ព័ត៌មាន

ស្ត្រីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល បទពិសោធន៍និងបញ្ហាប្រឈមក្នុងការសិក្សាស្រាវជ្រាវនិងបង្ហាត់និស្សិត ដោយ៖ លោកស្រីបណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម រាជបណ្ឌិត្យសភាកម្ពុជា

2024-03-14 11:47:35 ថ្ងៃព្រហស្បតិ៍, 14 មីនា 2024 ម៉ោង 06:47 PM
អ្នកមើល 6603
post_detail

ស្របគ្នានឹងបរិយាកាសនៃការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្លាំងក្នុងជីវភាពរស់នៅក្នុងសង្គម សេដ្ឋកិច្ច និងនយោ បាយនាពេលបច្ចុប្បន្នខួបទិវាអន្តរជាតិនារីលើកទី១១៣ នាឆ្នាំ២០២៤នេះ ប្រារព្ធ ធ្វើឡើងនៅព្រះរាជាណាចក្រកម្ពុជាក្រោមមូលបទ និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល ។ 

យោងតាមវចនានុក្រមខ្មែរចេញផ្សាយឆ្នាំ២០២២របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ បរិវត្តន៍ មានន័យថា ដំណើរការផ្លាស់ប្តូរឬបំប្លែងអ្វីមួយឱ្យទៅជាអ្វីមួយផ្សេងទៀត ហើយ ឌីជីថល មានន័យថា សញ្ញាតំណាងដោយលេខ។ ចុះអ្វីទៅជាបរិវត្តកម្មឌីជីថល? Sascha Krause et.al. ក្នុង Sage Journals បានបង្ហាញថា ចាប់តាំងពីប្រហែលជាឆ្នាំ២០០៣មក មានអត្ថបទស្រាវជ្រាវពាក់ព័ន្ធនឹងពាក្យបរិវត្តកម្មឌីជីថលមិនជាច្រើនប៉ុន្មានទេ តែចំនួននេះហក់ឡើងខ្លាំងចាប់តាំងពីឆ្នាំ២០១៤ ម្ល៉ោះហើយការផ្តល់និយមន័យក៏មានច្រើនបែប ច្រើនយ៉ាងទៅតាមទស្សនៈរបស់អ្នកនិពន្ធម្នាក់ៗ។

បរិវត្តកម្មឌីជីថលគឺជានីតិវិធីនៃការប្រើប្រាស់បច្ចេកវិទ្យាដើម្បីផ្លាស់ប្តូរនិងធ្វើឱ្យប្រសើរឡើងយ៉ាងឆាប់រហ័សក្នុងមុខរបរប្រចាំថ្ងៃ

ការរីករាលដាលនៃជំងឺកូវីដ១៩ចាប់តាំងពីចុងឆ្នាំ២០១៩មកដល់ពេលបច្ចុប្បន្ន បានធ្វើឱ្យបាត់បង់អាយុជីវិតមនុស្សជាច្រើននាក់ ស្ថានភាពសេដ្ឋកិច្ចក៏មានការលំបាកដោយសារគ្រប់ៗគ្នាត្រូវរក្សាគម្លាត។ បរិវត្តកម្មឌីជីថលមានយូរមកហើយ តែការទទួលយកនៅកម្ពុជាមិនសូវច្រើនប៉ុន្មានទេ លុះមានភាពចាំបាច់ដើម្បីការពារអាយុជីវិតកំឡុងពេលមានរោគរាតត្បាត ការប្រើប្រាស់ក៏មានការកើនឡើង ខ្លាំង។ ទោះជាហានិភ័យធ្ងន់ធ្ងរខាងលើសឹងតែកន្លងផុតទៅហើយក្តី ស្រ្តីនិងក្មេងស្រីនៅបន្តប្រើប្រាស់បច្ចេកវិទ្យាឌីជីថលមិនចាញ់បុរសនិងក្មេងប្រុសឡើយ។ តាមរយៈបទពិសោធន៍កន្លងមកក្នុងនាមជាគ្រូបង្រៀនម្នាក់ អ្នកនិពន្ធសូមលើកឡើងពីបទពិសោធន៍មួយចំនួនពាក់ព័ន្ធនឹងបរិវត្តកម្មឌីជីថលរបស់ស្ត្រីនិងក្មេងស្រីក្នុងការសិក្សាស្រាវជ្រាវនិងបង្ហាត់និស្សិត។

សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយ:តំណភ្ជាប់ដូចខាងក្រោម៖

https://rac.gov.kh/researchs-categories/1/researchs#main-container

អត្ថបទទាក់ទង

រាជបណ្ឌិត្យសភាកម្ពុជារៀបចំវេទិកាពិភាក្សា ស្ដីពី «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំវេទិកាពិភាក្សា ស្ដីពី «ដំណើរការសរសេរប្រវត្តិសាស្ត្រប្...

2020-12-18 05:18:52   ថ្ងៃសុក្រ, 18 ធ្នូ 2020 ម៉ោង 12:18 PM
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាប្រចាំឆ្នាំ២០២០

នាព្រឹកថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុ...

2020-12-16 08:37:02   ថ្ងៃពុធ, 16 ធ្នូ 2020 ម៉ោង 03:37 PM
តម្លៃអច្ចន្តបរមាក្នុងសំណុំទិន្នន័យមួយអថេរ Outliers in Univariate Data ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, រាជបណ្ឌិត្យសភាកម្ពុជា

2020-12-15 04:56:19   ថ្ងៃអង្គារ, 15 ធ្នូ 2020 ម៉ោង 11:56 AM
ប្រព័ន្ធធារាសាស្ត្រនៅតំបន់ភាគខាងកើតបន្ទាយលង្វែក ក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ដោយ៖ ផុន កសិកា, ឡេង វិទូ, តាកេត ស័កដា និង សួ ប៉ុណ្ណារ៉ាត់

RAC Media

2020-12-12 04:10:09   ថ្ងៃសៅរ៍, 12 ធ្នូ 2020 ម៉ោង 11:10 AM
បឹងពិតត្រង់ និង កំណាត់ដើមឈើរយឆ្នាំ ដោយ៖ អ្នកស្រី ម៉ិល វាសនា មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ រាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

2020-12-09 07:22:36   ថ្ងៃពុធ, 09 ធ្នូ 2020 ម៉ោង 02:22 PM
ព្រះលោកេសូរប្រែកាយជាព្រះនរាយណ៍ ដោយ៖ បណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

RAC Mediaប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

2020-12-02 04:01:39   ថ្ងៃពុធ, 02 ធ្នូ 2020 ម៉ោង 11:01 AM

សេចក្តីប្រកាស