ព័ត៌មាន

«អាជ្ញាធរខេត្តសៀមរាប សម្រេចដាក់ឈ្មោះផ្លូវ៦០ម៉ែត្រ ទៅជា​«វិថីសម្ដេចវិបុលបញ្ញា សុខ អាន»

2018-10-26 04:02:56 ថ្ងៃសុក្រ, 26 តុលា 2018 ម៉ោង 11:02 AM
អ្នកមើល 12457
post_detail

តាមខ្លឹមសារនៃសេចក្ដីជូនដំណឹងលេខ ១១១៩/១៨ សជណ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ របស់រដ្ឋបាល​ខេត្ត​សៀម​រាប ដែលចុះហត្ថលេខាដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានសម្រេចដាក់ឈ្មោះផ្លូវ ៦០ម៉ែត្រ ចាប់​ពី​ចំណុច​កែងមុខមន្ទីរពេទ្យគន្ធបុប្ផាដល់ទីស្នាក់ការអាជ្ញាធរជាតិអប្សរា ថាជា« វិថីសម្ដេចវិបុលបញ្ញា សុខ អាន »​ តាម​សំណើ​របស់អាជ្ញាធរជាតិអប្សរា ដោយមូលហេតុនៃការដូរឈ្មោះនេះ គឺដើម្បីតបស្នង​សងគុណ​ដ៏ថ្លៃថ្លា​របស់​សម្ដេច​វិបុល​បញ្ញា សុខ អាន ក្នុងបុព្វហេតុលើវិស័យបេតិកភណ្ឌ។

សូមបញ្ជាក់ថា វិថីសម្ដេចវិបុលបញ្ញា សុខ អាន ដែលកន្លងមក ផ្លូវនេះ ត្រូវបានប្រជាពលរដ្ឋនិយមហៅផ្លូវ ៦០ម៉ែត្រ ព្រោះ​យោង​ទៅតាមទំហំផ្លូវ ដែលមានទទឺងប្រវែង ៦០ម៉ែត្រ ប៉ុន្តែឈ្មោះនេះមិនផ្លូវការទេ ទើបតែថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានដាក់សំណើទៅរដ្ឋបាលខេត្តសៀមរាប សុំឱ្យដាក់ឈ្មោះផ្លូវនេះជា «វិថីសម្ដេចវិបុលបញ្ញា សុខ អាន»។ 

«វិថីសម្ដេចវិបុលបញ្ញា សុខ អាន» ត្រូវបានស្ថាបនាឡើងកាលពីឆ្នាំ២០០២ ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារបារាំង (ADF) ហើយនៅឆ្នាំ២០០៦ អាជ្ញាធរជាតិអប្សរាក៏បានចំណាយថវិកាមួយចំនួន ដើម្បីធ្វើផ្លូវគ្រួសក្រហមសងខាងផ្លូវ និង​បន្ត​សង់ផ្លូវមកខាងកើតហួសរង្វង់មូលចំនួន៤គីឡូម៉ែត្របន្ថែមទៀត ដើម្បីអបអរសាទរព្រឹត្តិការណ៍វប្បធម៌អង្គរ​ឃ្យុងយូ ដែលជាកិច្ចសហប្រតិបត្តិការរវាងតំបន់បេតិកភណ្ឌចំនួន២ គឺអង្គរនិងឃ្យុងយូ។ នៅឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរា ក៏បានស្ថាបនាផ្លូវនេះបន្ថែមទៀត មានប្រវែង៩,៦៧៩ម៉ែត្រ ចាប់ពីផ្លូវបំបែកត្រាំនាគរហូតដល់បុរីរដ្ឋបាលខេត្តសៀមរាប ដែលបច្ចុប្បន្នជាទីស្នាក់ការអាជ្ញាធរជាតិអប្សរា ដូច្នេះបើគិតមកដល់ពេលនេះ មានរយៈពេល១៦ឆ្នាំហើយ ដែលវិថីសម្ដេចវិបុលបញ្ញា សុខ អាន បានបម្រើផលប្រយោជន៍ដល់ប្រជាជន និងទេសចរទាំងការធ្វើដំណើរឆ្លងកាត់ និងការដឹកជញ្ជូនទំនិញផ្សេងៗ៕

ប្រភព៖ ទំព័រហ្វេសប៊ុករបស់មន្ទីរព័ត៌មានខេត្តសៀមរាប

RAC Media | លឹម សុវណ្ណរិទ្ធ





អត្ថបទទាក់ទង

ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:20 PM
«ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំ» ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...

2021-05-13 15:05:50   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 10:05 PM
ឆ្នាំ២០២២ ទំនងជាវិញ្ញាសាដ៏ស្មុគស្មាញសម្រាប់កម្ពុជា ដោយ៖ បណ្ឌិត ខែក វីរៈ

         ...

2021-05-13 08:04:38   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 03:04 PM
កម្ពុជានិងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២៖ ឱកាសនិងការត្រៀមលក្ខណៈ​ ក្នុងដំណើរការកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន* ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

RAC Media 

2021-05-13 05:07:47   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 12:07 PM
សង្ខេបនយោបាយការបរទេសចិនជាមួយសិង្ហបុរី ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-12 04:29:10   ថ្ងៃពុធ, 12 ឧសភា 2021 ម៉ោង 11:29 AM
How does China Involve in Myanmar’s Affairs?

By Seun Sam After the coup d'état committed by Myanmar’s military on February 1, 2021, countries all over the world were paying close attention to the situation in that country. The reactions of the...

2021-04-30 10:44:07   ថ្ងៃសុក្រ, 30 មេសា 2021 ម៉ោង 05:44 PM

សេចក្តីប្រកាស