Royal Academy of Cambodia
ក្រុមទស្សនវិទូ ដែលនិយមលើការសិក្សាស្រាវជ្រាវដើម្បីផ្ទៀងផ្ទាត់ទ្រឹស្តីពីមុនៗ (Postpositivist) បានបញ្ជាក់ថា រាល់ចំណេះដឹង ឬទស្សនដែលមានស្រាប់ទាំងអស់មិនប្រាកដថាត្រឹមត្រូវ១០០%នោះទេ។ អ្នកសិក្សាស្រាវជ្រាវ ឬអ្នកនិពន្ធសៀវភៅផ្នែកវិទ្យាសាស្ត្រសង្គមបានប្រមូល និងប្រើប្រាស់ព័ត៌មានឬទិន្នន័យនៅក្នុងសម័យកាលណាមួយដែលពួកគេបានឆ្លងកាត់ ឬបានជួបប្រទះដើម្បីចងក្រងជាឯកសារទុកឱ្យមនុស្សជំនាន់ក្រោយៗសិក្សារៀនសូត្រ។ នៅក្នុងដំណើរនៃការប្រមូលព័ត៌មាន និងចងក្រងសៀវភៅទំាងនោះ ក្រុមទស្សននិយមលើការសិក្សាស្រាវជ្រាវដើម្បីផ្ទៀងផ្ទាត់ទ្រឹស្តីបានចោទជាសំនួរមួយចំនួនថា តើការប្រមូលទិន្នន័យនេះមានអ្វីមកអះអាង ថាពិតជាសុក្រិត១០០%ដែរឬទេ? មានអ្វីបញ្ជាក់ថាសុក្រិត១០០%? តើការសរសេរនោះពិតជាផ្អែកលើទិន្នន័យដែលបានប្រមូលនោះ១០០%ដែរឬទេ? មានអ្វីមកបញ្ជាក់ថាពិតជាធ្វើតាមនោះ១០០%? តើទិន្នន័យទាំងនោះពិតជាអាចប្រើប្រាស់បានគ្រប់សម័យកាលនិងគ្រប់ពេលវេលាបានដែរឬទេ? ហើយមានអ្វីមកអះអាងបញ្ជាក់?
សូមចូលអានខ្លឹមសារបន្ថែម ឬមានអត្ថបទជាច្រើនទៀត តាមរយ:តំណភ្ជាប់ដូចខាងក្រោម៖
https://rac.gov.kh/researchs-categories/19/researchs#main-container
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងរាជបណ្ឌិត្យសភាក...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២១នេះ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់...