ព័ត៌មាន

« បាឋកថា ស្តីពី ប្រវត្តិទំនាក់ទំនងកម្ពុជា-ស្រីលង្កា ៖ ទស្សនទានស្រីលង្កាអំពីបញ្ហាប្រឈមភូមិសាស្ត្រនយោបាយបច្ចុបន្ន (Distinguished Lecture on History of Cambodia- Sri Lanka Relations: Sri Lankan Perspective on Present Geopolitical Challenges)»

2024-02-21 09:43:18 ថ្ងៃពុធ, 21 កុម្ភៈ 2024, 09:43 AM
post_detail

វិទ្យាស្ថានជាតិទំនាក់ទំនងនៃកម្ពុជា ៖នៅព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកម្មវិធីបាឋកថា ស្តីពី «ប្រវត្តិទំនាក់ទំនងកម្ពុជា-ស្រីលង្កា ៖ ទស្សនទានស្រីលង្កាអំពីបញ្ហាប្រឈមភូមិសាស្ត្រនយោបាយបច្ចុបន្ន (Distinguished Lecture on History of Cambodia- Sri Lanka Relations: Sri Lankan Perspective on Present Geopolitical Challenges)» ថ្លែងដោយលោកសាស្ត្រាចារ្យបណ្ឌិត អាសង្កា អាបេយ៉ាគូណាសេកេរ៉ា (Asanga Abeyagoonasekera) នាយកប្រតិបត្តិការបណ្តាញទស្សនវិស័យអាស៊ីខាងត្បូង (South Asia Foresight Network - SAFN) ដែលមានទីស្នាក់ការនៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា​បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកសាស្ត្រាចារ្យបណ្ឌិត អាសង្កា អាបេយ៉ាគូណាសេកេរ៉ា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកសាស្ត្រាចារ្យបណ្ឌិត ដែលអញ្ជើញថ្លែងបាឋកថាលើប្រធានបទដ៏មានសារៈសំខាន់។

បាឋកថានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្ថាប័នឧបសម្ព័ន្ធ ប្រធានវិទ្យាស្ថាន បុគ្គលិក មន្ត្រីរាជការ រួមទាំងមានអ្នកសិក្សាស្រាវស្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជាប្រមាណ៣០នាក់។

ថ្លែងក្នុងមតិស្វាគមន៍ បណ្ឌិត គិន ភា បានលើកឡើងថា លោកសាស្ត្រាចារ្យបណ្ឌិត អាសង្កា អាបេយ៉ាគូណាសេកេរ៉ា គឺជាអ្នកប្រាជ្ញស្រីលង្កាទីពីរដែលបានអញ្ជើញមកកាន់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា និងធ្វើបទបង្ហាញអំពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងស្រីលង្កា។ កាលពី១៤ឆ្នាំមុន គឺនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១០ លោកបណ្ឌិត Hema Goonatilake ដែលជាអ្នកជំនាញផ្នែកទំនាក់ទំនងកម្ពុជា-ស្រីលង្កា ក៏បានអញ្ជើញមកកាន់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា និងធ្វើបទបង្ហាញអំពីទំនាក់ទំនងស្រីលង្កា-កម្ពុជាពីសតវត្សរ៍ទី១៤ដល់សតវត្សរ៍ទី២០។

ក្នុងឱកាសនោះ បណ្ឌិត គិន ភា បានរំឭកអំពីប្រវត្តិទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កានាសហសម័យ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥២ ប៉ុន្តែចំណងមិត្តភាពត្រូវបានរំខានក្នុងទស្សវត្សរ៍ឆ្នាំ១៩៧០ ដោយសារសង្គ្រាមស៊ីវិលនៅកម្ពុជា មុននឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៩៦។ ទំនាក់ទំនងជាប្រពៃណីដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ផ្អែកលើមូលដ្ឋានដ៏រឹងមាំនៃព្រះពុទ្ធសាសនាថេរវាទ។

ក្នុងបាឋកថានាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកស្ត្រាចារ្យបណ្ឌិត អាសង្កា អាបេយ៉ាគូណាសេកេរ៉ា បានសិក្សា និងបង្ហាញ នូវខ្លឹមសារជាច្រើនដែលកម្ពុជានិងប្រទេសស្រីលង្កាធ្លាប់មានទំនាក់ទំនងល្អជាមួយគ្នាក្នុងសម័យកាលប្រវត្តិសាស្ត្រ​ប្រហែលគ្នា ទទួលវប្បធម៌ល្អប្រពៃជាមួយគ្នានៅចាប់តាំងពីសម័យអង្គររបស់កម្ពុជាតាំងពីសតវត្សទី១២មក ដោយលោកបានបង្ហាញពីការសិក្សាប្រៀបធៀបលើភស្តុតាងជាច្រើន មានស្នាដៃសិល្ប:តាមរយៈរចនាសម្ព័ន្ធសំណង់ស្ថាបត្យកម្មប្រាសាទបុរាណ រូបចម្លាក់ ការទទួលយកប្រតិបត្តិសាសនា មានឥទ្ធិពលប្រហាក់ប្រហែលគ្នា។

ក្រៅពីនោះ លោកសាស្ត្រាចារ្យបណ្ឌិត ក៏បានលើកបង្ហាញពីអរិយនៃទំនាក់ទំនងរបស់ប្រទេសស្រីលង្កា និងប្រទេសឥណ្ឌានឹងដែលធ្លាប់មានឥទ្ធិពលមកលើកម្ពុជា​។

ក្រៅពីការពិនិត្យមើលលើទិដ្ឋភាពប្រវត្តិសាស្ត្រជាមួយគ្នា លោកបណ្ឌិតសាស្ត្រាចារ្យ អាសង្កា អាបេយ៉ាគូណាសេកេរ៉ា ក៏បានបង្ហាញករណីសិក្សាប្រទេសស្រីលង្កា ដែលមានទំនាក់ទំនងល្អជាមួយប្រទេសឥណ្ឌា ចិន និងសហរដ្ឋអាម៉េរិក។ ការសិក្សានោះ លោកបាន បង្ហាញដោយផ្តោតលើ កត្តាភូមិសាស្ត្រនយោបាយនៅក្នុងតំបន់អាស៊ីភាគខាងត្បូង កត្តាសេដ្ឋកិច្ច វប្បធម៌ ហេដ្ឋារនាសម្ព័ន្ធ ព្រមទាំងបានបញ្ជាក់ពីលទ្ធភាពនៃការកសាងប្រទេសរបស់រដ្ឋាភិបាលស្រីលង្កា ដោយលោកបានបង្ហាញខ្លះៗពីលក្ខណ្ឌនៃដំណើរការចូលរួមរបស់រដ្ឋាភិបាល និងកម្ចីពីបរទេស និងជំនួយដែលបានផ្តល់។

ទន្ទឹមនឹងនោះ លោកបណ្ឌិតសាស្ត្រារ្យក៏បាន បង្ហាញដោយប្រៀបធៀបថា កម្ពុជាមានលទ្ធភាពច្រើនក្នុងការចូលអភិវឌ្ឍន៍ប្រទេស គឺកម្ពុជាមានលក្ខណ្ឌល្អប្រសើរ ដោយហេតុថា ប្រទេសរបស់លោកគឺស្ថិតនៅក្នុងអត្រាភាពក្រីក្រប្រមាណ២០ភាគរយ រីឯកម្ពុជា គឺអត្រានៃភាពក្រីក្រគឺស្ថិតនៅក្រោម ១៧ភាគរយតែប៉ុណ្ណោះ ជាងនេះទៅទៀត គឺកម្ពុជាមានលក្ខណ្ឌអាកាសធាតុល្អប្រសើរ ដែលមានអំណោយផលសម្រាប់វិស័យកសិកម្ម ធារាសាស្ត្រល្អប្រពៃបំផុត។ ប៉ុន្តែលោកថា កម្ពុជា គ្រាន់តែពង្រឹងរកលទ្ធភាពនៃការផលិត និងនាំចេញផលិតផលឱ្យបានច្រើន ទីផ្សារការងារក្នុងស្រុក រីឯកត្តានយោបាយវប្បធម៌ វាគឺជាផ្លូវដើរដ៏សំខាន់បំផុតរបស់កម្ពុជា ពីព្រោះស្រីលង្កាធ្លាប់បានជួបវិបត្តិសេដ្ឋកិច្ចក្នុងពេលកន្លងមកដែរ។

លោកបណ្ឌិតសាស្ត្រាចារ្យ អាសង្កា អាបេយ៉ាគូណាសេកេរ៉ា ក៏បានលើកឡើងអំពីមេរៀនពាក់ព័ន្ធនឹងបំណុលបរទេសរបស់ស្រីលង្កា ដែលរុញឱ្យប្រទេសធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច។

នៅក្នុងបទបង្ហាញនៃបាឋកថានោះដែរ លោកបណ្ឌិត សាស្ត្រាចារ្យ អាសង្កា អាបេយ៉ាគូណាសេកេរ៉ា ក៏បានបង្ហាញពីសៀវភៅមួយក្បាល ដែលលោកបាននិពន្ធនិងបោះពុម្ពផ្សាយ មានចំណងជើងថា «ការទូតទឹកភ្នែក (Teardrop Diplomacy)» អត្ថន័យទាំងអស់បានក្តោបក្នុងខ្លឹមសារបាកកថារបស់លោក។

បន្ទាប់ពីកម្មវិធីបាឋកថា ក៏មានកម្មវិធីចុះអនុស្សរណយោគយល់គ្នារវាងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ​នៃ​កម្ពុជា និងបណ្តា​ញ​ទស្សនវិស័យអាស៊ីខាងត្បូងផងដែរ។

ក្រោយពីកម្មវិធីបានបិទបញ្ចប់ បណ្ឌិត គិន ភា និងសហការី ក៏បានទទួលស្វាគមន៍ផ្ទាល់ក្នុងខ្លឹមសារបន្ថែមមួយចំនួន ដើម្បីផ្លាស់ប្តូរ គំនិតយោបល់ លើកស្ទួយដល់ការសិក្សាឱ្យបានស៊ីជម្រៅពីគ្នាទៅវិញទៅមកក្នុងប្រធានបទដែលអាចចូលរួមក្នុងការភិវឌ្ឍប្រទេសទាំងពីរបាន ដោយលោក បណ្ឌិតសាស្ត្រាចារ្យ លើកឡើងថា យើងមានវប្បធម៌រស់នៅ និងតំណាលបវត្តិសាស្ត្រប្រហាក់ប្រហែលគ្នា ជាពិសេសលោក បានគិតដល់ការលើកស្ទួយក្នុងវិស័យទេសចរណ៏ផងដែរ ដោយលោកថ្លែងថា កម្ពុជានិងស្រីលង្កា គួរតែមានជើងយន្តហោះហើរត្រង់ជាមួយគ្នាទៅវិញទៅមកនាថ្ងៃអនាគតផងដែរ។

វិទ្យាស្ថានជាតិទំនាក់ទំនងកម្ពុជា ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៤។

RAC Media

អត្ថបទទាក់ទង

សហប្រតិបត្តិការ ដើម្បីជនរួមជាតិ

នាព្រឹកថ្ងៃព្រហស្បតិ៍១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ តំណាងមន្ទីរពេទ្យ...

2018-05-15 21:30:34   Tue, 15,05,2018, 09:30 PM
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

នៅព្រឹកថ្ងៃសុក្រ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញចូលរួមប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបត...

2018-05-11 03:19:06   Fri, 11,05,2018, 03:19 AM
សេចក្តីថ្លែងការណ៍របស់អតីត​ប្រធានាធីបតី​ម៉េរិកទី៤៤ លោក ​បារ៉ាក់​ អូបាម៉ា

អតីត​ប្រធានាធីបតី​អាម៉េរិកទី៤៤ លោក ​បារ៉ាក់​ អូបាម៉ា កាលពី​ថ្ងៃ​អង្គារ ទី៨ ខែឧសភា ឆ្នាំ២០១៨ បាន​ចេញ​មុខ​រិះគន់​ខ្លាំង​ៗ​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ ក្នុង​ការ​ដក​...

2018-05-09 22:08:21   Wed, 09,05,2018, 10:08 PM
ពិធីសំណេះសំណាលចងក្រងជីវប្រវត្តិ និងគុណកថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន...

2018-05-05 10:33:59   Sat, 05,05,2018, 10:33 AM
ជំនួបរវាងរាជបណ្ឌិត្យសភាកម្ពុជាជាមួយសាកលវិទ្យាល័យជីវជាំង

រាជបណ្ឌិត្យសភាកម្ពុជា៖ នៅព្រឹកថ្ងៃទី ២៨ មេសាឆ្នាំ ២០១៨ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ ​រាជបណ្ឌិត្យសភាកម្ពុជា តំណាងឱ្យឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយប្រតិភ...

2018-05-05 10:21:06   Sat, 05,05,2018, 10:21 AM
ជំនួបជាមួយដៃគូសហប្រតិបត្តិការពីក្រុងសៀងហៃ

ឯកឧត្តមបណ្ឌិតយង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងដ៏ខ្អង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូចិន មកពីសាកលវិទ្យាល័យគរុកោសល្យចិនខាងកើតដឹក...

2018-04-08 12:16:36   Sun, 08,04,2018, 12:16 PM

សេចក្តីប្រកាស