ព័ត៌មាន

ការជីកប្រឡាយជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប

2024-05-05 06:38:43 ថ្ងៃអាទិត្យ, 05 ឧសភា 2024 ម៉ោង 01:38 PM
អ្នកមើល 20370
post_detail

នៅថ្ងៃអាទិត្យ ១២ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា និងនិស្សិតថា្នក់បណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា ទៅចូលរួមក្នុងការចាប់ផ្តើមជីកប្រឡាយជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ដែលមានទីតាំងនៅក្នុងឃុំឆែប ១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។ 

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច មានប្រសាសន៍ថា ការជីកប្រឡាយជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការអភិរក្សព្រៃឈើ ដើម្បីបានជាប្រយោជន៍សម្រាប់ប្រទេសកម្ពុជា ជាពិសេសសម្រាប់កូនចៅជំនាន់ក្រោយដែលនឹងទទួលបានប្រយោជន៍យ៉ាងច្រើន ដោយសារតែការអភិរក្សព្រៃឈើរបស់មនុស្សជំនាន់នេះ។ ការជីកប្រឡាយនេះ ក៏នឹងផ្តល់ប្រយោជន៍យ៉ាងសំខាន់សម្រាប់សត្វគ្រប់ប្រភេទ ដែលរស់នៅក្នុងឧទ្យាន ក៏ដូចជាបក្សាបក្សីទាំងឡាយដែលត្រូវការទឹកផឹកសម្រាប់ការរស់នៅ។

ប្រជាពលរដ្ឋដែលរស់នៅជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា អាចទាញយកប្រយោជន៍ផ្សេងៗគ្នាអំពីការអភិរក្សព្រៃឈើរបស់ឧទ្យាន ហើយកិច្ចការនេះទាមទារឱ្យមានការចូលរួមពីសំណាក់ពលរដ្ឋកម្ពុជាគ្រប់រូប ព្រោះការការពារព្រៃឈើនេះ គឺមានបញ្ហាប្រឈមច្រើនណាស់ ដោយហេតុថា ពលរដ្ឋមួយចំនួនបានកាប់ឈើលក់ដើម្បីទទួលប្រាក់សម្រាប់ការជីវិតប្រចាំថ្ងៃ។

ការជីកប្រឡាយនេះ ក៏មានន័យជានិមិត្តរូបសម្រាប់ប្រទេសកម្ពុជាផងដែរ ព្រោះថានេះគឺជាតាំងចិត្តរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមការគាំទ្ររបស់រាជរដ្ឋាភិបាល ក្នុងការអភិរក្សព្រៃឈើ និងការបង្ហាញជានិមិត្តរូបសម្រាប់កិច្ចការអភិរក្សព្រៃឈើនេះផង។

សូមបញ្ជាក់ផងដែរថា ថវិកានៃការជីកប្រឡាយជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជានេះ គឺជាថវិកាដែលបានមកពីការចូលរបស់សប្បុរសជននានា ក្នុងប្រទេសកម្ពុជាដែលមានរួមថា្នក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជនខ្មែរដែលមានចិត្តចង់អភិរក្សព្រៃឈើនៅក្នុងប្រទេសកម្ពុជា ហើយរហូតមកដល់ពេលនេះថវិកាសម្រាប់ការជីកប្រឡាយនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ហើយរាជបណ្ឌិត្យសភាកម្ពុជានៅតែទទួលថវិកាពីសប្បុរសជនដែលចង់ចូលរួមជាមួយនឹងរាជបណ្ឌិត្យសភាកម្ពុជាក្នុងការជីកប្រឡាយនេះផងដែរ។

RAC Media |បណ្ឌិត ស៊ឺន សំ 

អត្ថបទទាក់ទង

ទន្លេមេគង្គ ៖ ទឹក និងក្តីស្រលាញ់ ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

2021-05-18 05:32:53   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:32 PM
ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:20 PM
«ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំ» ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...

2021-05-13 15:05:50   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 10:05 PM
ឆ្នាំ២០២២ ទំនងជាវិញ្ញាសាដ៏ស្មុគស្មាញសម្រាប់កម្ពុជា ដោយ៖ បណ្ឌិត ខែក វីរៈ

         ...

2021-05-13 08:04:38   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 03:04 PM
កម្ពុជានិងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២៖ ឱកាសនិងការត្រៀមលក្ខណៈ​ ក្នុងដំណើរការកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន* ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

RAC Media 

2021-05-13 05:07:47   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 12:07 PM
សង្ខេបនយោបាយការបរទេសចិនជាមួយសិង្ហបុរី ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-12 04:29:10   ថ្ងៃពុធ, 12 ឧសភា 2021 ម៉ោង 11:29 AM

សេចក្តីប្រកាស