Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងនូវទិដ្ឋភាពសំខាន់ៗចំនួន៣ ពាក់ព័ន្ធនឹងការព្រួយបារម្ភរបស់វៀតណាម និងសហរដ្ឋអាម៉េរិក លើ «គម្រោងព្រែកជីកហ្វូណនតេជោ» ដែលផ្ដោតសំខាន់លើការជំរុញវិស័យសេដ្ឋកិច្ច និងសង្គមកម្ពុជា។
ទិដ្ឋភាពទីមួយ ដែលឯកឧត្ដមបណ្ឌិត យង់ ពៅ បានលើកឡើងគឺ ទិដ្ឋភាពបច្ចេកទេស ដែលព្រែកជីកហ្វូណនតេជោ មិនបានប្រើតួទន្លេមេគង្គនោះទេ គឺភ្ជាប់ពីទន្លេបាសាក់ ហើយផ្លូវទឹកនេះ ត្រូវជីកថ្មីបន្ថែមត្រឹមតែ៧ គីឡូម៉ែត្រតែប៉ុណ្ណោះ។ ជាមួយគ្នានេះ ព្រែកជីកនេះ គ្មានចំណែកណាបន្តិចជាប់អធិបតេយ្យវៀតណាម ឬក៏ជាប់នឹងអធិបតេយ្យណាមួយ នៃសម្ព័ន្ធមិត្តសហរដ្ឋអាម៉េរិកនោះដែរ ដែលកម្ពុជាគ្មានភាពចាំបាច់ណាដែលត្រូវសុំការអនុញ្ញាតឬការឯកភាពពីសំណាក់ប្រទេសទាំងពីរនេះដែរ។ ឯកឧត្ដមបណ្ឌិតបានបន្ថែមថា ពាក់ព័ន្ធនឹងការប្រើប្រាស់ទន្លេមេគង្គ កម្ពុជាមិនទាន់មានចំណុចតូចណាមួយរំខានដល់អាងទឹកទន្លេនេះទេ ខណៈឡាវបានធ្វើវារីអគ្គិសនីជាច្រើនរួចមកហើយ។ បន្ថែមពីនេះ ពាក់ព័ន្ធនឹងបរិស្ថាន ព្រែកជីកហ្វូណនតេជោនាំក៏មិនមានផលប៉ះពាល់នោះដែរ តែផ្ទុយទៅវិញ ថែមទាំងបានផ្តល់អត្ថប្រយោជន៍ខាងជីវៈចម្រុះថែមទៀតផង។ បើតាមឯកឧត្ដមបណ្ឌិត មានអ្នកវិភាគខ្លះ ទំនងជាមិនធ្លាប់បានពិនិត្យមើលលំនាំព្រែកជីកប៉ាណាម៉ា ព្រែកជីកស៊ុយអេ ដែលមានសន្ទះទឹកបិទបើក មិនឱ្យទឹកហូរចេញចូលតាមបែបធម្មជាតិនោះទេ។ ប្រសិនបើព្រែកជីកប៉ាណាម៉ា ឱ្យទឹកហូរចេញចូល តាមធម្មជាតិនោះ ម្ល៉ោះហូរទឹកចេញពីទ្វីបអស់យូរមកហើយ។
ចំពោះទិដ្ឋភាពទីពីរ ត្រូវបានឯកឧត្ដមបណ្ឌិតលើកឡើងអំពី ទិដ្ឋភាពប្រវត្តិសាស្ត្រ ដោយប្រសិនបើអាណានិគមបារាំងមិនបានកាត់ទឹកដីដែលជាកម្មសិទ្ធិរបស់កម្ពុជាឱ្យទៅស្តេចបាវដាយនោះទេ ប្រហែលជាថ្ងៃនេះ ក៏ភាគីវៀតណាមគ្មានឱកាសសម្តែងការបារម្ភនោះដែរ។ ឯកឧត្ដមបណ្ឌិតក៏បានបន្ថែមទៀតថា ប្រសិនបើសហរដ្ឋអាម៉េរិក មិនបរាជ័យនៅក្នុងសង្គ្រាមសង្គ្រាមវៀតណាមឆ្នាំ១៩៧៥ នោះក៏គ្មានទិដ្ឋភាពដូចនេះកើតឡើងដែរ។
សម្រាប់ទិដ្ឋភាពទិដ្ឋភាពនយោបាយនិងភូមិសាស្ត្រនយោបាយ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍លើកឡើងថា ក្តីបារម្ភទាំងនេះ ត្រូវបានលើកឡើងតាមរយៈទស្សនៈរបស់អ្នកនិពន្ធ ដែលជាស្ថាប័នស្ថិតនៅក្រោមអំណាចរដ្ឋបាលក្រុងហាណូយ ដែលនេះគ្រាន់តែ គ្រាន់តែជាការបិទបាំង ក្តីបារម្ភអំពីឥទ្ធិពលភូមិសាស្ត្រនយោបាយ របស់វៀតណាមអំពីការធ្លាក់ចុះឥទ្ធិពលរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា និងតួនាទីរបស់ចិននៅក្នុងភូមិសាស្ត្រនយោបាយទន្លេមេគង្គតែប៉ុណ្ណោះ។ បើតាមឯកឧត្ដមបណ្ឌិត គោលបំណងរបស់វៀតណាមនៅក្នុងករណីនេះ គឺទំនងជាមកពីវៀតណាមចង់ឱ្យកម្ពុជា ស្ថិតក្រោមឥទ្ធិពលរបស់ខ្លួននៅលើគ្រប់វិស័យ ខណៈដែលមហាអំណាចខ្លះ ក៏មានបំណងចង់រុញកម្ពុជាឱ្យក្លាយជាកូនអុកភូមិសាស្ត្រនយោបាយ ដូចករណីសង្គ្រាមនៅវៀតណាមក្នុងអតីតកាលផងដែរ។
ទោះជាយ៉ាងណា ឯកឧត្ដមបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ថា ការកសាងព្រែកជីកហ្វូណនតេជោជាសិទ្ធិអធិបតេយ្យស្របច្បាប់របស់ប្រទេសកម្ពុជាសុទ្ធសាធ ហេតុម្តេចក៏ត្រូវសួរយោបល់ពីប្រទេសដទៃទៅវិញ? ហេតុម្តេចមិនប្រឆាំងនឹងឡាវ ដែលមានផ្លូវរថភ្លើងល្បឿនលឿនពីវៀងច័ន្ទទៅចិនផង?
RAC Media | លឹម សុវណ្ណរិទ្ធ
Opinion!August 12, 2020 European Union withdrew 20 percent of duty-free goods from Cambodia. According to the statement of the ministry of commerce of Cambodia, The Kingdom expected to sign a Free Tra...
Opinion Before the outbreak of Covid 19 at the end of 2019, there were many Cambodian people going to Thailand, Vietnam, Singapore and other countries in Europe to regularly check up their health....
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជាបានបេីកកិច្ចប្រជំុក្រុមប្រឹក្សាភិបាលអាណត្តិទី១ លេីកទី២ ក្រោម...