Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាបើក ពិព័រណ៌គំនូរកម្ពុជា-ចិន អបអរឆ្នាំនៃការផ្លាស់ប្ដូរប្រជាជនកម្ពុជា-ចិន ២០២៤ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងការជំរុញការផ្លាស់ប្ដូរប្រជាជននិងប្រជាជន តាមរយៈការបណ្ដុះបណ្ដាលភាសាចិននៅកម្ពុជា។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍លើកឡើងថា នៅក្នុងអតីតកាល នៅប្រទេសកម្ពុជា ភាសាអង់គ្លេសបានដើរតួយ៉ាងសំខាន់នៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប៉ុន្តែសម្រាប់បច្ចុប្បន្ន វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលភាសាចិននៅកម្ពុជា ដែលមកដល់សព្វថ្ងៃនេះ ភាសាចិន ស្ទើរតែបានក្លាយទៅជាភាសាទី២នៅកម្ពុជាទៅហើយ តាមរយៈកំណើននៃការវិនិយោគពីសំណាក់អ្នកវិនិយោគចិន និងការផ្លាស់ប្ដូរពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងសង្កត់ធ្ងន់ថា ការផ្លាស់ប្ដូរ និងជំរុញការសិក្សាអំពីភាសានៃប្រទេសទាំងពីរ ទៅក្នុងស្រទាប់យុវជនកម្ពុជា-ចិន គឺជាការបញ្ជ្រាបតម្លៃវប្បធម៌ និងជំរុញការស្វែងយល់អំពីប្រពៃណី និងទំនៀមទម្លាប់នៃប្រទេសទាំងពីរ បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមកកាន់តែប្រសើរឡើងថែមទៀត រវាងប្រជាជននិងប្រជាជន។
ទោះជាយ៉ាងណា ឯកឧត្ដមបានគូសបញ្ជាក់បន្ថែមថា តាមរយៈទំនាក់ទំនងដែលរីកចម្រើនជាលំដាប់រវាងប្រទេសទាំងពីរ ប្រជាជនកម្ពុជា ហាក់បានយល់ដឹងជ្រួតជ្រាបអំពីភាសា វប្បធម៌ និងទំនៀមទម្លាប់របស់ចិន ច្រើនជាងការយល់ដឹងអំពីអំពីភាសា វប្បធម៌ និងទំនៀមទម្លាប់របស់ខ្មែរ ពីសំណាក់ប្រជាជនចិន ដែលត្រង់ចំណុច ទាមទារឱ្យភាគីទាំងពីរ ជំរុញឱ្យបានកាន់ប្រសើរឡើងបន្ថែមទៀតនូវការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ដើម្បីឈានទៅសម្រេចបាននូវការលើកកម្ពស់ទំនាក់ទំនងកម្ពុជាកាន់តែល្អប្រសើរ និងរឹងមាំថែមមួយកម្រិតទៀត៕
RAC Media
នៅវេលាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជា អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានដឹកនាំមន្ត្រីរាជការរាជបណ្ឌិត្យសភាកម្ពុជា គោរពវិញ្...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសជាអធិបតីក្នុងសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្ដីពី «ការបណ្ដុះបណ្ដាលគ្រូបង្រៀនភាសាចិនជាយុវជននៅកម្ពុជាប្រចាំឆ្នាំ២០២១» ដែលរៀបចំឡើងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្រុមអ្នកអក្សរសាស្ត្រនិងសង្គមសាស្ត្រក្នុងគម្រោងបច្ចុប្បន្នកម្មវចនានុក្រមខ្មែរនៅរាជបណ្ឌិត្យសភាកម្ពុជានិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញផ្សាយវចនានុក្រមភាសាខ្មែរបច្ចុប្បន្ន...