Royal Academy of Cambodia
លិខិតបទដ្ឋានគតិយុត្ត គឺជាវិធានច្បាប់ ឬវិធានគតិយុត្តទាំងឡាយណាដែលចេញដោយស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ចតាមលំដាប់ថ្នាក់ដើម្បីដឹកនាំ គ្រប់គ្រងទំនាក់ទំនងរបស់មនុស្សក្នុងសង្គម គ្រប់វិស័យឱ្យមានរបៀបរៀបរយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខមាលភាព ការអភិវឌ្ឍ និងភាពសុខសាន្តក្នុងសង្គមជាតិ។
លិខិតបទដ្ឋានគតិយុត្ត មានតាមលំដាប់ដូចជា រដ្ឋធម្មនុញ្ញ សន្ធិសញ្ញា ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងដីកា។
វិធានគតិយុត្ត ទាំងនេះគឺជាវិធានច្បាប់ដែលបង្កើតនូវសិទ្ធិ និងកាតព្វកិច្ចចំពោះប្រជាពលរដ្ឋ និងមន្រ្តីរាជការ ហើយមានទណ្ឌកម្មចំពោះជនដែលប្រព្រឹត្តខុស។
វិធានខ្លះមិនមែនជាវិធានគតិយុត្តទេ ដូចជាវិធានសីលធម៌ វិធានសាសនា ឬវិធានសុជីវធម៌ ជាដើម។ វិធានទាំងនេះមិនបង្កើតនូវសិទ្ធិ ឬកាតព្វកិច្ចអ្វីខាងផ្លូវច្បាប់ដល់បុគ្គលណាមួយឡើយ បើសិនជាអ្នកណាមិនគោរព អ្នកនោះក៏គ្មានទោសពៃរ៍អ្វីដែរ (គឺគ្មានសំណង ពិន័យ ឬទោសព្រហ្មទណ្ឌពីអាជ្ញាធរចំពោះការមិនគោរព)។ វាទាក់ទងទៅនឹងផ្លូវចិត្ត និងជំនឿផ្ទាល់របស់បុគ្គល គឺថាមិនដូចវិធានគតិយុត្តទេ។
លិខិតបទដ្ឋានគតិយុត្តមានប្រភពចេញមកពីស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ។
សូមចូលអានខ្លឹសារលម្អិត ឬមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដោយយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៥៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការផ្ដល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ព្...
ដោយយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៥៦ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការផ្ដល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរា...
ឯកឧត្ដម ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភាដោយយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៥៥ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការផ្ដល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ...
ថ្ងៃព្រហស្បតិ៍ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតវិសាមញ្ញន...