ព័ត៌មាន

«កម្ពុជា និងតួកគី ចុះព្រមព្រៀងអនុស្សរណសំខាន់ៗចំនួន៨»

2018-10-22 02:24:28 ថ្ងៃច័ន្ទ, 22 តុលា 2018, 02:24 AM
post_detail

កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីបញ្ចប់នូវជំនួបពិភាក្សាកំពូលទ្វេភាគីទល់មុខគ្នាមួយទល់និងមួយ និងជំនួបអាហារការងារថ្ងៃត្រង់ដែលបានចំណាយពេលប្រមាណ ១ម៉ោង៣០នាទីរួចមក សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម រ៉េជីប ថាយ៉ីបអ៊ែដ៏វ៉ាន ប្រធានាធិបតីនៃសាធារណរដ្ឋតួកគី បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើ ឯកសារ និងកិច្ចព្រមព្រៀងអនុស្សរណសំ ខាន់ៗចំនួន៨ ក្នុងនោះរួមមាន៖

១)អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការរវាង អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងមជ្ឈមណ្ឌលជាតិសកម្មភាពមីនតួកគី ភាគីកម្ពុជាចុះហត្ថលេខារវាង ឯក ឧត្តម អ៊ុច បូរិទ្ធ រដ្ឋលេខា ធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម ម៉ូសសិន ដេរ៉េ (Muhsin Dere) អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ

២) អនុស្សរណស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋ មន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តមបណ្ឌិត បេ គារ ប៉ាកដេមីរលី (Bekir Pakdemirli) រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់

៣) កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងវិស័យទឹក ចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តមបណ្ឌិត បេគារ ប៉ាកដេមីរលី (Bekir Pakdemirli) រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់

៤) កិច្ចព្រមព្រៀងស្តីពីការជំរុញនិងការការពារទៅវិញទៅមក នៃវិនិយោគ ចុះហត្ថលេខារវាងឯកឧត្តម សុខ ចិន្តា សោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយឯកឧត្តមម៉ូស្តាហ្វា វ៉ារ៉ាក (Mustafa Varark) រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និង បច្ចេកវិទ្យា

៥) កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងវិស័យកីឡា ចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម ម៉េតម៉េត ម៉ូហារ៉ែម (Mehmet Muharrem) រដ្ឋមន្រ្តីយុវជន និងកីឡា

៦) កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការទេសចរណ៍ ចុះហត្ថលេខារវាង ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរ ណ៍ជាមួយឯកឧត្តម ម៉េវលូត កាវូសូក្លូ (Mevlut Cavusoglu) រដ្ឋមន្រ្តីក្រសួងការបរទេស

៧) កិច្ចព្រមព្រៀងកិច្ច សហប្រតិបត្តិការក្នុងវិស័យអប់រំ ចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម ម៉េវលូត កាវូសូក្លូ (Mevlut Cavusoglu) រដ្ឋមន្រ្តីក្រសួងការបរទេស

៨) កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម ម៉េវលូត កាវូសូក្លូ (Mevlut Cavusoglu) រដ្ឋមន្រ្តីក្រសួងការបរទេស៕

ដកស្រង់ពី៖ ហ្វេសប៊ុកសម្ដេចតេជោនាយករដ្ឋមន្ត្រី

RAC Media | ផាញ់ សារឿន



អត្ថបទទាក់ទង

«លទ្ធផលនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១២ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨»

ថ្ងៃអាទិត្យ ១២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីការអញ្ជើញចូលរួមជាផ្លូវការណ៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ...

2018-10-21 14:37:14   Sun, 21,10,2018, 02:37 PM
«ខួបទី២៧ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»

ចុះផ្សាយថ្ងៃអាទិត្យ ទី២១  ខែតុលា ឆ្នាំ២០១៨  ម៉ោង៖ ១២ និង២០នាទី ភ្នំពេញ៖ គិតមកដល់ពេលនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុកាល២៧ឆ្នាំទៅហើយ (២៣ តុលា ១៩៩១ - ២៣ តុលា ២០១៨) ដែលដំណោះស្រាយលើបញ្ហានយោប...

2018-10-21 05:41:44   Sun, 21,10,2018, 05:41 AM
«ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ ព្រះសង្ឃជាង៥ម៉ឺនអង្គ មិនមែនខូចទាំងអស់នោះទេ ប៉ុន្តែយើងត្រូវកែសង្ឃដែលខុសវិន័យ២-៣អង្គ»

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសិក្ខាសាលាជាតិ ស្ដីពី «សង្គតិភាពនៃព្រះពុទ្ធសាសនា ដើម្បីពង្រឹងនិងអភិ...

2018-10-19 13:39:32   Fri, 19,10,2018, 01:39 PM
«សង្គតិភាពនៃព្រះពុទ្ធសាសនា ដើម្បីពង្រឹងនិងអភិវឌ្ឍវិស័យពុទ្ធចក្រ និងអាណាចក្រក្នុងសង្គមកម្ពុជាបច្ចុប្បន្ន៖ ការពង្រឹងសង្ឃវិន័យ»

រាជបណ្ឌិត្យសភាកម្ពុជា៖ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសិក្ខាសាលាជាតិ ស្ដីពី «សង្គតិភាពនៃព្រះពុទ្ធសាសនា ដើម្...

2018-10-19 13:29:13   Fri, 19,10,2018, 01:29 PM
«កិច្ចប្រជុំពិភាក្សាសេចក្តីព្រាង ចក្ខុវិស័យ បេសកកម្ម ភារកិច្ច វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា»

រសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៨ ឯកឧត្តម បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ដឹកនាំអង្គប្រជុំពិភាក្សា ស្តីអំពី...

2018-10-18 15:38:59   Thu, 18,10,2018, 03:38 PM
«តើ​អ្វី​ទៅជា​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប (ASEM) និង អ្វីៗគ្រប់យ៉ាងលើលែងតែអាវុធ (EBA) ?»

តើ​អ្វី​ទៅជា​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប (ASEM)?កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប (ASEM) គឺជា​កិច្ចពិភាក្សា​នៃ​ដំណើរការ​ផ្លូវការ​មួយ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​សមាជិក​សហភាព​អឺរ៉ុប​ទាំង៣០ប្រទេស និង​អាស៊ី...

2018-10-18 04:16:28   Thu, 18,10,2018, 04:16 AM

សេចក្តីប្រកាស