ព័ត៌មាន

«វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ៖ រចនាសម្ព័ន្ធឡកុលាលភាជន៍ និងផលិតផលកុលាលភាជន៍ សម័យមុនអង្គរ និងអង្គរ នៅស្ថានីយជើងឯក...»

2018-10-27 15:55:45 ថ្ងៃសៅរ៍, 27 តុលា 2018 ម៉ោង 10:55 PM
អ្នកមើល 339
post_detail

អាណាចក្រអង្គរដែលមានអាយុកាលចាប់ពីសតវត្សទី៩ ដល់សតវត្សទី១៥ នៃគ្រិស្ត​សករាជ ត្រូវបានចាត់​ទុកថាជាយុគមាសនៃ​ប្រវត្តិសាស្រ្តកម្ពុជា ដោយអាណាចក្រនេះមានវិសាលភាពទឹកដីគ្របដណ្តប់​មួយភាគ​ធំនៃ​តំបន់​អាស៊ី​អាគ្នេយ៍​ដីគោក។ គេជឿថា អាណាចក្រអង្គរបានក្លាយជាអាណាចក្ររុងរឿងដោយសារវិស័យច្រើនយ៉ាង ​ដែលក្នុងនោះវិស័យផលិតកម្មក៏ជាវិស័យជួយជំរុញដល់ការរីកចម្រើនរបស់អាណាចក្រមួយនេះដែរ រួមទាំងវិស័យផលិតកម្មរាប់ទាំងផលិតកម្មលោហៈ (ផលិតកម្មដែក និង សំរឹទ្ធ) និងផលិតកម្ម​កុលាល​ភាជន៍។

នៅតំបន់អង្គរ ខេត្តសៀមរាប ដែលជារាជធានីខ្មែរក្នុងសម័យអង្គរក្រៅពីជាទីតាំងប្រាសាទធំៗត្រូវបានកសាង ក៏ជាទីតាំងផលិតកុលាលភាជន៍ដ៏ធំសម្រាប់ផ្គង់ផ្គង់តម្រូវការប្រើប្រាស់ក្នុងនគរ។ តាមការធ្វើកំណាយបុរាណវត្ថុវិទ្យាក្រៅពី កុលាល​ភាជន៍ផលិតក្នុងស្រុកផលិតនៅតំបន់អង្គរ នៅមានកុលាលភាជន៍នាំចូលពីប្រទេសចិនដែរ ប៉ុន្តែគ្មានភស្តុតាងណាមួយបង្ហាញថាមានកុលាលភាជន៍ពីប្រទេសឥណ្ឌាឡើយ ទោះបីប្រទេសឥណ្ឌាមានទំនាក់ទំនងខាងសាសនា និងកិច្ច ការនយោបាយជាមួយកម្ពុជាក្ដី។

ការសិក្សាស្រាវជ្រាវថ្មីៗបានរកឃើញថា ក្រៅពីទីតាំងផលិតកុលាលភាជន៍នៅតំបន់អង្គរ នៅមានទីតាំង​ផ្សេងទៀត ក៏ជាទីតាំងផលិតកុលាលភាជន៍មួយ​ដែរគឺស្ថានីយជើងឯកស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ។ នៅជើងឯកមានកុ លាលភាជន៍រឹង មិនសង់នៅលើខ្នងទំនប់ដូចឡមួយចំនួននៅតំបន់អង្គរទេ។កុលាលភាជន៍ផលិតនៅជើងឯកមានប្រ ភេទតិចតួច ដែលយើងអាចកំណត់បាន​ដោយសារការ​សិក្សាស្រាវជ្រាវធ្វើកំណាយកន្លងមក មិនបានរកឃើញកុលា លភាជន៍មានរូបរាង​ពេញលេញ។

កុលាល​​​ភាជន៍​ដែលប្រមូលកន្លងមក ច្រើនបានមកពីការប្រមូលពីស្រទាប់លើ ដែលសុទ្ធសឹងជា​បំណែក​​កុលាលភាជន៍ តួយ៉ាងដូចជា ថូ ឆ្នាំង ក្អម ពួច ឪទិន ក្រឡ ផើង ជាដើម។ នៅស្ថានីយជើងឯកអាចចាត់ថា ជាមជ្ឈមណ្ឌលផលិតកុលាលភាជន៍មួយក្នុងចំណោមមជ្ឈមណ្ឌលផលិតកុលាល​ភាជន៍ ផ្សេងទៀតក្នុងប្រទេសកម្ពុជា។ 

ដោយ៖ បណ្ឌិត ផុន កសិកា អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា 









អត្ថបទទាក់ទង

ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស