Royal Academy of Cambodia
ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកកឧត្តមបណ្ឌិត អ៊ុំ ប៉ុម ទីប្រឹក្សានៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រគល់សៀវភៅព្រះត្រៃបិដកចំនួន ១១០ក្បាល មកបណ្ណាល័យនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមវត្តមានរបស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ផ្តល់កិត្តិយសទទួលសៀវភៅដ៏មានតម្លៃនេះ។
សៀវភៅនេះនឹងតម្កល់ទុកនៅបណ្ណាល័យរបស់រាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ជាប្រយោជន៍ដល់អ្នកសិក្សាស្រាវជ្រាវក្នុងការស្វែងយល់និងសិក្សាស្រាវជ្រាវ។ តាងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃបណ្ណាល័យ រាជបណ្ឌិត្យសភាកម្ពុជា សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តជ្រះថ្លា ដែលឯកឧត្តមបណ្ឌិតបានប្រគល់ជូននូវសៀវភៅព្រះត្រៃបិដក ដ៏មានតម្លៃមហាសាល សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា និងអ្នកសិក្សាស្រាវជ្រាវអំពីព្រះពុទ្ធសាសនាទាំងឡាយ។
សូមគោរពជូនពរ សូមឯកឧត្តមបណ្ឌិតទទួលបាននូវពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ពាក្យថា «ខេមរវិទូ» និង «ឥន្រ្ទទេវី» ជាស្ថាននាម ដែលបានជ្រើសរើសសម្រាប់អគារថ្មីពីរកន្លែង នៅរាជបណ្ឌិត្យសភាកម្ពុជា គឺអគារខេមរវិទូ និង អគារឥន្ទ្រទេវី។ កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដឹកនាំ...
កម្ពុជាបានដើរតួនាទីជាផ្លូវការក្នុងការដឹកនាំអាស៊ានសម្រាប់ឆ្នាំ២០២២នេះ និងជាលើកទីបីផងដែរសម្រាប់ប្រធានប្តូរវេនរបស់កម្ពុជា ចាប់តាំងពីបានចូលជាសមាជិកអាស៊ាននាឆ្នាំ១៩៩៩។ ឆ្នាំ២០២២នៃប្រធានអាស៊ានរបស់កម្ពុជា...