Royal Academy of Cambodia
ការសិក្សាស្រាវជ្រាវអំពី ឫសគល់ទស្សនវិជ្ជាខ្មែរ ចាំបាច់យើងត្រូវមើលគំរូប្រព័ន្ធទស្សនវិជ្ជាក្នុងសាកលលោក ទាំងលោកខាងលិច ទាំងលោកខាងកើត ដើម្បីយកមកធ្វើជាប្រទីបក្នុងការឆ្លុះមើល និងជីករកឫសគល់ទស្សនវិជ្ជាខ្មែរ។
១- ទស្សនវិជ្ជាបស្ចិមប្រទេស
ទស្សនវិជ្ជាបស្ចិមប្រទេស មានប្រវត្តិ មានប្រព័ន្ធមានគោលគំនិតសិក្សារួមហើយជាទូទៅមានទំនាស់នឹងគ្រីស្តសាសនាជាប្រចាំ។
ក- ប្រវត្តិទស្សនវិជ្ជាបស្ចិមប្រទេស ចែកជា៦សម័យកាលគឺ បុរាណសម័យ មជ្ឈិមសម័យ បុនសម័យ សម័យពន្លឺ សម័យទំនើប និង សម័យក្រោយទំនើប។
ខ- មូលដ្ឋានគ្រឹះទស្សនវិជ្ជាបស្ចិម ប្រទេសមាន ៖ ភាសាវិទ្យា អស្តិរូបវិជ្ជា តក្កវិជ្ជា សោភ័ណវិជ្ជា សីលវិជ្ជា និង ទ្រឹស្តីពុទ្ធិ។
គ- ទ្រឹស្តីទស្សនវិជ្ជាបស្ចិមប្រទេស អាចមានប្រភពចេញមកពីវិទូម្នាក់ៗ និងអាចមានប្រភពចេញមកពីទស្សនវិទូមួយក្រុម ដែលមានគំនិតស្របគ្នា មានវិធីសិក្សាដូចគ្នា មានកម្មវត្ថុសិក្សាដូចគ្នា មានទស្សន វិស័យ គោលបំណង គោលដៅ វត្ថុបំណង ដូចគ្នា ។
-ទស្សនៈរបស់ទស្សនវិទូម្នាក់ៗមាន ដូចជា៖ ទស្សនៈរបស់ សូក្រាត ប្លាតុង អារីស្តូត យេស៊ូ ដេកាត ហ្សង់ប៉ូលហ្សាត អាដាមស្មីត ហេហ្គែល កាលម៉ាក្ស លេនីន ជាដើម។
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយ:តំណភ្ជាប់ដូចខាក្រោម៖
អតីតប្រធានាធីបតីអាម៉េរិកទី៤៤ លោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃអង្គារ ទី៨ ខែឧសភា ឆ្នាំ២០១៨ បានចេញមុខរិះគន់ខ្លាំងៗទៅលើការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ ក្នុងការដក...
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន...
យុទ្ធសាស្ត្រថ្មីរបស់លោកដូណាល់ត្រាំ គឺធានាឱ្យអាម៉េរិកមានភាពលេចធ្លោមុខមាត់នៅក្នុងតំបន់នានាដូចជា ឥណ្ឌូប៉ាស៊ីហ្វិក និង អឺរ៉ុប។ ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រើនៅពេលនេះគឺសម្តៅពីសមុទ្រឥណ្ឌាខាងលិចដល់ប៉ាស៊ីហ្វិកខាងកើ...