ព័ត៌មាន

«ការរៀបចំរចនាសម្ព័ន្ធ​ និង​ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​របស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ ​ការពិភាក្សារូបសញ្ញាវិទ្យាស្ថាន និងការងារសន្និបាតប្រចាំឆ្នាំ២០១៨»

2018-10-25 10:30:10 ថ្ងៃព្រហស្បតិ៍, 25 តុលា 2018, 10:30 AM
post_detail

វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ២០១៨ នាសាលប្រជុំនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបើកកិច្ច​ប្រជុំ​ប្រចាំខែដែលរបៀបវារៈបានផ្តោតលើចំណុចសំខាន់ស្តីពី៖  ការរៀបចំរចនាសម្ព័ន្ធ និង​ដំណើរការ​ប្រព្រឹត្តទៅ​របស់​វិទ្យាស្ថាន។ ដោយទទួលបានភ្លើងខៀវពីថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជាអំពី​ការរៀបចំរូបសញ្ញា (logo) របស់វិទ្យាស្ថាន ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ក៏បានលើកយកបញ្ហានេះ មកពិគ្រោះយោបល់ជាមួយមន្ត្រីវិទ្យាស្ថាន ហើយឆ្លៀតក្នុងឱកាស​នោះ ឯកឧត្តមប្រធានវិទ្យាស្ថាន បានជំរុញកិច្ចការត្រៀមសម្រាប់ចូលរួមក្នុងសន្និបាតប្រចាំឆ្នាំ២០១៨ របស់រាជបណ្ឌិត្យ​សភា​កម្ពុជា ​ដែលគ្រោងនឹងធ្វើនៅចុងខែវិច្ឆិកាខាងមុខនេះ។

អង្គប្រជុំបានពិភាក្សាលើចំណុចសំខាន់ៗចំនួន៤ គឺ៖

ទី១. ការងាររដ្ឋបាលនិងបុគ្គលិក

ទី២. លទ្ធផលការស្រាវជ្រាវតាមផ្នែកនីមួយៗប្រចាំឆ្នាំ២០១៨

ទី៣. ការផ្សព្វផ្សាយនានា

ទី៤. ការសហការណ៏ជាមួយដៃគូរនានាជាមួយវិទ្យាស្ថាន

ទី៥. សមិទ្ធិផលដែលសម្រេចបាន

ទី៦. បញ្ហាប្រឈម និងដំណោះស្រាយ

កិច្ចប្រជុំបានបញ្ចប់នៅម៉ោង ៤:៣០ ប្រកបដោយបរិយាកាសរីករាយ។


RAC Media | ហឿង សុធារស់


អត្ថបទទាក់ទង

ជំនួបពិភាក្សាការងារ

នៅរសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអនុញ្ញាតឱ្យលោក ZENG YU FENG សាស្ត្រាចារ្យសាកលវិទ្យា...

2018-03-14 06:36:13   Wed, 14,03,2018, 06:36 AM
ចនានុក្រមអក្ខរាវិរុទ្ធ

កាលពីព្រឹកថ្ងៃទី ២០កុម្ភៈ ឆ្នាំ ២០១៨ វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើពិធីប្រកាសផ្សាយ « វចនានុក្រមអក្ខរាវិរុទ្ធ» ដែលជាការបោះពុម្ពលើកទីពីរ ដែលមានចំនួនជាង ៤ម៉ឺនពាក្យ រួមទាំងមេពាក្យ និងក...

2018-03-14 06:32:21   Wed, 14,03,2018, 06:32 AM
ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

2018-03-14 06:26:23   Wed, 14,03,2018, 06:26 AM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   Wed, 14,03,2018, 06:22 AM

សេចក្តីប្រកាស