Royal Academy of Cambodia
តាមខ្លឹមសារនៃសេចក្ដីជូនដំណឹងលេខ ១១១៩/១៨ សជណ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តសៀមរាប ដែលចុះហត្ថលេខាដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានសម្រេចដាក់ឈ្មោះផ្លូវ ៦០ម៉ែត្រ ចាប់ពីចំណុចកែងមុខមន្ទីរពេទ្យគន្ធបុប្ផាដល់ទីស្នាក់ការអាជ្ញាធរជាតិអប្សរា ថាជា« វិថីសម្ដេចវិបុលបញ្ញា សុខ អាន » តាមសំណើរបស់អាជ្ញាធរជាតិអប្សរា ដោយមូលហេតុនៃការដូរឈ្មោះនេះ គឺដើម្បីតបស្នងសងគុណដ៏ថ្លៃថ្លារបស់សម្ដេចវិបុលបញ្ញា សុខ អាន ក្នុងបុព្វហេតុលើវិស័យបេតិកភណ្ឌ។
សូមបញ្ជាក់ថា វិថីសម្ដេចវិបុលបញ្ញា សុខ អាន ដែលកន្លងមក ផ្លូវនេះ ត្រូវបានប្រជាពលរដ្ឋនិយមហៅផ្លូវ ៦០ម៉ែត្រ ព្រោះយោងទៅតាមទំហំផ្លូវ ដែលមានទទឺងប្រវែង ៦០ម៉ែត្រ ប៉ុន្តែឈ្មោះនេះមិនផ្លូវការទេ ទើបតែថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានដាក់សំណើទៅរដ្ឋបាលខេត្តសៀមរាប សុំឱ្យដាក់ឈ្មោះផ្លូវនេះជា «វិថីសម្ដេចវិបុលបញ្ញា សុខ អាន»។
«វិថីសម្ដេចវិបុលបញ្ញា សុខ អាន» ត្រូវបានស្ថាបនាឡើងកាលពីឆ្នាំ២០០២ ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារបារាំង (ADF) ហើយនៅឆ្នាំ២០០៦ អាជ្ញាធរជាតិអប្សរាក៏បានចំណាយថវិកាមួយចំនួន ដើម្បីធ្វើផ្លូវគ្រួសក្រហមសងខាងផ្លូវ និងបន្តសង់ផ្លូវមកខាងកើតហួសរង្វង់មូលចំនួន៤គីឡូម៉ែត្របន្ថែមទៀត ដើម្បីអបអរសាទរព្រឹត្តិការណ៍វប្បធម៌អង្គរឃ្យុងយូ ដែលជាកិច្ចសហប្រតិបត្តិការរវាងតំបន់បេតិកភណ្ឌចំនួន២ គឺអង្គរនិងឃ្យុងយូ។ នៅឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរា ក៏បានស្ថាបនាផ្លូវនេះបន្ថែមទៀត មានប្រវែង៩,៦៧៩ម៉ែត្រ ចាប់ពីផ្លូវបំបែកត្រាំនាគរហូតដល់បុរីរដ្ឋបាលខេត្តសៀមរាប ដែលបច្ចុប្បន្នជាទីស្នាក់ការអាជ្ញាធរជាតិអប្សរា ដូច្នេះបើគិតមកដល់ពេលនេះ មានរយៈពេល១៦ឆ្នាំហើយ ដែលវិថីសម្ដេចវិបុលបញ្ញា សុខ អាន បានបម្រើផលប្រយោជន៍ដល់ប្រជាជន និងទេសចរទាំងការធ្វើដំណើរឆ្លងកាត់ និងការដឹកជញ្ជូនទំនិញផ្សេងៗ៕
ប្រភព៖ ទំព័រហ្វេសប៊ុករបស់មន្ទីរព័ត៌មានខេត្តសៀមរាប
RAC Media | លឹម សុវណ្ណរិទ្ធ
តើអាកាសធាតុ មានលក្ខណៈយ៉ាងដូចម្ដេច នៅថ្ងៃទី៤ ខែមីនាកាលពីឆ្នាំទៅ? អ្នកដឹងតែម្ដងគត់។ ចិត្ដវិទូ នៅតែមិនទាន់ប្រាកដនៅឡើយទេថា តើយើងចងចាំដូចម្ដេច និងហេតុអ្វីបានជាយើងភ្លេច។ ប៉ុន្ដែ គេនៅ តែជឿថា លំនាំនៃការចងចាំ...
ដំណើរទស្សនកិច្ចផ្លូវការលើកទី១ រយៈពេលពីរថ្ងៃ ពីថ្ងៃទី១១ដល់១២ ខែធ្នូ ឆ្នាំ២០២៣ ទៅកាន់ សាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រទេសសមាជិកអាស៊ាន ក្រោយពេលឡើងកាន់តំណែង ជា នាយករដ្ឋមន្ត្រី របស់សម្តេចធិបតី ហ៊ុន ម៉ាណ...
ចាប់ពីថ្ងៃទី ១១-១២ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយម វៀតណាម តបតាមការអញ្ជើញរបស់ ឯកឧត្តម ផាម មិញ...
ព្រះពុទ្ធបានបរិយាយអំពីលោកធាតុ៤ គឺ បឋវីធាតុ (ធាតុដី) អាបោធាតុ (ធាតុទឹក) តេជោធាតុ (ធាតុភ្លើង) វាយោធាតុ (ធាតុខ្យល់) ជាលោកធាតុដំបូង ដែលទ្រទ្រង់ការកកើតនៃភាវៈទាំងអស់នៅលើលោកយើងនេះ មានដូចជា មនុស្ស ស...