Royal Academy of Cambodia
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដែលបានឧបត្ថម្ភថវិកាចំនួន ២០ ០០០ ០០០ រៀល ចូលរួមចំណែកនៅក្នុង «គម្រោងជីកប្រឡាយក្រវាត់ជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» ដែលប្រឡាយនេះមានជម្រៅ២ម៉ែត្រ ទទឹងប្រវែង៣ម៉ែត្រ និងបណ្តោយប្រវែង៥២គីឡូម៉ែត្រ ដែលត្រូវចំណាយថវិកាសរុបប្រមាណជា ៥២ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក។
សូមគោរពជូនពរឯកឧត្ដមបណ្ឌិតសភាចារ្យ និងក្រុមគ្រួសារ មានសុខភាពល្អ និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ជាពិសេសសូមទេព្តាឆ្នាំថ្មីប្រោសព្រំឯកឧត្តមបណ្ឌិតសភាចារ្យនិងក្រុមគ្រួសារ សូមទទួលបានសិរីមង្គលគ្រប់ប្រការ។
សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិតសភាចារ្យ បច្ចុប្បន្ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ សូមបញ្ជាក់ដែរថា នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានទទួលគោរមងារវិទ្យាសាស្ត្រជា "បណ្ឌិតសភាចារ្យ" និងបានក្លាយជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា ។
ថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ គឺជាខួប ២៥ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សម័យរាជាណាចក្រទី២។ មកដល់បច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ មានអាយុ...
ទីបំផុតការតបស្នងដល់ស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា និងដល់ក្រុមស្រាវជ្រាវនៃគម្រោង«ការគាំទ្របច្ចេកវិទ្យា សម្រាប់ផលិតនិងប្រើប្រាស់ Biochar ដើម្បីបង្កើនទិន្នផល កសិកម្ម នៅ ប្រទេសកម្ពុជា» បានបង្ហាញឱ្យឃើញយ៉ាង ច...