Royal Academy of Cambodia
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ តាមការណែនាំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្រុមការងារនៃរាជបណ្ឌិត្យសភាកម្ពុជាបានបន្តផ្ដល់ទឹកដោះគោស្រស់តេជោសែន ឫស្សីត្រឹប សរុប ១៨៤លីត្រ ជូនដល់កុមារកំព្រា និងកុមារមានពិការភាពដល់អង្គការ និងមណ្ឌលកុមារកំព្រាចំនួន ៣កន្លែងនៅរាជធានីភ្នំពេញក្នុងនោះ៖
១- បន្តផ្ដល់ជូនទឹកដោះគោស្រស់ចំនួន ៨៤លីត្រ ដល់មណ្ឌលកុមារកំព្រាពិការ «បុរីទារក និង កុមារជាតិ» បច្ចុប្បន្នមានកុមារចំនួន ១៧៧នាក់ដែលពួកគេខ្លះជាក្មេងកំព្រា ខ្លះទៀតជាក្មេងមានពិការភាព និងខ្លះទៀត មានពិការភាពពីកំណើត ដោយសារតែបាត់បង់ឪពុកម្ដាយ ឬក៏ត្រូវបានឪពុកម្ដាយបោះបង់ចោលតាំងពីតូច។ មណ្ឌលនេះស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២- បន្តផ្ដល់ជូនទឹកដោះគោស្រស់ចំនួន ៦០លីត្រ ដល់ «មណ្ឌលកុមារកំព្រាភ្នំពេញថ្មី» បច្ចុប្បន្នមានកុមារចំនួន ៧០នាក់ ដែលស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
៣- បន្តផ្ដល់ជូនទឹកដោះគោស្រស់ចំនួន ៤០លីត្រ ដល់ «អង្គការបណ្ដុះបណ្ដាលនៃក្ដីស្រលាញ់» ។ បច្ចុប្បន្នមានកុមារសរុបចំនួន ៦០នាក់ ដោយអង្គការបានជួយកុមារកំព្រាក្រីក្រឱ្យបានរៀនសូត្រ
ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃល្វាសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ការផ្ដល់ជូនទឹកដោះគោស្រស់ដល់កុមារទាំង ៣០៧នាក់ នាំឱកាសនេះ គឺស្របនឹងប្រសាសន៍លើកឡើងរបស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ដែលបានគូសបញ្ជាក់ថា «ភាពលូតលាស់របស់កុមារ ត្រូវការអាហារសំណង់ ទោះបីជាកូនៗពិការ ឬម្តាយឪពុកបោះបង់ ក៏រាជបណ្ឌិត្យសភាកម្ពុជាមិនបោះបង់អ្នកដែរ»៕
RAC Media | លឹម សុវណ្ណរិទ្ធ
សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២២ ត្រូវបានរំលាយជាផ្លូវការ នៅចុងឆ្នាំ១៩៩១ និងជំនួសមកវិញដោយប្រទេសឯករាជ្យចំនួន១៥វិញ ដែលក្នុងនោះ មាន រុស្ស៊ី អ៊ុយក្រែន បេឡារុស ហ្សកហ្ស៊ី ម៉ុលដាវី...
(ប្រធានាធិបតីអ៊ុយក្រែន៖ «មានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលត្រូវការពារជាតិរបស់យើង។ តើមាននរណាដែលត្រៀមប្រយុទ្ធជាមួយយើង? ខ្ញុំមិនបានមើលឃើញនរណាម្នាក់នោះទេ»)មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជាឆ...
ការរីកចម្រើននៃបច្ចេកវិទ្យា តម្រូវឱ្យមនុស្សខិតខំស្វែងរក នូវចំណេះដឹងថ្មីៗ ដើម្បីគ្រប់គ្រងនិងប្រើប្រាស់នូវបច្ចេកវិទ្យាទាំង អស់នោះឱ្យបានប្រសើរឡើង។ ក្នុងនោះដែរ មុខជំនាញគណិតវិទ្យា ដើរតួនាទីយ៉ាងសំខាន់នៅក្នុង...