Royal Academy of Cambodia
សមិទ្ធផល ការរីកចម្រើននៃពិភពលោកនាពេលបច្ចុប្បន្ននេះ មិនមែនកើតឡើងឯកឯងទាំងស្រុងនោះទេ តែវាត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនតាមការវិវឌ្ឍនៃសម័យកាល។ ការវិវឌ្ឍទាំងនោះ គឺក៏កើតឡើងពីទ្រឹស្ដីនានានៃអ្នកប្រាជ្ញ ទស្សនវិទូ ឬទ្រឹស្ដីវិទូនានាដែរ ដូចជា លោកអារីស្តូត សូក្រាត ខុងជឺ ព្រះពុទ្ធ រីឆាតហ្វេមែន ជាដើម។ ជាក់ស្ដែង លោក រីឆាត ហ្វេមែន (Richard Feyman) លើកឡើងថា «ការយល់សំខាន់ជាងការចងចាំ» (ផេកកម្រងជីវិតអ្នកប្រាជ្ញ ,២០២៤)។ លោក អារី ស្តូត ថា «ឫសគល់នៃការអប់រំគឺជូរចត់ ប៉ុន្ដែផ្លែផ្កានៃការអប់រំគឺផ្អែម» (គេហទំព័រ Worldpress, ២០១៩) ។ ទ្រឹស្ដីទាំងនេះ លេចរូបរាងបានអាស្រ័យលើការ អនុវត្ត ដូចពាក្យមួយឃ្លាលើកឡើងថា«ទ្រឹស្ដីផ្សារភ្ជាប់ នឹងការអនុវត្ត»។
ប្រទេសជឿនលឿនលើលោក គេតែងតែអនុម័តបំប្លែងយកជាប្រយោជន៍ក្នុងការអភិវឌ្ឍសង្គមជាតិរបស់គេ។ ចំពោះវិស័យអប់រំក៏ដូចគ្នា កំណែទម្រង់ និងទំនើបកម្មនៃវិស័យអប់រំ សិក្សាធិការ វាក៏ពឹងលើអ្នកអប់រំដែរ។ជាឧទាហរណ៍ទាក់ទងប្រទេសសិង្ហបុរី តាមនាយកដ្ឋានស្ថិតិសិង្ហបុរី បង្ហាញថាប្រព័ន្ធអប់រំល្អប្រកបដោយប្រសិទ្ធភាព តែងតែត្រូវបានគេមើលឃើញថា ជាសសរស្តម្ភជាមូលដ្ឋាន ដើម្បីការអភិវឌ្ឍ និងនិរន្តរភាពកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពដ៏រឹងមាំ (e.g., Economic Review Committee, 1986)។ ប្រព័ន្ធអប់រំសាធារណៈដែលមានមូលនិធិល្អ និងមានប្រសិទ្ធភាពក្នុងប្រទេសសិង្ហបុរីបានរួមចំណែកដល់ការកែលម្អយ៉ាងសំខាន់នៅក្នុងទិដ្ឋភាពមួយចំនួន។ ឧទាហរណ៍ ចន្លោះឆ្នាំ ១៩៧០ និង ២០១៣ អត្រាអក្ខរកម្មបានប្រសើរឡើងពី ៦៨,៩% ទៅ ៩៦,៥% (នាយកដ្ឋានស្ថិតិសិង្ហបុរី, ២០១៤a)។ នៅឆ្នាំ២០០០មុនគ.សទាក់ទងនឹងប្រទេសចិន ការអប់រំរបស់ចិន បានរីកចម្រើនដល់កម្រិតដែលបាន បង្កើតឡើងជាពិសេស នូវកន្លែងសិក្សា សម្រាប់គោលបំណងនៃការរៀនសូត្រ។ ពីឆ្នាំ៨០០ ទៅ ឆ្នាំ៤០០ មុនគ.ស. ប្រទេសចិន មានទាំង គូសៀរ (Guoxue: សាលារដ្ឋាភិបាល) និងហ្វាំងស្លៀវ (Xiangxue: សាលាក្នុងស្រុក)។ ការអប់រំនៅក្នុងប្រទេសចិនបែបប្រពៃណី ត្រូវបានគ្របដណ្តប់ដោយយូជី (keju: ប្រព័ន្ធ ប្រឡងសេវាស៊ីវិល)” ដែលបានចាប់អភិវឌ្ឍប្រហែល ឆ្នាំ៤០០ នៃគ.ស និងកាន់តែរីកចម្រើននៅក្នុងរជ្ជកាលរាជវង្សតាំង (ឆ្នាំ៦១៨ដល់៨៩៦នៃគ.ស)។ យូជី (Keju) គឺជាកម្មវិធីស្រាវជ្រាវមួយ ដែលផ្អែកលើគោលគំនិតខុងជឺ។ ការបង្រៀន និងទស្សនវិជ្ជារបស់ខុងជឺ គាំទ្រវប្បធម៌ និងសង្គមអាស៊ីបូព៌ា ដែលនៅតែមានឥទ្ធិពលនៅទូទាំងប្រទេសចិន និងអាស៊ីបូព៌ារហូតមកដល់សព្វថ្ងៃនេះ(ប៉ាន់ សំណាង, ២០២២)។ នេះ ជាទិន្នន័យមួយដែលជាផ្លែផ្កានៃទ្រឹស្ដីវិទូ។
ចំពោះលោក ចន ដេវី (John Dewey) ក៏ជាទស្សវិទូ និងជាអ្នកអប់រំដ៏ល្បីនាសម័យទំនើបរបស់សហរដ្ឋអាម៉េរិកដែលចូលរួមវិភាគទានគំនិតដល់ការអប់រំដែរ។ខាងក្រោម ជាការសិក្សាស្រាវជ្រាវតូចមួយទាក់ទងនឹងលោក ចន ដេវី (John Dewey)៖...
សូមចូលអានខ្លឹមសារបន្ថែម ឬមានអត្ថបទជាច្រើនទៀត តាមរយ:តំណភ្ជាប់ដូចខាងក្រោម៖
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ បានជំរុញលើកទឹកចិត្តក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ឱ្យបង្កើនការផលិតព័ត៌មានជាអត្ថបទ វីដេអូ បទសម្ភាសន៍ បទវិភាគ បទវិចារណកថាវិជ្ជាជីវៈ និងបែបវិទ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្តីពីសារប្រយោជន៍នៃការស្រាវជ្រាវ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការស្រាវជ្រាវគ...