Royal Academy of Cambodia
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតនិងទទួលស្គាល់ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ មានទំហំ ផ្ទៃដី១១ ៤៣៥ហិកតា មានទីតាំងស្ថិតក្នុងឃុំឆែបមួយ និង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។
ឧទ្យាននេះមានតំបន់ជីវៈចម្រុះ និងមានសក្តានុពលច្រើនដូចជា ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យា (ឡស្លដែកបុរាណ) និងជាតិពន្ធុកួយ ដែលអាចបម្រើឱ្យមុខងារក្នុងបរិស្ថានព្រៃឈើ វប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ បានយ៉ាងប្រសើរ ។
ដោយមើលឃើញពីសក្តានុពលដ៏ច្រើនលើសលប់នេះហើយ ទើបរាជបណ្ឌិត្យសភាកម្ពុជាមានគម្រោងជីកប្រឡាយទឹកព្រំប្រទល់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ក្នុងគោលបំណងសំខាន់ៗចំនួន៥ មានដូចតទៅ៖
១-ឆ្មាំអាចមានលទ្ធភាពចល័តពេលយាមកាម តាមព្រំដែនបានយ៉ាងងាយស្រួល
២-ផ្តល់ភាពទាក់ទាញ សោភណភាពនិងភាពស្រស់ស្រាយជូនដល់ភ្ញៀវទេសចរណ៍ដែលមកកាន់ទីនេះ
៣-ជាប្រភពទឹកសម្រាប់សត្វព្រៃនិងសត្វបក្សាបក្សីគ្រប់ប្រភេទ
៤-ផ្តល់ភាពងាយស្រួលដល់ការគ្រប់គ្រងធនធាននៅក្នុងឧទ្យាន
៥-សត្វព្រៃគ្រប់ប្រភេទងាយស្រួលក្នុងការផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀត
សូមគូសបញ្ជាក់ផងដែរថា ប្រឡាយទឹកជាព្រំប្រទល់នេះ មានជម្រៅ២ម៉ែត្រទទឹង៣ម៉ែត្រ បណ្តោយ៥២គីឡូម៉ែត្រ ហើយគម្រោងនេះគ្រោងចំណាយថវិកាប្រមាណ ៥២ម៉ឺនដុល្លារ សហរដ្ឋអាម៉េរិក។
ប្រសិនជាឯកឧត្តម លោកជំទាវលោក លោកស្រី អ្នកនាង កញ្ញា បេក្ខជនបណ្ឌិត និងនិស្សិតទាំងអស់ ដែលមានបំណងចូលរួមចំណែកលើការអភិរក្សធនធានធម្មជាតិ សម្បត្តិវប្បធម៌ដ៏មានតម្លៃនៅក្នុងឧទ្យាន សូម ឯកឧត្តម លោកជំទាវលោក លោកស្រី អ្នកនាង កញ្ញា បេក្ខជនបណ្ឌិត និងនិស្សិតទាំងអស់ អញ្ជើញចូលរួមជាវិភាគទានតាមការគួរ ក្នុងការជីកប្រឡាយនេះដើម្បីគុណតម្លៃសម្រាប់ពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត តាមរយៈលេខកុងធនាគារនិងQRកូដខាងក្រោម។
សូមតាមដានទស្សនាវីដេអូផ្ទាល់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈផេកហ្វេសប៊ុក ដូចខាងក្រោម៖
https://www.facebook.com/soktouch7
សូមគោរពអរគុណ និងអរគុណ
អតីតប្រធានាធីបតីអាម៉េរិកទី៤៤ លោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃអង្គារ ទី៨ ខែឧសភា ឆ្នាំ២០១៨ បានចេញមុខរិះគន់ខ្លាំងៗទៅលើការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ ក្នុងការដក...
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន...
យុទ្ធសាស្ត្រថ្មីរបស់លោកដូណាល់ត្រាំ គឺធានាឱ្យអាម៉េរិកមានភាពលេចធ្លោមុខមាត់នៅក្នុងតំបន់នានាដូចជា ឥណ្ឌូប៉ាស៊ីហ្វិក និង អឺរ៉ុប។ ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រើនៅពេលនេះគឺសម្តៅពីសមុទ្រឥណ្ឌាខាងលិចដល់ប៉ាស៊ីហ្វិកខាងកើ...