Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥ កើត ខែផល្គុន ឆ្នាំថោះ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យបណ្ឌិត ម៉ក់ សិទ្ធិរិទ្ធិ អ្នកស្រាវជ្រាវ និងជាប្រធានអង្គការវើលហ្វីស (World's Fish) ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ថា ការបង្កបង្កើនផលស្រូវនៅកម្ពុជាកើនឡើង តែកង្វះកម្លាំងពលកម្ម ហើយប្រជាពលរដ្ឋកំពុងប្រឈមនឹងបញ្ហាបំណុលកើនឡើង។
ថ្លែងបញ្ជាក់នៅក្នុងការធ្វើបទបង្ហាញរបស់ខ្លួនទៅលើប្រធានបទ «អភិបាលកិច្ចទឹកនិងសុវត្ថិភាពទឹកនៅកម្ពុជា» នៅក្នុងសិក្ខាសាលា ស្ដីពី «បច្ចេកវិទ្យាសមស្រប និងនវានុវត្តន៍» ក្រោមប្រធានបទ «អនាគតប្រកបដោយចីរភាព៖ ទឹក ជីវភាពរស់នៅ និងអាកាសធាតុ» លោកសាស្ត្រាចារ្យបណ្ឌិត ម៉ក់ សិទ្ធិរិទ្ធិ បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ការធ្វើបង្កបង្កើនផលនៅកម្ពុជាកើនឡើង តែកង្វះកម្លាំងពលកម្ម ដោយប្រជាពលរដ្ឋបានធ្វើចំណាកស្រុកទៅក្រៅប្រទេស ចំណែកការបង្កបង្កើនផលស្រូវ ដែលមានកំណើននាពេលបច្ចុប្បន្ននេះ ភាគច្រើនធ្វើឡើងដោយជួលគេធ្វើសឹងសព្វគ្រប់។ លើសពីនេះ ប្រជាពលរដ្ឋក៏កំពុងប្រឈមនឹងបញ្ហាបំណុលកើនឡើងផងដែរ ដោយសារតែតម្លៃផលស្រូវដែលទទួលបាន មិនឆ្លើយតបទៅនឹងការចំណាយ ព្រោះកសិករច្រើនតែធ្វើស្រូវដែលមិនត្រូវនឹងទីផ្សារនាំចេញ តាមគម្រោងនាំចេញអង្ករ ១លានតោនរបស់រាជរដ្ឋាភិបាលកម្ពុជា។
បន្ថែមពីនេះ លោកសាស្ត្រាចារ្យបណ្ឌិត ម៉ក់ សិទ្ធិរិទ្ធិ ក៏បានគូសបញ្ជាក់ផងថា ការប្រើប្រាស់ទឹកនៅក្នុងតំបន់បឹងទន្លេសាប ក៏ប្រឈមនឹងបញ្ហាផងដែរ រវាងអ្នកបង្កបង្កើនផលស្រូវ និងអ្នកចិញ្ចឹមត្រី ដោយសារតែអ្នកធ្វើស្រែចង់បង្ហូរទឹកចេញ ប៉ុន្តែអ្នកចិញ្ចឹមត្រីចង់រក្សាទឹកទុក ដើម្បីធានាដល់ដំណើរការអាជីវកម្មរបស់ខ្លួន៕
RAC Media | លឹម សុវណ្ណរិទ្ធ
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថាន និងក្រុមការងារស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានចុះសិក្សាស្រាវជ្រាវស្វែងយល់បន្ថែមអំពី «ប្រព័ន្ធធារាសា...
នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ យោធាមីយ៉ាន់ម៉ា បានចាប់ឃុំខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុង សាន ស៊ូជី និងប្រធានាធិបតី ព្រមទាំងមន្រ្តីជាន់ខ្ពស់ជាច្រើននាក់។ យ៉ាងណាមិញ មុនរដ្ឋប្រហារនេះកើតឡើង អគ្គមេបញ្ជ...
នៅដើមឆ្នាំ ២០២១នេះ ប្រទេសភូមា ឬមីយ៉ាន់ម៉ា គឺជាប្រទេសមួយដែលមានភាពល្បីល្បាញ និងបានទាក់ទាញការចាប់អារម្មណ៍ជាអន្តរជាតិ ដោយសារតែប្រទេសនេះមានរដ្ឋប្រហារមួយដែលបានទំលាក់រដ្ឋាភិបាលរបស់លោកស្រី អ៊ុង សានស៊ូជី និងសម...