Royal Academy of Cambodia
ប្រទេសឥណ្ឌាមានប្រជាជន១៤០០លាននាក់ មានរដ្ឋ (ខេត្ត) ចំនួន ២៨រដ្ឋ ៧៦៤ស្រុក ៧៦៥៤ឃុំ ២៥២០០០ភូមិ ១២ សហគមន៍ ១៧ភាសាដែលត្រូវបានប្រើប្រាស់ជាផ្លូវការ និង៤០%នៃប្រជាជនសរុបរស់នៅក្រោមខ្សែបន្ទាត់សេដ្ឋកិច្ច (យោងតាមការធ្វើបទបង្ហាញរបស់ថ្នាក់ដឹកនាំរដ្ឋបាលនៅទីក្រុងមូសូរីកាលពីថ្ងៃចន្ទទី១ ខែមករា ឆ្នាំ២០២៤)។ ប្រទេសឥណ្ឌាបានប្រើប្រាស់យន្តការជាច្រើននៅក្នុងការស្តារ និងអភិវឌ្ឈន៍ប្រទេសរបស់ខ្លួនក្រោយពីទទួលបានឯករាជ្យពីអាណានិគមនិយមអង់គ្លេសនៅក្នុងឆ្នាំ១៩៤៧។ យន្តការមួយចំនួននៅក្នុងចំណោមយន្តការទាំងនោះរួមមាន៖
១. យន្តការក្នុងការផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការបើកគណនីធនាគារ៖ យោងតាមការធ្វើបទបង្ហាញដោយថ្នាក់ដឹកនាំជំនាញរដ្ឋបាលសាធារណៈ របស់រដ្ឋាភិបាលឥណ្ឌាក្នុងកំឡុងពេលនៃការបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងគោលនយោបាយសាធារណៈ និងអភិបាលកិច្ចល្អជូនដល់មន្ត្រីរាជការស៊ីវីលមកពីរាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងធម្មការ និងសាសនា បានចង្អុលបង្ហាញថា រដ្ឋាភិបាលឥណ្ឌាបានបង្កើតអែបមួយដែលមានឈ្មោះថា អាដហា (Aadhaar)។ អែបនេះបានដើរតួសំខាន់ៗ ៣យ៉ាង រួមមាន៖ ទី១ ផ្ទុកទិន្នន័យប្រវត្តិរូបរបស់ពលរដ្ឋម្នាក់ៗ ទី២ ផ្សារភ្ជាប់ទិន្នន័យនេះនៅក្នុងការបើកគណនី ឬ តម្រូវការនៃការប្រើប្រាស់ឯកសាររបស់ពលរដ្ឋម្នាក់ៗ និង ទី៣ ភ្ជាប់ទិន្នន័យទាំងនេះទៅនឹងទូរស័ព្ទដៃ។ យន្តការនេះ បានធ្វើឱ្យប្រជាជនឥណ្ឌាស្ទើរគ្រប់ស្រទាប់វណ្ណៈ គ្រប់វ័យ និងគ្រប់ទីកន្លែងអាចបើកគណនីបានដោយខ្លួនឯងគ្រប់ពេលវេលាទាំងថ្ងៃសៅរ៍និងអាទិត្យ។ ប្រជាជនឥណ្ឌាគឺជាប្រជាជនដែលពូកែសន្សំប្រាក់ជាងគេលើពិភពលោក ហើយប្រាក់ទាំងនោះត្រូវបានដាក់បញ្ចូលក្នុងគណនីរបស់ខ្លួន។ យន្តការនេះបានជួយដល់រដ្ឋាភិបាលឥណ្ឌាមានថវិកាតាមរយៈការលក់ទូរស័ព្ទដៃដែលផលិតក្នុងស្រុក និងទាញយកប្រយោជន៍ពីការដាក់ប្រាក់ក្នុងគណនីដោយប្រយោលដើម្បីធ្វើការស្តារ និងការអភិវឌ្ឍប្រទេសជាបន្តបន្ទាប់។
សូមចូលអានខ្លឹមសារលម្អិត ឬមានអត្ថបទស្រាវជ្រាវជាច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
https://rac.gov.kh/researchs-categories/19/researchs#main-container
នាព្រឹកថ្ងៃចន្ទ ១០ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី បានរៀបចំពិធីប្រ...
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13)ហើយកិច្ចប្រជុំកំពូលនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ (ត្រូវរៀបចំឆ្នាំ២០២០ ប៉ុន្តែលើកពេលដោយសារជំងឺកូវីដ-១៩)...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «អ្នកនយោបាយកម្ពុជាត្រូវដឹងពីប្រវត្តិសាស្ត្រ កុំជាន់អ្វីដែលជាដានចាស់ ការប្រកួតប្រជែងរបស់មហាអំណាច គឺជាភាពគ្រោះថ្នាក់របស់ប្រទេសតូចតាច» នេះជាប្រសាសន៍គូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត សភ...