Royal Academy of Cambodia
លិខិតបទដ្ឋានគតិយុត្ត គឺជាវិធានច្បាប់ ឬវិធានគតិយុត្តទាំងឡាយណាដែលចេញដោយស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ចតាមលំដាប់ថ្នាក់ដើម្បីដឹកនាំ គ្រប់គ្រងទំនាក់ទំនងរបស់មនុស្សក្នុងសង្គម គ្រប់វិស័យឱ្យមានរបៀបរៀបរយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខមាលភាព ការអភិវឌ្ឍ និងភាពសុខសាន្តក្នុងសង្គមជាតិ។
លិខិតបទដ្ឋានគតិយុត្ត មានតាមលំដាប់ដូចជា រដ្ឋធម្មនុញ្ញ សន្ធិសញ្ញា ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងដីកា។
វិធានគតិយុត្ត ទាំងនេះគឺជាវិធានច្បាប់ដែលបង្កើតនូវសិទ្ធិ និងកាតព្វកិច្ចចំពោះប្រជាពលរដ្ឋ និងមន្រ្តីរាជការ ហើយមានទណ្ឌកម្មចំពោះជនដែលប្រព្រឹត្តខុស។
វិធានខ្លះមិនមែនជាវិធានគតិយុត្តទេ ដូចជាវិធានសីលធម៌ វិធានសាសនា ឬវិធានសុជីវធម៌ ជាដើម។ វិធានទាំងនេះមិនបង្កើតនូវសិទ្ធិ ឬកាតព្វកិច្ចអ្វីខាងផ្លូវច្បាប់ដល់បុគ្គលណាមួយឡើយ បើសិនជាអ្នកណាមិនគោរព អ្នកនោះក៏គ្មានទោសពៃរ៍អ្វីដែរ (គឺគ្មានសំណង ពិន័យ ឬទោសព្រហ្មទណ្ឌពីអាជ្ញាធរចំពោះការមិនគោរព)។ វាទាក់ទងទៅនឹងផ្លូវចិត្ត និងជំនឿផ្ទាល់របស់បុគ្គល គឺថាមិនដូចវិធានគតិយុត្តទេ។
លិខិតបទដ្ឋានគតិយុត្តមានប្រភពចេញមកពីស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ។
សូមចូលអានខ្លឹសារលម្អិត ឬមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២២ ត្រូវបានរំលាយជាផ្លូវការ នៅចុងឆ្នាំ១៩៩១ និងជំនួសមកវិញដោយប្រទេសឯករាជ្យចំនួន១៥វិញ ដែលក្នុងនោះ មាន រុស្ស៊ី អ៊ុយក្រែន បេឡារុស ហ្សកហ្ស៊ី ម៉ុលដាវី...
(ប្រធានាធិបតីអ៊ុយក្រែន៖ «មានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលត្រូវការពារជាតិរបស់យើង។ តើមាននរណាដែលត្រៀមប្រយុទ្ធជាមួយយើង? ខ្ញុំមិនបានមើលឃើញនរណាម្នាក់នោះទេ»)មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជាឆ...
ការរីកចម្រើននៃបច្ចេកវិទ្យា តម្រូវឱ្យមនុស្សខិតខំស្វែងរក នូវចំណេះដឹងថ្មីៗ ដើម្បីគ្រប់គ្រងនិងប្រើប្រាស់នូវបច្ចេកវិទ្យាទាំង អស់នោះឱ្យបានប្រសើរឡើង។ ក្នុងនោះដែរ មុខជំនាញគណិតវិទ្យា ដើរតួនាទីយ៉ាងសំខាន់នៅក្នុង...