ព័ត៌មាន

ទ្រឹស្ដីវិទូ ចន ដេវី (John Dewey Theorist) ដោយ៖ លោក ប៉ាន់ សំណាង មន្ដ្រីនាយកដ្ឋានវិទ្យាសាស្ដ្រអប់រំ វិទ្យាស្ថានមនុស្សសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា

2024-05-23 03:07:49 ថ្ងៃព្រហស្បតិ៍, 23 ឧសភា 2024 ម៉ោង 10:07 AM
អ្នកមើល 7056
post_detail

សមិទ្ធផល ការរីកចម្រើននៃពិភពលោកនាពេលបច្ចុប្បន្ននេះ មិនមែនកើតឡើងឯកឯងទាំងស្រុងនោះទេ តែវាត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនតាមការវិវឌ្ឍនៃសម័យកាល។ ការវិវឌ្ឍទាំងនោះ គឺក៏កើតឡើងពីទ្រឹស្ដីនានានៃអ្នកប្រាជ្ញ ទស្សនវិទូ ឬទ្រឹស្ដីវិទូនានាដែរ ដូចជា លោកអារីស្តូត សូក្រាត ខុងជឺ ព្រះពុទ្ធ រីឆាតហ្វេមែន ជាដើម។ ជាក់ស្ដែង លោក រីឆាត ហ្វេមែន (Richard Feyman) លើកឡើងថា «ការយល់សំខាន់ជាងការចងចាំ» (ផេកកម្រងជីវិតអ្នកប្រាជ្ញ ,២០២៤)។ លោក អារី ស្តូត ថា «ឫសគល់នៃការអប់រំគឺជូរចត់ ប៉ុន្ដែផ្លែផ្កានៃការអប់រំគឺផ្អែម» (គេហទំព័រ Worldpress, ២០១៩) ។ ទ្រឹស្ដីទាំងនេះ លេចរូបរាងបានអាស្រ័យលើការ អនុវត្ត ដូចពាក្យមួយឃ្លាលើកឡើងថា«ទ្រឹស្ដីផ្សារភ្ជាប់ នឹងការអនុវត្ត»។

ប្រទេសជឿនលឿនលើលោក គេតែងតែអនុម័តបំប្លែងយកជាប្រយោជន៍ក្នុងការអភិវឌ្ឍសង្គមជាតិរបស់គេ។ ចំពោះវិស័យអប់រំក៏ដូចគ្នា កំណែទម្រង់ និងទំនើបកម្មនៃវិស័យអប់រំ សិក្សាធិការ វាក៏ពឹងលើអ្នកអប់រំដែរ។ជាឧទាហរណ៍ទាក់ទងប្រទេសសិង្ហបុរី តាមនាយកដ្ឋានស្ថិតិសិង្ហបុរី បង្ហាញថាប្រព័ន្ធអប់រំល្អប្រកបដោយប្រសិទ្ធភាព តែងតែត្រូវបានគេមើលឃើញថា ជាសសរស្តម្ភជាមូលដ្ឋាន ដើម្បីការអភិវឌ្ឍ និងនិរន្តរភាពកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពដ៏រឹងមាំ (e.g., Economic Review Committee, 1986)។ ប្រព័ន្ធអប់រំសាធារណៈដែលមានមូលនិធិល្អ និងមានប្រសិទ្ធភាពក្នុងប្រទេសសិង្ហបុរីបានរួមចំណែកដល់ការកែលម្អយ៉ាងសំខាន់នៅក្នុងទិដ្ឋភាពមួយចំនួន។ ឧទាហរណ៍ ចន្លោះឆ្នាំ ១៩៧០ និង ២០១៣ អត្រាអក្ខរកម្មបានប្រសើរឡើងពី ៦៨,៩% ទៅ ៩៦,៥% (នាយកដ្ឋានស្ថិតិសិង្ហបុរី, ២០១៤a)។ នៅឆ្នាំ២០០០មុនគ.សទាក់ទងនឹងប្រទេសចិន ការអប់រំរបស់​ចិន បានរីកចម្រើនដល់កម្រិតដែលបាន បង្កើតឡើងជាពិសេស នូវកន្លែងសិក្សា សម្រាប់គោលបំណងនៃការរៀនសូត្រ។ ពីឆ្នាំ៨០០ ទៅ ឆ្នាំ៤០០ មុនគ.ស. ប្រទេសចិន មានទាំង គូសៀរ (Guoxue: សាលារដ្ឋាភិបាល) និងហ្វាំងស្លៀវ (Xiangxue: សាលាក្នុងស្រុក)។ ការអប់រំនៅក្នុងប្រទេសចិនបែបប្រពៃណី ត្រូវបានគ្របដណ្តប់ដោយយូជី (keju: ប្រព័ន្ធ ប្រឡងសេវាស៊ីវិល)” ដែលបានចាប់អភិវឌ្ឍប្រហែល ឆ្នាំ៤០០ នៃគ.ស និងកាន់តែរីកចម្រើននៅក្នុងរជ្ជកាលរាជវង្សតាំង (ឆ្នាំ៦១៨ដល់៨៩៦នៃគ.ស)។ យូជី (Keju) គឺជាកម្មវិធីស្រាវជ្រាវមួយ ដែលផ្អែកលើគោលគំនិតខុងជឺ។ ការបង្រៀន និងទស្សនវិជ្ជារបស់ខុងជឺ គាំទ្រវប្បធម៌ និងសង្គមអាស៊ីបូព៌ា ដែលនៅតែមានឥទ្ធិពលនៅទូទាំងប្រទេសចិន និងអាស៊ីបូព៌ារហូតមកដល់សព្វថ្ងៃនេះ(ប៉ាន់ សំណាង, ២០២២)។ នេះ ជាទិន្នន័យមួយដែលជាផ្លែផ្កានៃទ្រឹស្ដីវិទូ។

ចំពោះលោក ចន ដេវី (John Dewey) ក៏ជាទស្សវិទូ និងជាអ្នកអប់រំដ៏ល្បីនាសម័យទំនើបរបស់សហរដ្ឋអាម៉េរិកដែលចូលរួមវិភាគទានគំនិតដល់ការអប់រំដែរ។ខាងក្រោម ជាការសិក្សាស្រាវជ្រាវតូចមួយទាក់ទងនឹងលោក ចន ដេវី (John Dewey)៖...

សូមចូលអានខ្លឹមសារបន្ថែម ឬមានអត្ថបទជាច្រើនទៀត តាមរយ:តំណភ្ជាប់ដូចខាងក្រោម៖

https://rac.gov.kh/researchs-categories/1/researchs?page=11

អត្ថបទទាក់ទង

រដុ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍៖ ការ​ឡើងថ្លៃ​ផ្ទះសំណាក់ និងសណ្ឋាគារ ដោយសារតែ​សណ្ឋាគារ​នៅ​ក្នុង​ខេត្ត​នេះ មាន​ចំនួន​តិច

«ការ​ឡើងថ្លៃ​ផ្ទះសំណាក់ និងសណ្ឋាគារ ដោយសារតែ​សណ្ឋាគារ​នៅ​ក្នុង​ខេត្ត​នេះ មាន​ចំនួន​តិច» នេះគឺជាប្រសាសន៍របស់ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងឡើង​ក្រោយ​បញ្ចប់​សិក្ខាសាលា បូក​សរុប​ការងារ​ប្រ...

2018-11-29 15:46:10   ថ្ងៃព្រហស្បតិ៍, 29 វិច្ឆិកា 2018 ម៉ោង 10:46 PM
«សមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម»

របាយការណ៍ដែលបានរៀបចំឡើងដោយ វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុង «សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩» ប្រារពធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់...

2018-11-29 14:45:57   ថ្ងៃព្រហស្បតិ៍, 29 វិច្ឆិកា 2018 ម៉ោង 09:45 PM
«ល្ខោនខោលរបស់កម្ពុជា បានបញ្ចូលជាផ្លូវការនៅក្នុងបញ្ជីបេតិកភណ្ឌអរូបីយនៃមនុស្សជាតិរបស់យូណេស្កូ»

នេះ ជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា ដែលទទួលបាននូវកិត្តិយសល្បីខ្ទរខ្ទាលើឆាកអន្តរជាតិ ដោយការសម្រេចអនុម័តទទួលចុះបញ្ជី«ល្ខោនខោល»របស់កម្ពុជា ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្...

2018-11-29 03:37:48   ថ្ងៃព្រហស្បតិ៍, 29 វិច្ឆិកា 2018 ម៉ោង 10:37 AM
«សមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា...»

នៅព្រឹក ថ្ងៃ៦រោច ខែកត្តិក  ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៃសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ...

2018-11-28 08:19:31   ថ្ងៃពុធ, 28 វិច្ឆិកា 2018 ម៉ោង 03:19 PM
«សមិទ្ធផលសំខាន់ៗរបស់មជ្ឈមណ្ឌលសិក្សាចិន...»

យោងតាមរបាយការណ៍សមិទ្ធផលរបស់មជ្ឍមណ្ឌលសិក្សាចិន ដែលបានបង្ហាញ​ នៅព្រឹក ថ្ងៃ៦រោច ខែកត្តិក  ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៃសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០១៨ និង...

2018-11-28 04:41:57   ថ្ងៃពុធ, 28 វិច្ឆិកា 2018 ម៉ោង 11:41 AM
«សមិទ្ធផលសំខាន់ៗរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.)...»

ថ្ងៃ៦រោច ខែកត្តិក  ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៃសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច...

2018-11-28 03:19:46   ថ្ងៃពុធ, 28 វិច្ឆិកា 2018 ម៉ោង 10:19 AM

សេចក្តីប្រកាស