Royal Academy of Cambodia
នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ក្នុងនាមដំណាងឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹងប្រតិភូដែលអញ្ជើញមកពី China Media Group Asia Pacific នៃសាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងលម្អិតអំពីការប្រារព្វកម្មវិធីរួមគ្នា នៅថ្ងៃទី១៩ ខែមីនាឆ្នាំ២០២៤ ខាងមុខនេះ។ រាជបណ្ឌិត្យសភាកម្ពុជានិងប្រតិភូ China Media Group Asia Pacific ក៏បានព្រមព្រៀងគ្នាសម្រាប់ការរៀបចំគម្រោងស្រាវជ្រាវរួមគ្នា ដែលការស្រាវជ្រាវនោះនឹងផ្តោតលើទំនាក់ទំនងកម្ពុជាចិន។
(ខេត្តតាកែវ)៖ ដោយបានពិនិត្យមើលថា សត្វគោចិញ្ចឹមរបស់ប្រជាជនជាង១០០គ្រួសារកំពុងរងគ្រោះ ដោយសារការរីករាលដាលជំងឺអ៊ុតក្តាម និងសាទឹកលើសត្វគោយ៉ាងខ្លាំង នៅថ្ងៃអាទិត្យ ១៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវ...