Royal Academy of Cambodia
ស្របគ្នានឹងបរិយាកាសនៃការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្លាំងក្នុងជីវភាពរស់នៅក្នុងសង្គម សេដ្ឋកិច្ច និងនយោ បាយនាពេលបច្ចុប្បន្នខួបទិវាអន្តរជាតិនារីលើកទី១១៣ នាឆ្នាំ២០២៤នេះ ប្រារព្ធ ធ្វើឡើងនៅព្រះរាជាណាចក្រកម្ពុជាក្រោមមូលបទ និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល ។
យោងតាមវចនានុក្រមខ្មែរចេញផ្សាយឆ្នាំ២០២២របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ បរិវត្តន៍ មានន័យថា ដំណើរការផ្លាស់ប្តូរឬបំប្លែងអ្វីមួយឱ្យទៅជាអ្វីមួយផ្សេងទៀត ហើយ ឌីជីថល មានន័យថា សញ្ញាតំណាងដោយលេខ។ ចុះអ្វីទៅជាបរិវត្តកម្មឌីជីថល? Sascha Krause et.al. ក្នុង Sage Journals បានបង្ហាញថា ចាប់តាំងពីប្រហែលជាឆ្នាំ២០០៣មក មានអត្ថបទស្រាវជ្រាវពាក់ព័ន្ធនឹងពាក្យបរិវត្តកម្មឌីជីថលមិនជាច្រើនប៉ុន្មានទេ តែចំនួននេះហក់ឡើងខ្លាំងចាប់តាំងពីឆ្នាំ២០១៤ ម្ល៉ោះហើយការផ្តល់និយមន័យក៏មានច្រើនបែប ច្រើនយ៉ាងទៅតាមទស្សនៈរបស់អ្នកនិពន្ធម្នាក់ៗ។
បរិវត្តកម្មឌីជីថលគឺជានីតិវិធីនៃការប្រើប្រាស់បច្ចេកវិទ្យាដើម្បីផ្លាស់ប្តូរនិងធ្វើឱ្យប្រសើរឡើងយ៉ាងឆាប់រហ័សក្នុងមុខរបរប្រចាំថ្ងៃ។
ការរីករាលដាលនៃជំងឺកូវីដ១៩ចាប់តាំងពីចុងឆ្នាំ២០១៩មកដល់ពេលបច្ចុប្បន្ន បានធ្វើឱ្យបាត់បង់អាយុជីវិតមនុស្សជាច្រើននាក់ ស្ថានភាពសេដ្ឋកិច្ចក៏មានការលំបាកដោយសារគ្រប់ៗគ្នាត្រូវរក្សាគម្លាត។ បរិវត្តកម្មឌីជីថលមានយូរមកហើយ តែការទទួលយកនៅកម្ពុជាមិនសូវច្រើនប៉ុន្មានទេ លុះមានភាពចាំបាច់ដើម្បីការពារអាយុជីវិតកំឡុងពេលមានរោគរាតត្បាត ការប្រើប្រាស់ក៏មានការកើនឡើង ខ្លាំង។ ទោះជាហានិភ័យធ្ងន់ធ្ងរខាងលើសឹងតែកន្លងផុតទៅហើយក្តី ស្រ្តីនិងក្មេងស្រីនៅបន្តប្រើប្រាស់បច្ចេកវិទ្យាឌីជីថលមិនចាញ់បុរសនិងក្មេងប្រុសឡើយ។ តាមរយៈបទពិសោធន៍កន្លងមកក្នុងនាមជាគ្រូបង្រៀនម្នាក់ អ្នកនិពន្ធសូមលើកឡើងពីបទពិសោធន៍មួយចំនួនពាក់ព័ន្ធនឹងបរិវត្តកម្មឌីជីថលរបស់ស្ត្រីនិងក្មេងស្រីក្នុងការសិក្សាស្រាវជ្រាវនិងបង្ហាត់និស្សិត។
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយ:តំណភ្ជាប់ដូចខាងក្រោម៖
https://rac.gov.kh/researchs-categories/1/researchs#main-container
ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសយកមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។ មូលបទនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ស្មារតីអាស៊ាន ជាគ្រួសាររួ...
ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ជារដ្ឋឯករាជ្យ អធិបតេយ្យ អព្យាក្រឹត អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ មានទីតាំងស្ថិតនៅ...
ការរៀបចំរដ្ឋបាលដែនដីគឺជាភារកិច្ចដ៏ចម្បង និងមានសារៈសំខាន់បំផុតដែលថ្នាក់ដឹកនាំរដ្ឋទូទាំងពិភពលោក ត្រូវតែផ្ដោតការយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវការអភិវឌ្ឍមួយប្រកបដោយសមភាព យុត្តិធម៌ និរន្តរភាព...
នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នាវេលាម៉ោង៩៖៣០នាទីព្រឹក មជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃអគ្គលេខាដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី «សារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេ...