ព័ត៌មាន

ប្រភពនៃទស្សនវិជ្ជាអប់រំ៖ ប្រតិបត្តិនិយម និងអត្ថិភាពនិយម ដោយ៖ បណ្ឌិត សូ សុធីរ មន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំ វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា

2024-03-21 14:18:43 ថ្ងៃព្រហស្បតិ៍, 21 មីនា 2024 ម៉ោង 09:18 PM
អ្នកមើល 5885
post_detail

ប្រតិបត្តិនិយម គឺជាប្រពៃណីទស្សនវិជ្ជា ដែលចាត់ទុកភាសា និងការគិតជាឧបករណ៍សម្រាប់ការទស្សន៍ទាយការដោះស្រាយបញ្ហា និងសកម្មភាព ជាជាងការពិពណ៌នា ការបង្ហាញ ឬការឆ្លុះបញ្ចាំងតថភាព។ ប្រតិបត្តិនិយមវិទូ អះអាងថា ប្រធានបទទស្សនវិជ្ជាភាគច្រើន ដូចជាធម្មជាតិនៃចំណេះដឹង ភាសា គោលគំនិត អត្ថន័យ ជំនឿ និងវិទ្យាសាស្ត្រ សុទ្ធតែត្រូវបានមើលយ៉ាងល្អបំផុតទាក់ទងនឹងការប្រើប្រាស់ជាក់ស្តែង និងភាពជោគជ័យរបស់ពួកគេ។ ប្រតិបត្តិនិយម បានចាប់ផ្តើមនៅសហរដ្ឋអាម៉េរិកក្នុងទសវត្សរ៍ឆ្នាំ១៨៧០។

អត្ថិភាពនិយម គឺជាទម្រង់នៃការសិក្សា ស្រាវជ្រាវទស្សនវិជ្ជាដែលស្វែងយល់ពីបញ្ហានៃអត្ថិភាពរបស់មនុស្ស។ ទស្សនវិទូអត្ថិភាពនិយម ស្រាវជ្រាវបញ្ហាទាក់ទងនឹងអត្ថន័យ គោលបំណង និងតម្លៃនៃអត្ថិភាពរបស់ មនុស្ស។ គំនិតទូទៅនៅក្នុងគំនិតអត្ថិភាពនិយម រួមមានវិបត្តិអត្ថិភាព ការភ័យខ្លាច និងការថប់បារម្ភ ចំពោះមុខពិភពលោក ដែលមិនសមហេតុផល និងឆន្ទៈសេរី ក៏ដូចជាភាពត្រឹមត្រូវ ភាពក្លាហាន និងគុណធម៌។

អត្ថិភាពនិយមត្រូវបានផ្សារភ្ជាប់ជា មួយនឹងទស្សនវិទូអឺរ៉ុប នៅសតវត្សរ៍ទី១៩និងសតវត្សរ៍ទី២០ ដែលបានចែករំលែកការសង្កត់ធ្ងន់លើប្រធានបទរបស់មនុស្ស ទោះបីជាជា រឿយៗ មានភាពខុសគ្នាយ៉ាងជ្រាលជ្រៅ នៅក្នុងគំនិតក៏ដោយ

សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយ:តំណភ្ជាប់ដូចខាងក្រោម៖

https://rac.gov.kh/researchs-categories/1/researchs?page=10

អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស