Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃអង្គារ ២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅវេលាម៉ោង ៣:០០នាទីរសៀល ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំកិច្ចប្រជុំអគ្គលេខាធិការដ្ឋានរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម សូត្រ សំណាង អគ្គលេខាធិការរង លោកប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ លោកស្រីប្រធាននាយកដ្ឋានបោះពុម្ពផ្សាយនិងបណ្ណាល័យ លោក-លោកស្រីអនុប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ លោក-លោកស្រីអនុប្រធាននាយកដ្ឋានបោះពុម្ពផ្សាយនិងបណ្ណាល័យ អនុប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈនិងពិធីការ លោក-លោកស្រីអនុប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល និងស្រាវជ្រាវ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា។
កិច្ចប្រជុំអគ្គលេខាធិការដ្ឋានរាជការនៃរាជបណ្ឌិត្យសភាកម្ពុជានារសៀលនេះ ត្រូវបានរៀបចំឡើងដោយផ្ដោតទៅលើរបៀបវារៈចំនួន៣គឺ ១. ដំណើរការអង្គភាពចំណុះអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា ២. ទិសដៅ និងការពង្រឹងគុណភាពការងារ និង ៣. បញ្ហាផ្សេងៗ។
នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានណែនាំដល់ថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋាន ដែលត្រូវបានតែងតាំងថ្មីទាំងអស់ ត្រូវបន្តពង្រឹងស្មារតីទទួលខុសត្រូវឱ្យបានខ្ពស់បំផុតចំពោះតំណែងដែលត្រូវបានតែងតាំងជាផ្លូវការ និងការប្រគល់ភារកិច្ចផ្សេងៗពីថ្នាក់ដឹកនាំ ព្រមទាំងជំរុញការបំពេញការងារនៅក្នុងសាមគ្គីភាព ភារតភាព និងកិច្ចសហការការងារនៅក្នុងរង្វង់អង្គភាពសាមី និងក្នុងចំណោមអគ្គលេខាធិការដ្ឋានឱ្យបានជិតស្និទ្ធ។
បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិតបានក្រើនរំឭកដល់ថ្នាក់ដឹកនាំនិងមន្ត្រីអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ថា នៅក្នុងដំណើរជីវិតរបស់ឯកឧត្ដមបណ្ឌិត ឯកឧត្ដមបានផ្ដោតសំខាន់តាមកាលៈទេសៈនីមួយៗ ដោយនៅពេលរៀនត្រូវខំប្រឹងរៀនសូត្រឱ្យពូកែ បើធ្វើការ ត្រូវបំពេញការងារឱ្យល្អ នៅពេលកម្សាន្ត ត្រូវតែកម្សាន្តឱ្យបានរីករាយពិតប្រាកដ មិនត្រូវមានស្មារតីមិនខ្ជាប់ខ្ជួននៅក្នុងការបំពេញការងារនោះឡើយ។
ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការបានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំនិងមន្ត្រីរាជការអង្គភាពចំណុះអគ្គលេខាធិការដ្ឋាន ត្រូវផ្ដោតលើគោលការណ៍នៅក្នុងដំណើរការបំពេញការងាររបស់ខ្លួនថា ត្រូវតែបន្សល់ទុកនូវសមិទ្ធផលការងារផ្ទាល់ខ្លួននៅគ្រប់ទិដ្ឋភាព និងមានភាពហ្មត់ចត់ ដោយកំណត់យកតួនាទីការងារជាអាទិភាពខ្ពស់បំផុត៕
RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈនិងពិធីការ
RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈនិងពិធីការ
កាលពីរសៀល ថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា...
រាជបណ្ឌិត្យសភាកម្ពុជាបានបន្តចែកទឹកដោះគោតេជោសែនឫស្សីត្រឹប ទឹកដោះគោនៃក្តីនៃក្តីស្រឡាញ់ ជាមួយស្នាមញញឹមនៅខ័ណ្ឌជ្រោយចង្វារកាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ នៅវិទ្យាល័យជាស៊ីមជ្រោយចង្វារ ដល់សិស្សថ្នាក់ទី៧...
កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជាបាននាំទឹកដោះគោតេជោសែនឫស្សីត្រឹប ទៅចែកជូនដល់សិស្សានុសិស្សថ្នាក់ទី២ដល់ថ្នាក់ទី៦ ចំនួន២១០នាក់ នៅសាលាបឋមសិក្សាជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង...