Royal Academy of Cambodia
រាជបណ្ឌិត្យសភាកម្ពុជា៖ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសិក្ខាសាលាជាតិ ស្ដីពី «សង្គតិភាពនៃព្រះពុទ្ធសាសនា ដើម្បីពង្រឹងនិងអភិវឌ្ឍវិស័យពុទ្ធចក្រ និងអាណាចក្រក្នុងសង្គមកម្ពុជាបច្ចុប្បន្ន៖ ការពង្រឹងសង្ឃវិន័យ» ដែលប្រព្រឹត្តិទៅនៅសាលនួន នៃរាជបណ្ឌិត្យសភាកម្ពុជា។
កម្មវិធីនេះបានរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីសហការជាមួយវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យា សាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមការឧបត្ថម្ភរបស់មូលនិធីកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់ដែលជាអង្គការផ្ដោតការ យកចិត្តទុកដាក់លើការអប់រំសិក្សាស្រាវជ្រាវ មិនស្វែងរកកប្រាក់កម្រៃនិងផ្ដោតទៅលើផលប្រយោជន៍សាធារណៈនេះបានបង្កើតឡើងនៅឆ្នាំ១៩៧៤ ក្នុងគោលបំណងបណ្ដុះបណ្ដាលបញ្ញវន្តជាន់ខ្ពស់និងរួមវិភាគទានដល់វឌ្ឍនភាពនៃការសិក្សាស្រាវជ្រាវជាន់ខ្ពស់។ មានការចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ និស្សិត និងសាធារណជនទូទៅប្រ មាណជា ១០០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
ការរៀបចំសិក្ខាសាលានេះ ដើម្បីឈ្វេងយល់អំពី មធ្យោបាយនានានៃការពង្រឹង និងការអភិវឌ្ឍវិស័យពុទ្ធចក្រនិងអាណាចក្រ ផលប៉ះពាល់ដោយការមិនគោរពតាមសង្ឃវិន័យរបស់ព្រះសង្ឃមួយចំនួននៅក្នុងព្រះរាជាណា ចក្រកម្ពុជា បញ្ហាប្រឈមនិងដំណោះស្រាយហើយនិងរៀបចំបាននូវផែនការយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍន៍ដើម្បីរម្ងាប់អធិករជាបាតុភូតអវិជ្ជមាននានា នៅក្នុងវិស័យព្រះពុទ្ធសាសនានៅក្នុងសង្គមកម្ពុជាយើង។
RAC Media | ផាញ់ សារឿន
ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម ត្រូវបានលើកកម្ពស់ និងពង្រឹងឥត ឈប់ឈរ តាមរយៈថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ក្រោមបាវចនានៃ “ភាពជា អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រ...
កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ឥស្សរជនខ្មែរ ចំនួន៤រូប បានទទួលកិត្តិយសដ៏ប្រពៃ ដោយព្រះមហាក្សត្រ ទ្រង់បានឈ្វេងយល់ និង ប្រោសប្រទាននូវគោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា តាមការក្រាបបង្គំទូលស្នើ...
នៅថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំការប្រជុំលើកទី២ ជាមួយម្ចាស់ក្រុមហ៊ុន ជីអូ អិន...