Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបពិភាក្សាជាមួយប្រតិភូមន្ទីរអប់រំខេត្តយូណាន ដែលដឹកនាំដោយលោកសាស្ត្រាចារ្យ Zhang Chunhua ប្រធានមន្ទីរអប់រំ ខេត្តយូណាន។
បន្ទាប់ពីបានពិភាក្សាជាមួយប្រតិភូមន្ទីរអប់រំខេត្តយូណានរួច ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានអញ្ជើញចុះអនុស្សរណៈយោគយល់គ្នារវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ មេកានិក និងបច្ចេកវិទ្យាអេឡិចត្រូនិក ខេត្តយូណានផងដែរ។
អនុស្សរណៈយោគយល់គ្នារវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ មេកានិក និងបច្ចេកវិទ្យាអេឡិចត្រូនិក ខេត្តយូណានខាងលើនេះ ផ្ដោតទៅលើ ៤ចំណុចសំខាន់ៗគឺ៖
១- ដើម្បីលើកកម្ពស់ការអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេស
២- ដើម្បីផ្លាស់ប្តូរគ្រូបង្រៀន និងបុគ្គលិក នៃស្ថាប័នទាំងពីរ
៣- ដើម្បីផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក
៤- អនុវត្តសកម្មភាព និងគម្រោងផ្សេងទៀតដែលភាគីទាំងពីរព្រមព្រៀងគ្នាជាមុន៕
RAC Media | លឹម សុវណ្ណរិទ្ធ
ដោយ៖ លោក ស៊ឺន សំ មជ្ឈមណ្ឌលសា្រវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា បានកំពុងរៀបចំសន្និសីទអន្តរជាតិមួយ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ វប្បធម៌ ប្រវតិ្ត និងមោទកភាព» នាថ្ងៃនេះ។ កម្មវិធីសន្និសីទអន្តរ...
ដោយ៖ ចាន់ វណ្ឌី ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញសំណេះសំណាលជាមួយអ្នកទទួលខុសត្រូវរបស់សាកលវិទ្យាល័យជីវជាំងទាក់ទងនឹងបញ្ហាបន្តនិរន្តរភាពនៃទំនាក់ទំនងរាជបណ្ឌិត្យសភាកម្ពុជាជាមួ...
ដោយ៖ លឹម សុវណ្ណរិទ្ធ ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់បទបញ្ជាជាកំហិតឱ្យផ្នែកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរអគ្គិសនីកម្ពុជ...
ល្ខោនខោល ឬ ភាណី ឬ ល្ខោនពាក់មុខ ជាប្រភេទសិល្បៈទស្សនីយភាពរបស់ខ្មែរមួយ ដែលមាន អាយុកាលតាំងពីសតវត្សរ៍ទី១០។ លក្ខណៈពិសេសរបស់ល្ខោនខោលគឺ សម្ដែងតែនៅក្នុងរឿង រាមកេរ្តិ៍ខែ្មរមួយគត់ (មិនយករឿងអ្វីផ្សេងមកសម្ដែងឡើយ),...
«មហោរី» ជាទម្រង់សិល្បៈតន្រ្តីមួយប្រភេទដែលបានបង្កើតឡើងដើម្បីប្រគំថ្វាយអាទិទេព និងបម្រើព្រះមហាក្សត្រ។ ក្រោយមកតន្រ្តីមហោរី ក៏ប្រគំសម្រាប់លើកទឹកចិត្តដល់នាម៉ឺនមន្ត្រី ដែលមានគុណបំណាច់ចំពោះប្រទេសជាតិផងដ...