Royal Academy of Cambodia
កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ មជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំការប្រឡងបញ្ចប់ឆមាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្នាក់ដឹកនាំ និងមន្ត្រីនៃមជ្ឈមណ្ឌលបណ្ដុះបណ្តាល និងស្រាវស្រាវជ្រាវ។ ការប្រឡងនេះ បានធ្វើឡើងរយៈពេលមួយថ្ងៃពេញ ចាប់ពីម៉ោង០៨៖០០នាទីព្រឹក រហូតដល់ម៉ោង០៥៖៣០នាទីល្ងាច ដោយមាននិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចូលរួមប្រឡងសរុបចំនួន១៣៧នាក់ ដោយផ្តោតលើមុខវិជ្ជាសំខាន់ៗរួមមាន៖ វិធីសាស្ត្រស្រាវជ្រាវ វិធីសាស្ត្រសរសេរសារណា ស្ថិតិវិទ្យា និងទស្សនវិជ្ជា។
គួរកត់សម្គាល់ផងដែរថា មជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំនៅក្នុងឆ្នាំ១៩៩៩ (យោងតាមអនុក្រឹត្យលេខ១២៤ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០) ក្នុងគោលបំណងដើម្បីលើកស្ទួយ បង្កើនធនធានមនុស្ស និងជួយបំពេញតម្រូវការធនធានមនុស្សនៅក្នុងការអភិវឌ្ឈន៍ប្រទេស បន្ទាប់ពីការបំផ្លេចបំផ្លាញដោយសង្គ្រាមស៊ីវីល។ក្នុងការជួយអភិវឌ្ឈន៍ធនធានមនុស្ស មជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាបានបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត និងបន្ទាប់មកបន្តបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ(TVET) ថ្នាក់មូលដ្ឋានគ្រឹះភាសាចិនសម្រាប់ការទំនាក់ទនងទូទៅ ថ្នាក់បរិញ្ញាបត្រភាសាចិន និងអនុបរិញ្ញបត្រជាន់ខ្ពស់ភាសាចិនសម្រាប់ធុរកិច្ច ជាដើម។ល។
១. បរិញ្ញាបត្រជាន់ខ្ពស់៖ មកដល់បច្ចុប្បន្ននេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាបានបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បានចំនួន១១ជំនាន់ និងបច្ចុប្បន្ននេះ កំពុងបន្តការបណ្តុះបណ្តាលជំនាន់ទី១២ វគ្គ១។ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាបានបណ្តុះបណ្តាលលើជំនាញសំខាន់ៗដូចជា៖ ១. ជំនាញរដ្ឋបាលសាធារណៈ ២. ជំនាញវិទ្យាសាស្ត្រនយោបាយ ៣. ជំនាញច្បាប់ ៤. ជំនាញសេដ្ឋកិច្ច ៥. ជំនាញគីមីវិទ្យា ៦. ជំនាញវិទ្យាសាស្ត្រអប់រំ ៧. ជំនាញកសិកម្ម និងអភិវឌ្ឈន៍ជនបទ ៨. ជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា ៩. ជំនាញគណិតវិទ្យា ១០. ជំនាញដឹកនាំភាពយន្ត ១១. ជំនាញនីតិសាស្ត្រ ១២. ជំនាញអក្សរសិល្ប៍ ១៣. ជំនាញវិចិត្រសិល្បៈ ១៤. ជំនាញទស្សនវិជ្ជា ១៥. ជំនាញសិល្បៈតន្រ្តី ១៦. ជំនាញស្ថាបត្យកម្ម និងការគ្រប់គ្រងនគររូបនីយកម្ម ១៧. ជំនាញភូមិវិទ្យា ១៨. ជំនាញគ្រប់គ្រងធនធានធម្មជាតិ ១៩. ជំនាញវិស្វកម្មបរិស្ថាន ២០. ជំនាញគ្រប់គ្រងធុរកិច្ច ២១. ជំនាញគ្រប់គ្រងទេសចរណ៍ ២២. ជំនាញសម្តែងភាពយន្ត ២៣. ជំនាញបុរាណវត្ថុវិទ្យា ២៤. ជំនាញអក្សរសាស្ត្រ ២៥. ជំនាញប្រវត្តិវិទ្យា និង២៦. ជំនាញសេដ្ឋកិច្ច។
២. ថ្នាក់បណ្ឌិត៖ សម្រាប់ថ្នាក់បណ្ឌិតមកដល់បច្ចុប្បន្ននេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាបានបណ្តុះបណ្តាលថ្នាក់បណ្ឌិតបានចំនួន៨ជំនាន់ និងបច្ចុប្បន្ននេះកពុងបន្តការបណ្តុះបណ្តាលជំនាន់ទី៩ វគ្គ១។ សម្រាប់ថ្នាក់បណ្ឌិត មជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាបានបណ្តុះបណ្តាលលើជំនាញសំខាន់ៗដូចជា៖ ១. ជំនាញ រដ្ឋបាលសាធារណៈ ២. ជំនាញវិទ្យាសាស្ត្រនយោបាយ ៣. ជំនាញនីតិសាស្ត្រ ៤. ជំនាញសេដ្ឋកិច្ច ៥. ជំនាញវិទ្យាសាស្ត្រសុខាភិបាល ៦. ជំនាញអក្សសិល្ប៍ ៧. ជំនាញអក្សរសាស្ត្រ ៨. ជំនាញវិចិត្រសិល្បៈ ៩. ជំនាញគ្រប់គ្រងធុរកិច្ច ១០. ជំនាញទស្សនវិជ្ជា ១១. ជំនាញវិទ្យាសាស្រ្តអប់រំ ១២. ជំនាញ បច្ចេកវិទ្យាព័ត៌មានវិទ្យា ១៣. ជំនាញកសិកម្ម និងអភិវឌ្ឍន៍ជនបទ ១៤. ជំនាញប្រវត្តិវិទ្យា ១៥. ជំនាញស្ថាបត្យកម្ម និងការគ្រប់គ្រងនគររូបនីយកម្ម ១៦. ជំនាញគណិតវិទ្យា ១៧. ជំនាញគីមីវិទ្យា ១៨. ជំនាញភូមិវិទ្យា ១៩. ជំនាញវិស្វកម្មបរិស្ថាន ២០. ជំនាញគ្រប់គ្រងទេសចរណ៍ ២១. ជំនាញសិល្បៈតន្ត្រី និង ២២. ជំនាញបុរាណវត្ថុវិទ្យា។
៣. គ្រូបង្រៀន/សាស្ត្រាចារ្យ៖ ក្នុងការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត មជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាបានទំនាក់ទំនង និងអញ្ជើញគ្រូបង្រៀន និងសាស្ត្រាចារ្យបញ្ចប់សញ្ញាបត្រទាបបំផុតកម្រិតបណ្ឌិត បានបញ្ចាប់ការសិក្សាទាំងក្នុងប្រទេស និងនៅបរទេស បានបម្រើការងារនៅក្នុងក្រសួង ឬស្ថាប័នផ្សេងៗ មានបទពិសោធន៍លើជំនាញរបស់ខ្លួនច្រើនឆ្នាំ និងបានធ្វើការបោះពុម្ភស្នាដៃសិក្សាស្រាវជ្រាវច្រើនច្បាប់លើប្រធានបទផ្សេងៗដើម្បីជួយចែករំលែកបទពិសោធន៍ដ៏ល្អរបស់ខ្លួនជាមួយនឹងនិស្សិត។ ក្រៅពីការសិក្សាដោយផ្ទាល់ជាមួយគ្រូបង្រៀន និងសាស្ត្រាចារ្យដែលមានបទពិសោធន៍ខ្ពស់ និស្សិតក៏បានចូលរួមក្នុង សិក្ខាសាលាថ្នាក់ជាតិ និងអន្តរជាតិលើប្រធានបទផ្សេងៗដើម្បីទទួលបានចំណេះដឹងបន្ថែមលើអ្វីដែលខ្លួនបានរៀននៅក្នុងថ្នាក់រៀន។ លើសពីនេះទៀត និស្សិតបានផ្សារភ្ជាប់ទ្រឹស្តីទៅនឹងភាពជាក់ស្តែង តាមរយៈការសិក្សាស្រាវជ្រាវ ការសរសេរអត្ថបទសម្រង់ ការចុះផ្សាយអត្ថបទស្រាវជ្រាវ ការធ្វើ បទបង្ហាញថ្នាក់ជាតិ និងថ្នាក់អន្តរជាតិជាមួយសាកលវិទ្យាល័យដៃគូសហការចំនួន៦៧ និងការចុះធ្វើកម្មសិក្សាជាដើម។ល។
៤. អគារសិក្សានិងស្រាវជ្រាវ៖ ក្នុងការបណ្តុះបណ្តាលនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត មជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា មានអគារសម្រាប់ការ បណ្តុះបណ្តាលដែលបំពាក់ដោយសម្ភារៈបរិក្ខាទំនើបក្នុងការទ្រទ្រង់ដល់ការរៀន និងការបង្រៀន មានបណ្ណាល័យដែលបានតម្កល់សៀវភៅ និងស្នាដៃស្រាវជ្រាវរបស់និស្សិតគ្រប់ជំនាន់ និងជាពិសេសមានសម្ភារៈរូបវន្តផ្សេងៗដែលជួយទ្រទ្រង់ដល់ការបណ្តុះបណ្តាល និងការសិក្សាស្រាវជ្រាវ។
RAC Media
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ តាមការណែនាំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្រុមការងារនៃរាជបណ្ឌិត្យសភាកម្ពុជាបានបន្តផ្ដល់ទឹកដោះគោស្រស់តេជោសែន ឫស្សីត្រឹប សរុ...
វត្ថុទាំងឡាយ នៅក្នុងធម្មជាតិ ឬក៏ ហៅម្យ៉ាងទៀតថាវត្ថុធម្មជាតិ (natural things) ក៏បាន។ វត្ថុទាំងឡាយនេះសុទ្ធតែ មាន គុណភាព (quality) ផ្ទាល់របស់ពួកវា ប៉ុន្តែ មនុស្សទាំងឡាយមានការយល់ដឹង អំពី ទីតាំងគុណភាព (qua...
(រាជធានីភ្នំពេញ)៖ ថ្ងៃសៅរ៍ ១១ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ តាមការណែនាំពីសំណាក់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រ...
គ្រប់វិស័យទាំងអស់សុទ្ធតែមានទស្សនវិជ្ជានៅក្នុនោះ ព្រោះវាមានចំណោទបញ្ហា ទ្រឹស្តី គំនិត និងវិធីដោះស្រាយបញ្ហា ជាលក្ខណៈទស្សនវិជ្ជា ហើយគោលបំណង នៃការប្រតិបត្តិក្នុងគ្រប់វិស័យទាំងអស់សុទ្ធតែតម្រង់ទៅរកទស្សនវិជ្ជ...
សីតុណ្ហភាពមធ្យមនៅលើភពផែនដី នៅក្នុងពេលបច្ចុប្បន្ននេះ កំពុងតែមានការកើនឡើងខ្លាំង និងលឿនជាងអ្វីដែលមនុស្សធ្លាប់បានសង្កេតតាមលក្ខណៈធម្មជាតិ បើធៀបទៅនឹង កាលពីពេលមុនៗ។ ក្រុមអ្នកវិទ្យាសាស្រ្តរបស់អង្គការ សហប្រជាជ...
ក្រោយការបោះឆ្នោតជាសកលជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី២ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨ វិបត្តិនយោបាយផ្ទៃក្នុងមួយបានកើតឡើង។ ដើម្បីដោះស្រាយវិបត្តិនេះ កិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សនយោបាយទ...