Royal Academy of Cambodia
១៥កើត ខែពិសាខ គឺជាថ្ងៃបុណ្យពិសាខបូជា ប្រចាំឆ្នាំដ៏សំខាន់បំផុតសម្រាប់ពុទ្ធសាសនិកនៅទូទាំងសកលលោក ដើម្បីរំលឹកដល់ថ្ងៃប្រសូត្រ ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វាននៃព្រះពុទ្ធសមណគោតម។ ព្រះអង្គជាបុគ្គលដែលមានគុណូបការៈធំធេងចំពោះមនុស្សជាតិ ដោយបានជួយជីវិតមនុស្សសត្វឱ្យរស់នៅប្រកបដោយសេចក្ដីសុខចាកទុក្ខតាមរយៈព្រះធម៌។ ព្រះអង្គមាននាមដើមសិទ្ធត្ថ ឬ សិទ្ធាថ៌ គឺជាបុត្រានៃមហាក្សត្រត្រកូលសាក្យ នៃប្រទេសឥណ្ឌាបុរាណ។ បិតារបស់ព្រះអង្គខិតខំប្រឹងរិះរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីរៀបចំឱ្យព្រះអង្គស្នងរាជសម្បត្តិ ប៉ុន្តែព្រះ អង្គមិនទទួលយកជីវិតរស់នៅបែបនោះឡើយ។ ព្រះអង្គបានបោះបង់សម្បត្តិលោកិយ ចាកចេញពីរាជវាំង ឃ្លាតចាកប្រពន្ធកូន ស្រីស្នំ និងទ្រព្យទាំងឡាយ ដោយទៅបួសជាសមណ ក្នុងគោលបំណងស្វែងរកការពិតនៃជីវិត។ ព្រះអង្គបាន ប្រព្រឹត្តនូវតបធម៌ ធ្វើនូវទុក្ករកិរិយាតាមប្រពៃណីអ្នកបួសសម័យនោះ អស់រយៈពេល៦ ព្រះវស្សា។ ក្រោយពីបោះបង់ចោលវិធីខុសឆ្គងនេះ ព្រះអង្គបានប្រព្រឹត្តិមជ្ឈិមាបដិប្បទា (វិធីកណ្ដាល) ដោយខ្លួនឯងវិញ។ ទីបំផុត ព្រះអង្គបានរកឃើញទ្រឹស្ដី ចតុរារិយសច្ចៈ ដែលជាការពិតប្រសើរជាងសម្មតិសច្ចៈ។
តើ ព្រះធម៌ដែលព្រះអង្គបានត្រាសដឹង បានបង្ហាញអ្វីខ្លះអំពីទស្សនៈស្ដីពី «ជីវិត និង ការរស់នៅ» ?
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយ:តំណភ្ជាប់ដូចខាងក្រោម៖
https://rac.gov.kh/researchs-categories/1/researchs?page=10