Royal Academy of Cambodia
ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រាជបណ្ឌិត្យសភាកម្ពុជាគ្រោងរៀបចំការសម្តែងពិសេស ល្ខោននិយាយរឿង «នេះមិនមែនសុបិន្ត» នៅសាលមហោស្រពខេមរវិទូ ដោយមានការចូលរួមពី លោក ណេន ភារិទ្ធ និងកញ្ញា កែវ សុផានិត ដែលជាសិល្បករសិល្បការនីដែលពោរពេញដោយបទពិសោធនិងសមត្ថភាពក្នុងវិស័យល្ខោននិយាយនៅកម្ពុជា។
ជាងនេះទៅទៀត ដើម្បីបន្ថែមរសជាតិឱ្យរឿងនេះកាន់តែមានភាពចាប់អារម្មណ៍ បវរកញ្ញា Brainna Mai,3rd Runner-up កម្មវិធីសម្រស់ស្រ្តីជាសកល (Universal Woman Pageant) ក៏បានចូលរួមសម្តែងជាអប្សរាស ក្នុងឈុតឆាកមួយនៅក្នុងរឿងនេះផងដែរ។ គួរបញ្ជាក់ផងដែរថា កញ្ញា Brainnaជាកូនកាត់ខ្មែរអាម៉េរិកដែលបាននាំមោទតកភាពជូនជាតិមាតុភូមិ តាមរយៈការប្រកួតនានាលើឆាកអន្តរជាតិ។
ក្រៅពីជាបវរកញ្ញានៅក្នុងកម្មវិធីសម្រស់ស្រ្តីជាសកល (Universal Woman Pageant)នេះ កញ្ញា Brainna ក៏ជាគ្រូរបាំ និងអ្នករបាំនៅក្នុងសមាគមន៍អង្គរបែនគ្រុបនៃទីក្រុងណូវែល។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថាល្ខោននិយាយនេះ ក៏បានគឺឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ពីភាពដ៏មហាអស្ចារ្យនៃរបាំអប្សរារបស់ខ្មែរតាមរយៈការចូលសម្តែងពីក្រុមសិល្បៈឥស្សីវ៉ូលេដែលពោរពេញដោយភាពល្បីល្បាញនៅក្នុងវិស័យសិល្បៈនាពេលបច្ចុប្បន្ន។
គួររំលឹកផងដែរថា ល្ខោននិយាយ រឿង «នេះមិនមែនសុបិន្ត»នេះ គឺជាស្នាដៃដឹកនាំនិងនិពន្ធឿងដោយ លោកបណ្ឌិត ហង្ស រិទ្ធីរ៉ាវុធ អនុប្រធានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា។
ប្រសិនជាសាធារណជនមានចំណាប់អារម្មណ៍លើការសម្តែងខាងលើ សូមរង់ចាំទស្សនាការសម្តែងផ្ទាល់តាមរយៈគេហទំព័រហ្វេសប៊ុកនៃរាជបណ្ឌិត្យសភាកម្ពុជា និងគេហទំព័រមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវ។
សូមអរគុណ៕
សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២២ ត្រូវបានរំលាយជាផ្លូវការ នៅចុងឆ្នាំ១៩៩១ និងជំនួសមកវិញដោយប្រទេសឯករាជ្យចំនួន១៥វិញ ដែលក្នុងនោះ មាន រុស្ស៊ី អ៊ុយក្រែន បេឡារុស ហ្សកហ្ស៊ី ម៉ុលដាវី...
(ប្រធានាធិបតីអ៊ុយក្រែន៖ «មានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលត្រូវការពារជាតិរបស់យើង។ តើមាននរណាដែលត្រៀមប្រយុទ្ធជាមួយយើង? ខ្ញុំមិនបានមើលឃើញនរណាម្នាក់នោះទេ»)មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជាឆ...
ការរីកចម្រើននៃបច្ចេកវិទ្យា តម្រូវឱ្យមនុស្សខិតខំស្វែងរក នូវចំណេះដឹងថ្មីៗ ដើម្បីគ្រប់គ្រងនិងប្រើប្រាស់នូវបច្ចេកវិទ្យាទាំង អស់នោះឱ្យបានប្រសើរឡើង។ ក្នុងនោះដែរ មុខជំនាញគណិតវិទ្យា ដើរតួនាទីយ៉ាងសំខាន់នៅក្នុង...