Royal Academy of Cambodia
មានអ្នកអាននិងអ្នកស្រាវជ្រាវ ជាច្រើនបានចោទសួរថា តើព្រះ ពុទ្ធសាសនាជា សាសនា ឬក៏ជា ទស្សនវិជ្ជា?
ចំណោទនេះ ខ្ញុំសូមធ្វើការស្រាវ ជ្រាវ ហើយបកស្រាយដូចខាងក្រោម៖
១- អំពីសាសនា
សាសនាជាគ្រឿងតាំងនៅជា អចិន្ដ្រៃយ៍ដូចនយោបាយនៅក្នុងសង្គម ដែរ។ ប្រវត្ដិសាស្ដ្រ បានកត់ត្រាពីសង្គមថា សង្គមមួយដែលមានមនុស្សមិនទាន់បានប្រតិបត្ដិទម្រង់សាសនាណាមួយនៅ ឡើយនោះ ទោះជានៅសម័យបុព្វកាល ក្ដី។ ការសិក្សា ជាពិសេសដោយសង្គមវិទូ និង នរវិទូបង្ហាញឱ្យឃើញថា សាសនាគឺ ជាធាតុវប្បធម៌មូលដ្នានមួយ (a basic cultural element) របស់សង្គម។ ដូច្នេះ សាសនាសមនឹងគេអះអាងដោយស្រួលថា គឺជាសង្គមនៅក្នុងកម្រិតអភិវឌ្ឍន៍ ផ្សេងៗ (various levels of development) ទោះនៅទីកន្លែងណា និងនៅពេលណាក៏ ដោយ សុទ្ធតែមានជំនឿ និងការប្រតិបត្ដិ សាសនាមួយចំនួនជាមិនខាន។ រួមជាមួយ នឹងលក្ខណៈ មូលដ្ឋានផ្សេងៗទៀតនៃ ជីវិតសង្គម មានដូចជា ភាសា (language), សិល្បៈ (arts), វិទ្យាសាស្ដ្រ (science), និង បច្ចេកវិទ្យា (technology) ជាដើម។ សាសនា បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើ មនុស្សម្នាក់ៗ ក៏ដូចជាទៅលើក្រុមមនុស្ស ដែលយើងហៅថា សង្គម នេះផងដែរ។ តម្លៃ (value) និង ឥទ្ធិពល (influence) របស់សាសនាទៅលើសង្គម បានបង្ហាញ យ៉ាងច្បាស់លាស់ និងយ៉ាងមានប្រសិទ្ធភាព នៅក្នុងវគ្គខាងក្រោម៖
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយ:
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅវេលាម៉ោង១០:០០នាទីព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស...
នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានចូលរួមជាអធិបតីបិទកម្មវិធីសន្និសីទអនឡាញលើកទី១ ស្តីពី៖ ការអប់រំ ប្រឹក្សាគរុកោសល្យ ក្រោមប្រធានបទ "ប្រឹក្សាគរុកោសល្យ និងអភិវឌ្ឍន៍ជំនាញ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានអញ្ជើញដឹកនាំប្រតិភូបណ្ឌិតសភាចារ្យ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការន...