Royal Academy of Cambodia
ភ្នំពេញ៖ មានគណនីហ្វេសប៊ុកយ៉ាងតិចចំនួន ៤ ដែលត្រូវបានក្រសួងមហាផ្ទៃចាត់វិធានការបិទចោលតែម្ដង ហើយជាមួយគ្នានេះដែរក្រសួងក៏បានបញ្ជាក់អត្តសញ្ញាណជូនគេហទំព័រហ្វេសបុកផ្លូវការ(Verified Facebook Page) ចំនួន១០ នៃក្រសួងស្ថាប័នចំនួន៦ផងដែរ។នេះបើយោងតាមព័ត៌មានដែលចេញផ្សាយដោយគេហទំព័ររបស់ក្រសួងមហាផ្ទៃ នៅថ្ងៃសៅរ៍ទី២៧ ខែតុលា ឆ្នាំ២០១៨នេះ។
ក្នុងគោលដៅរក្សាអោយបាននូវសុវត្តិភាព និងភាពត្រឹមត្រូវក្នុងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម(Facebook) មួយនេះជូនថ្នាក់ដឹកនាំ នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានដាក់ចេញនូវយន្តការក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបចំពោះបទល្មើសបច្ចេកវិទ្យា ស្របតាមតួនាទីភារកិច្ចដែលបានដាក់ចេញ ជាក់ស្តែង ក្នុងរយៈកាលកន្លងមកនេះ បទល្មើសក្នុងបណ្ដាញទំនាក់ទំនងសង្គមមួយចំនួនត្រូវបាននាយកដ្ឋាន សហការជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ រហូតឈានដល់ការបិទជាស្ថាពរនូវគណនី ក្លែងក្លាយមួយចំនួនរួមមាន៖
១-ទំព័រ Facebook ឈ្មោះ សមាគមន៍ វៀតណាមនៅកម្ពុជា
២-ទំព័រ Facebook ឈ្មោះ Hun Mannet (ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត), Hun Manet, Prime Minister of Cambodia, Hun Manet (របស់ ឯកឧត្តម ហ៊ុន ម៉ាណែត)
៣-ទំព័រ Facebook ឈ្មោះ Vong Bunintreavuth
៤-ទំព័រ សមាគមវៀតណាមនៅកម្ពុជា -ល-
ដូចគ្នាផងដែរ ដើម្បីផ្ដល់ជូននូវភាពច្បាស់លាស់ជូនសាធារណជន ក្រុមការងាររបស់នាយកដ្ឋាន បានសហការបញ្ជាក់គណនីគេហទំព័រហ្វេសបុកផ្លូវការ (Verified Facebook Page) ចំនួន១០ រួចរាល់ជូនក្រសួងស្ថាប័នរាជរដ្ឋាភិបាលចំនួន៦ (ដោយមានសញ្ញាធីកពណ៌ខៀវជាសម្គាល់) រួមមាន៖
១-ទំព័រផ្លូវការរបស់ក្រសួងមហាផ្ទៃ ដែលមានឈ្មោះ “ក្រសួងមហាផ្ទៃ Ministry of Interior Cambodia” និងមានអាស័យដ្ឋាន៖ https://www.facebook.com/ministry.interior/
២-ទំព័រផ្លូវការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានឈ្មោះ “ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance” និងមានអាស័យដ្ឋាន៖ https://www.facebook.com/ministry.economy.finance/
៣-ទំព័រផ្លូវការរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានឈ្មោះ “ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ” និងមានអាស័យដ្ឋាន៖ https://www.facebook.com/mlvt.gov.kh/
៤-ទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានរតនាគារជាតិ ដែលមានឈ្មោះ“ អគ្គនាយកដ្ឋានរតនាគារជាតិ - General Department of National Treasury ” និងមានអាស័យដ្ឋាន៖ https://www.facebook.com/treasury.gov.kh/
៥-ទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានឈ្មោះ“ អគ្គនាយកដ្ឋានពន្ធដារ General Department of Taxation” និងមានអាស័យដ្ឋាន៖ https://www.facebook.com/cambodiataxation/
៦-ទំព័រផ្លូវការរបស់រដ្ឋមន្រ្តីនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានឈ្មោះ “អ៊ិត សំហេង -Ith Sam heng” និងមានអាស័យដ្ឋាន៖ https://m.facebook.com/ithsamheg/
៧-ទំព័រផ្លូវការរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលមានឈ្មោះ “Hun Manet” និងមានអាស័យដ្ឋាន៖ https://www.facebook.com/Hun-Manet-482663735152092/
៨-ទំព័រផ្លូវការរបស់ ឯកឧត្តម វង្ស ប៊ុនឥន្រ្ទាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ ដែលមានឈ្មោះ ““ Vong Bunintreavuth” និងមានអាស័យដ្ឋាន៖ https://www.facebook.com/Vong.Bunintreavuth/-
៩-ទំព័រផ្លូវការរបស់រដ្ឋលេខាធិការនៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានឈ្មោះ “Pich Sophoan-ពេជ សោភ័ន” និងមានអាស័យដ្ឋាន៖ https://www.facebook.com/pichsophoan1/
១០-ទំព័រផ្លូវការរបស់អ្នកនាំពាក្យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានឈ្មោះ “HENG Sour” និងមានអាស័យដ្ឋាន៖ https://www.facebook.com/hengsour4all/
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ដោយសារតែការបើកទូលាយនូវសេរីភាពសារព័ត៌មាន និងពិសេសសេរីភាពក្នុងការបញ្ចេញមតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានជនអនាមិក ក៏ដូចជាគេហទំព័រ (website) និងទំព័របណ្ដាញសង្គម (page) អនាមិកមួយចំនួន បានបង្កើតព័ត៌មាន និងដំណឹងមិនពិតជាច្រើន ហើយធ្វើការចែកចាយ និងផ្សព្វផ្សាយជាបន្តបន្ទាប់ ដែលធ្វើឱ្យសាធារណៈមតិមានការភាន់ច្រឡំ ធ្វើឱ្យប៉ះពាល់កិត្តិយសបុគ្គល ក៏ដូចជាស្ថាប័នសាធារណៈនិងឯក ជន និងនាំឱ្យមានផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសន្តិសុខសាធារណៈជាដើម អាស្រ័យហេតុនេះ ក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចក៏បានចាត់វិធានការឆ្លើយតបយ៉ាងសស្រាក់ស្រាំផងដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ
កាលពីរសៀលថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និ...
កាលពីថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២០ ឯកឧត្តម ឡូយ សុផាត ដឹកនាំប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភា រួមទាំងថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងធនធានទឹក, ស...
កាលពីរសៀលថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិ...
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថាកម្ពុជា ត្រូវការរៀបចំ និងដោះស្រាយ បញ្ហា ៥ គឺ៖ ១. ការដឹកជញ្ជូន, ២. ការិយាល័យធិបតេយ្យ, ៣. បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវ:, ៤. តម្លៃអគ្គិសនី។បើថ្លៃដើមផលិតថ្លៃ ការដឹក...
ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដោយយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៥៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការផ្ដល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ព្...