Royal Academy of Cambodia
ជារៀងរាល់ឆ្នាំ របាំត្រុដិ ដែលជារបាំប្រជាប្រិយខ្មែរតាំងពីបុរាណ បានទទួលការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទៅ ពិសេសអ្នកដឹកនាំខ្មែរស្ទើរគ្រប់ស្ថាប័ន លើកលែងតែស្ថាបន័មួយចំនួនតូចប៉ុណ្ណោះ ។ យើងសង្កេតឃើញថា មុនថ្ងៃមហាសង្ក្រាន្ត ស្ថាប័នរដ្ឋ និង ឯកជនភាគច្រើនបំផុត បានរៀបចំពិធីសូត្រមន្តរំដោះគ្រោះលើករាសី បន្ទាប់មកមានការរៀបចំសម្តែងរបាំត្រុដិ និងពិធីផ្សេងៗទៀតតាមលទ្ធភាពរបស់ខ្លួន។ របាំត្រុដិសឹងក្លាយជាមរតកវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ជាតិខ្មែរ ដោយសាររបៀបក្នុងការសំដែងមានភាពទាក់ទាញអារម្មណ៍ ធ្វើឱ្យរំភើប រំជើបរំជួលចិត្ត ព្រមទាំងបង្កប់នូវខ្លឹមសារដ៏មានឧត្តមគតិប្រកបដោយគតិបណ្ឌិតត្រឹមត្រូវទៀត ផង។ តើរបាំត្រុដិនេះមានអត្ថន័យ និងផ្ដល់ប្រយោជន៍អ្វីខ្លះដល់សង្គមខ្មែរយើង?
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយ:តំណភ្ជាប់ដូចខាងក្រោម៖
ពាក្យថា «ខេមរវិទូ» និង «ឥន្រ្ទទេវី» ជាស្ថាននាម ដែលបានជ្រើសរើសសម្រាប់អគារថ្មីពីរកន្លែង នៅរាជបណ្ឌិត្យសភាកម្ពុជា គឺអគារខេមរវិទូ និង អគារឥន្ទ្រទេវី។ កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដឹកនាំ...
កម្ពុជាបានដើរតួនាទីជាផ្លូវការក្នុងការដឹកនាំអាស៊ានសម្រាប់ឆ្នាំ២០២២នេះ និងជាលើកទីបីផងដែរសម្រាប់ប្រធានប្តូរវេនរបស់កម្ពុជា ចាប់តាំងពីបានចូលជាសមាជិកអាស៊ាននាឆ្នាំ១៩៩៩។ ឆ្នាំ២០២២នៃប្រធានអាស៊ានរបស់កម្ពុជា...