពោះគុណបំណាច់របស់សម្តេច ហេង សំរិន ដែលបានសង្គ្រោះជនជាតិចាមឱ្យរស់រានមានជីវិត និង សម្តេចហ៊ុន សែន ដែលបានអភិវឌ្ឍជនជាតិ...