ព័ត៌មាន

«អក្ខរវិធីសំណងក្នុងភាសាខ្មែរ»

2023-12-27 09:12:39 ថ្ងៃពុធ, 27 ធ្នូ 2023 ម៉ោង 04:12 PM
អ្នកមើល 5250
post_detail

អត្ថបទស្រាវជ្រាវដោយ៖ លោក កែវ​ លីណែត ប្រធាននាយកដ្ឋានខេមរនីយកម្ម វចនានុក្រម និង បកប្រែ​ នៃវិទ្យាស្ថានភាសាជាតិ

គេអាចប្រើអក្សរតាឡាំងដើម្បីសងអក្សរឬសូរក្នុងភាសា។ អក្សរឡាតាំងសងអក្សរនៃភាសាណាមួយមានសារៈសំខាន់សម្រាប់អ្នកស្រាវជ្រាវឬអ្នកដែលចង់ស្វែងយល់ពីភាសាណាមួយនោះ។ វិធីបែបនេះគេហៅថាអក្ខរវិធីសំណង (translitération)។ មួយបែបទៀត គេប្រើអក្សរឡាតាំងដោយផ្សំនឹងសញ្ញាពិសេសមួយចំនួនដើម្បីកត់សូរភាសា។ វិធីទីពីរនេះច្រើនប្រើដោយអ្នកជំនាញផ្នែកភាសាក្នុងការសិក្សាភាសា ជាពិសេស ភាសាមិនមានអក្សរ។ វិធីបែបនេះគេហៅថាប្រតិចារឹកសូរវិទ្យា (transcription phonétique)។

ការផ្លាស់ប្ដូរផ្នែកណាមួយនៃសង្គមមិនអាចប្រព្រឹត្តទៅបានស្រួលនោះ។ មានកម្លាំងជំទាស់ពីរនៅពេលគេមានបំណងផ្លាស់ប្ដូរសង្គម។ កម្លាំងទីមួយកើតចេញពីស្ថាប័ន កម្លាំងជំទាស់ទីពីរកើតពីផ្នែកផ្លូវចិត្ត។ មានរលកព្រឹត្តិការណ៍ធំៗពេលការផ្លាស់ប្ដូរកើតឡើង។

បព្វជិតគ្រិស្តសាសនា អាឡិចសង់ដ្រ៍ ដឺ រ៉ូដស៍ (១៥៩៣-១៦៦០) បានបង្កើតអក្សរតាឡាំងដែលគេហៅថា អក្សរកុកងឺ (chữ Quốc ngữ “អក្សរជាតិ”) ជំនួសអក្សរចិនដែលវៀតណាមយកមកប្រើសម្រាប់ភាសាខ្លួន។ ក្រៅពីវៀតណាម ភាសានៅអឺរ៉ុបចាប់មានឥទ្ធិពលលើប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍ក្រោយអឺរ៉ុបពង្រីកអាណានិគមនិងជំនួសឥទ្ធិពលឥណ្ឌានិងចិនចាប់ពីសតវត្សរ៍ទី១៥មក។ ដូច្នេះ វាមិនមែនជារឿងភ្ញាក់ផ្អើលទេដែលភាសានៃបណ្ដាប្រទេសទាំងមានពាក្យមានប្រភពពីភាសាអឺរ៉ុបច្រើន។ 

តាហ្កាឡុក ដែលជាភាសាជាតិរបស់ហ្វ៊ីលីពីន មានពាក្យអេស្ប៉ាញប្រហែល២០% ។ ហ្វ៊ីលីពីនស្ថិតក្រោមអាណានិគមអេស្ប៉ាញជាង៣០០ឆ្នាំ។ នៅឆ្នាំ១៩០៨ ប្រជាជនវ័យក្មេងនៅឥណ្ឌូណេស៊ីបានជំទាស់នឹងហូឡង់ដែលចង់ប្រើភាសាហូឡង់ជាភាសាជាតិសម្រាប់ប្រទេសឥណ្ឌូណេស៊ី ។ អ្នកស្រាវជ្រាវខ្លះអះអាងថាពាក្យឥណ្ឌូណេស៊ីដែលអាចឱ្យគេដេញទៅរកប្រភពភាសាពីហូឡង់មានចំនួន២០%។ ប្រទេសនេះស្ថិតក្រោមអាណានិគមហូឡង់ប្រែល៣៥០ឆ្នាំ។

នៅសតវត្ស៍ទី១៤ ភាសាម៉ាឡេ (Bahasa Melayu) ជាភាសារួមសម្រាប់នគរឬដែនដីស្ថិតសេ្ដចស៊ុលតង់មល្លកា។ នគរឬដែនដីទាំងនេះត្រូវនឹងប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ប្រ៊ុយណេ និង សិង្ហបុរី។ ប៉ុន្តែ ក្រោយទទួលបានឯករាជ្យ ភាសានេះបានវិវត្តជា Bahasa Melayu សម្រាប់ភាសាស្ដង់ដាម៉ាឡេ និង Bahasa Indonesia សម្រាប់ភាសាផ្លូវការឥណ្ឌូណេស៊ី។

នៅឆ្នាំ១៩៧២ ថ្វីត្បិតប្រទេសឥណ្ឌូណេស៊ីមានបំណងចង់ប្រើអក្ខរាវិរុទ្ធ តែ ម៉ាឡេស៊ី, ដែលធ្លាប់ស្ថិតក្រោមអាណានិគមអង់គ្លេសប្រហែល១៥៦ឆ្នាំ, នៅប្រើអក្សរវិរុទ្ធមួយចំនួនផ្សេងពីឥណ្ឌូណេស៊ី។ ឧទាហរណ៍មួយចំនួន ដូចជា សូរអង់គ្លេស ‘c’ នៅជា ‘ch’ ក្នុងភាសាស្ដង់ដាម៉ាឡេ ហើយ ក្លាយជា ‘c’ ចំពោះពាក្យមាន ‘tj’ ក្នុងភាសាឥណ្ឌូណស៊ី។

ដោយឡែក ពាក្យខ្មែរប្រមាណ៣១%មានប្រភពពីភាសាសំស្ក្រឹត-បាលី។ កំណែទម្រង់ភាសាដំបូងកើតនៅពេលធ្វើវចនានុក្រមខ្មែរដំបូងក្នុងឆ្នាំ១៩១៥។ ក្រោយការពិភាក្សាគ្នាយ៉ាងផុលផុស ក្រុមជំនុំវចនានុក្រមខ្មែរពេលនោះបានសម្រេចពាក្យមានប្រភពពីភាសាបាលីសំស្ក្រឹតត្រូវសម្របតាមអក្ខរាវិរុទ្ធបែបភាសាបាលីសំស្ក្រឹតដើម។

នៅឆ្នាំ១៩៤២ លោក ហ្ស៊កស៍ ហ្គោទីយេរ (១៩០១-១៩៨៧) បានស្នើគំនិតចំនួន៣ថ្វាយសម្ដេចព្រះនរោត្តម សីហនុ ក្នុងការងាររបស់លោកជាអគ្គទេសាភិបាលនៅប្រទេសកម្ពុជា។ ទីមួយ ការធ្វើដំណើរជុំវិញប្រទេសកម្ពុជា ដែលក្នុងនោះ មានការឆ្លងកាត់ភ្នំដងរែក ការឆ្លងកាត់ប្រទេសវៀតណាមពីខាងត្បូងទៅខាងជើង ហើយ ឆ្លងចូលដីប្រទេសឡាវនិងចុះមកខាងត្បូងចូលក្នុងប្រទេសកម្ពុជាវិញតាមខេត្តស្ទឹងត្រែង។ ទីពីរ ចង្កោមនៃការកែទម្រង់ដែលមានរ៉ូម៉ាំងនីយកម្មភាសាខ្មែរ, ការប្រើប្រតិទិនសុរិយគតិនិងការចូលឆ្នាំខ្មែរនៅថ្ងៃទី១ខែមករា។ ទីបី ការផ្សំផ្គុំរវាងសម្ដេចព្រះនរោត្តម សីហនុ និង កញ្ញា ជួន ជឿម នៃត្រកូលឧកញ៉ាចៅហ្វ៊ាវាំង ជួន។ សម្នើគំនិតទាំង៣សម្រេចបានតែគំនិតទីមួយប៉ុណ្ណោះ។ សម្នើគំនិតទីពីរត្រូវលុបចេញដោយព្រះរាជក្រឹត្យខែមីនាឆ្នាំ១៩៤៥។ នាពេលនោះ មានចលនាសង្គមតវ៉ាប្រឆាំងនឹងបារាំងចំពោះការយកអក្សរឡាតាំងសរសេរពាក្យខ្មែរ ឬ ហៅថា “កុកងឺខ្មែរ”។ វរជនខ្មែរពេលមានដូចជា លោកអាចារ្យ ហែម ចៀវ, លោកអាចារ្យ ប៉ាង ខាត់, លោកអាចារ្យ សូរ ហាយ, លោកអាចារ្យ អ៊ុក ជា, លោកអាចារ្យ ខៀវ ជុំ, លោក សឺន ង៉ុកថាញ់, លោក ប៉ាច ឈឺន, លោក ស៊ឹម វ៉ារ, លោក ឈឹម ក្រសេម, លោក ជុំ មួង, លោក ប៊ុណ្ណចន្ទ មល ជាដើម។ ពេលនោះមិនត្រឹមតវ៉ារឿងភាសាខ្មែរប៉ុណ្ណោះទេ តែ គោលបំណងធំគឺចង់បណ្ដេញបារាំងចេញពីប្រទេស។

ចុងឆ្នាំ១៩៦៧ មានការកែសម្រួលមួយទៀតទាក់ទងនឹងភាសាខ្មែរ នៅគ្រាបោះពុម្ពលើកទី៥ ដែលក្រុមជំនុំស្ថិតក្រោមការទទួលខុសត្រូវរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត និង សមាជិក៤រូប គឺ ព្រះសាសនមុនី កិម តូរ, ព្រះបិដកធម្ម អ៊ុម ស៊ុម, លោក ញូង សឿង និង លោក ថោង សំអ៊ី។ តាមនិទានសម្រាប់គ្រាបោះពុម្ពលើកទី៥នោះ ក្រុមជំនុំបានសម្រេចថាពាក្យជាកិរិយាសព្ទឬគុណនាមដែលសរសេររាយតួ កាលណាក្លាយជានាម ពាក្យទាំងនេះសរសេររាយតួដែរ ហើយ បើសរសេរត្រួតតួ កាលណាក្លាយជាកិរិយាហេតុ ពាក្យទាំងនេះសរសេរត្រួតតួដែរ។ ការសម្រួលសំណេរមួយទៀតជាការបន្ថយសំណេរអក្ខរាវិរុទ្ធពីរបីបួនបែបឱ្យថយកាន់តែតិច។ គំនិតគោលទាំងបីរបស់ក្រុមជំនុំនៅឆ្នាំ១៩១៥និងឆ្នាំ១៩៦៧ជាគំនិតកំណែទម្រង់សំខាន់មួយក្នុងភាសាខ្មែរដែលបន្សល់ជាមត៌កដល់បច្ចុប្បន្នកាល។

យើងនឹងរំឭកខ្លះពីការវិវត្តអក្សរនិងភាសាក្រោយសម័យអង្គរ និង ប្រវត្តិការប្រើអក្សរឡាតាំងតាងអក្សរខ្មែរក្នុងសង្គមខ្មែរ។ ជាចុងក្រោយ យើងបានសំយោគគំនិតដែលមានស្រាប់និងស្នើជាប្រព័ន្ធអក្សរឡាតាំងមួយសម្រាប់អក្សរខ្មែរ។

សូមអានលម្អិតពីអត្ថបទសិក្សានេះបន្ថែម តាមរយៈ៖ https://www.rac.gov.kh/researchs-categories/5/researchs#main-container

អត្ថបទទាក់ទង

Twenty officials of the Royal Academy of Cambodia Visit India for Training in Public Policy and Good Governance Dr. Seun Sam

From December 26, 2023 to January 6, 2024, twenty officials of the Royal Academy of Cambodia will visit India for training in public policy and good governance. This training represents a critical tur...

2023-12-18 03:51:19   ថ្ងៃចន្ទ, 18 ធ្នូ 2023 ម៉ោង 10:51 AM
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទៅវៀតណាម និងចក្ខុវិស័យឆ្នាំ២០៤៥ របស់វៀតណាម

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូចុង (Nguyen Phu Trong) បាន គូសបញ្ជាក់ក្នុង អំឡុងដំណើរ ទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកកាន់ប្រទេសវៀតណាមថា៖ វៀតណាមបានខិតខំ និង សម្រេច...

2023-12-15 08:00:14   ថ្ងៃសុក្រ, 15 ធ្នូ 2023 ម៉ោង 03:00 PM
ពិធីចុះអនុស្សរណៈយោគយល់គ្នាបន្តរវាងរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យសភានៃខេត្តគ័ងស៊ី

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃសុក្រ ៣ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំក...

2023-12-15 04:43:18   ថ្ងៃសុក្រ, 15 ធ្នូ 2023 ម៉ោង 11:43 AM
ស្វែងយល់ពីម្ហូបខ្មែរ៖ សម្លរម្ជូរខួក្តាម Understanding on Khmer food "Khuor Kdam Food" ដោយ៖ ឯកឧត្ដមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

ម្ហូបអាហារជាធាតុមួយក្នុងចំណោមធាតុទាំងឡាយនៃប្រភេទទាំងប្រាំបួនរបស់ វប្បធម៌មាន តួនាទីទ្រទ្រង់ការរស់រានមានជីវិតរបស់មនុស្សក៏ដូចជាជាតិសាសន៍ទាំងអស់នៅលើសកលលោកយើងនេះ។ មនុស្សម្នាក់ៗចេះធ្វើម្ហូបតគ្នាពីជំនាន់មួយ...

2023-12-14 08:49:24   ថ្ងៃព្រហស្បតិ៍, 14 ធ្នូ 2023 ម៉ោង 03:49 PM
មូលដ្ឋាននៃចិត្ដវិទ្យាព្រះពុទ្ធសាសនា ដោយ៖ បណ្ឌិត សូ សុធីរមន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា

ទោះបីជាមុខវិជ្ជាចិត្ដវិទ្យា ត្រូវបានគេអភិវឌ្ឍបានល្អប្រសើរជាវិទ្យាសាស្ដ្របែបសង្កេតពិសោធ នៅក្នុងប្រទេសលោកខាងលិច នាពេលបច្ចុប្បន្នក៏ដោយ ក៏ចិត្ដវិទូតិចតួចបំផុតបានសិក្សាដោយសង្ខេបផ្នែកទស្ស នវិជ្ជា និងសាសនាពួ...

2023-12-14 08:27:09   ថ្ងៃព្រហស្បតិ៍, 14 ធ្នូ 2023 ម៉ោង 03:27 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ ជ្រើសរើសមុខជំនាញត្រូវផ្ដោតលើគោលការណ៍ “រៀនចប់ហើយត្រូវចេះ អាចបង្កើតការងារ និងបន្សល់កេរ្តិ៍ឈ្មោះបាន”

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា» នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ...

2023-12-14 08:07:13   ថ្ងៃព្រហស្បតិ៍, 14 ធ្នូ 2023 ម៉ោង 03:07 PM

សេចក្តីប្រកាស