ព័ត៌មាន

ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ចូលរួមជាអធិបតីក្នុងពិធីបើកសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៨ ស្តីពី «គំនិតផ្តួចផ្តើមសាមគ្គីភាពកូរ៉េ-អាស៊ាន៖ ការស្តារឡើងវិញនូវការតភ្ជាប់សេដ្ឋកិច្ច-សង្គម»

2023-12-22 11:20:32 ថ្ងៃសុក្រ, 22 ធ្នូ 2023, 11:20 AM
post_detail

្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣ បណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្តល់កិត្តិយស ជាអធិបតីក្នុងពិធីបើកសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៨ ស្តីពី «គំនិតផ្តួចផ្តើមសាមគ្គីភាពកូរ៉េ-អាស៊ាន៖ ការស្តារឡើងវិញនូវការតភ្ជាប់សេដ្ឋកិច្ច-សង្គម» ដែលបានរៀបចំឡើងដោយមជ្ឍមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមើលឃើញថាប្រធានបទក្នុងសន្និសីទអន្តរជាតិនេះ ពិតជាមានសារៈសំខាន់ និងមានលក្ខណៈបច្ចុប្បន្នភាព ដែលឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែងនៃ ទំនាក់ទំនងរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ។ ជាពិសេស ពិតជាបានប្រារព្ធ ឡើងក្នុងកាលៈទេសៈដ៏សមស្របបំផុត ក្នុងខណៈដែលទំនាក់ទំនងអាស៊ាន និងសាធារណរដ្ឋកូរ៉េ មានការឈានឡើងជាលំដាប់ រហូតមកដល់ពេលនេះ បានក្លាយទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្តថា បច្ចុប្បន្ននេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូរ៉េ-អាស៊ាន (KAFTA) បាន ជួយបង្កើនកម្រិតពាណិជ្ជកម្ម និងវិនិយោគរវាងភាគីទាំងពីរ។ បើផ្អែកតាមទិន្នន័យបឋមរបស់អាស៊ាន ពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងកូរ៉េ ឈានដល់ ប្រមាណ ១៥៦,៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ ដែលស្មើនឹង៥,៦% នៃ ពាណិជ្ជកម្មសរុបរបស់អាស៊ាន។ ទន្ទឹមនឹងនេះ លំហូរចូលនៃការវិនិយោគផ្ទាល់ ពីបរទេស (FDI) ពីកូរ៉េខាងត្បូងមានចំនួន ២,៦ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង១,៦ភាគរយនៃFDI ទាំងអស់ចូលទៅក្នុងអាស៊ាន។ ពិតណាស់ កូរ៉េគឺជា ដៃគូពាណិជ្ជកម្មធំទីប្រាំរបស់អាស៊ាន និងជាប្រភពទុនវិនិយោគផ្ទាល់ពីបរទេសធំទីប្រាំពីររបស់អាស៊ានផងដែរ។ ទាំងនេះត្រូវបានគេមើលឃើញថា គឺជាទិដ្ឋភាពថ្មីមួយទៀតក្នុងបរិបទនៃ ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ ដ្បិតនៅក្នុងតំបន់អាស៊ា នមានមហាអំណាច និងប្រទេសអំណាច កណ្ដាលមួយចំនួន បានចាក់ឫសជ្រៅ នៅក្នុងតំបន់អាស៊ាន ដូចជា ចិន ជប៉ុន និងសហរដ្ឋអាម៉េរិក។ វត្តមានដ៏លេចធ្លោរ របស់សាធារណរដ្ឋកូរ៉េនៅក្នុងតំបន់អាស៊ាន តាមរយៈនៃគំនិតផ្ដួចផ្ដើមសាមគ្គីភាពអាស៊ាន-កូរ៉េ (KASI) នេះ ជាចលនាមួយដែលដើរស្របគ្នាជាមួយនឹងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ដែលបាន យកតំបន់អាស៊ានជាចំណុចស្នូលមួយក្នុងការតភ្ជាប់រវាងទ្វីបអាស៊ីនិងទ្វីបអាហ្វ្រិក។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច យល់ឃើញថា (KASI) នឹងក្លាយជាឧបករណ៍មួយដ៏សំខាន់ក្នុងការសម្រប សម្រួល និងជាចលករក្នុងការរឹតចំណងទំនាក់ទំនងរវាងអាស៊ាន និងសាធារណ រដ្ឋកូរ៉េ ឱ្យកាន់តែជិតស្និទ្ធ ដើម្បីឱ្យឥទ្ធិពលកូរ៉េបានចាក់ឫសកាន់តែរឹងមាំនៅក្នុង តំបន់អាស៊ាន ទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជាអនាគត។

បណ្ឌិតសភាចារ្យ សុខ ទូច យល់ឃើញថាសន្និសីទអន្តរជាតិនាពេលនេះពិតជាមានសារៈសំខាន់ និងមានលក្ខណ: វិទ្យាសាស្ត្រ ដែលឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែងនៃកិត្យនុភាពរបស់ប្រទេសកូរ៉េ។ និយាយដោយឡែក ទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ យើងឃើញថា កន្លងមកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបន្តដោយ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន តែងរក្សាបាននូវទំនាក់ទំនងយ៉ាងល្អរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ។ ប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២១កន្លងទៅ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ បានក្លាយជាកម្លាំងចលករ ដ៏សំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

បន្តក្នុងសុន្ទរកថានាព្រឹកនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បញ្ជាក់បន្តថា ថ្វីបើកូរ៉េជាប្រទេសតូចនិងហ៊ុព័ទជុំវិញដោយសមុទ្រ ប៉ុន្តែកេរ្តិ៍ឈ្មោះនិង កិត្យានុភាពរបស់ប្រទេសកូរ៉េ មានភាពល្បីល្បាញនិងបានបោះសំឡេងបានឆ្ងាយ ដោយសារកត្តា៤យ៉ាងគឺ៖ ទី១. សេដ្ឋកិច្ចកូរ៉េមានភាពរឹងមាំល្អ ទី២. ប្រព័ន្ធបច្ចេកវិទ្យាកូរ៉េមានការរីកចម្រើនឈានមុខ ទី៣. វិស័យសិល្បៈខេផប (Kpop) ដ៏មានប្រជាប្រិយភាព និងភាព ទាក់ទាញ និងទី៤. បច្ចេកវិជ្ជាកែសម្ផស្ស និងគ្រឿងសំអាងដ៏ទំនើបៗផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ពន្លេចឱ្យឃើញថាក្នុងទិដ្ឋភាពនយោបាយការបរទេស កូរ៉េតែងមានការ ប្រយ័ត្នប្រយែងខ្ពស់និងប្រើនយោបាយទន់ភ្លន់ជាមួយបណ្តាប្រទេសដៃគូ ដោយ ប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាមិត្ត ប៉ុន្តែផ្តោតជាសំខាន់ទៅលើការវិនិយោគ និងពាណិជ្ជកម្ម។ ការណ៍នេះហើយ ដែលនាំឱ្យកូរ៉េស្ថិតនៅក្នុងរូបភាពវិជ្ជមានជានិច្ច។ ជាក់ស្តែង គំនិតផ្ដួចផ្ដើមសាមគ្គី ភាពកូរ៉េ-អាស៊ាន (KASI) ដែលប្រធានាធិបតី យួន ស៊ុត យួល (Yoon Suk Yeol) បានដាក់ចេញ កាលពីឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ គឺជាសក្ខីភាពមួយយ៉ាងច្បាស់នៃយោបាយការបរទេសដ៏ទន់ ភ្លន់របស់កូរ៉េ ចំពោះអាស៊ាន និយាយជារួម និងបណ្តាប្រទេសដៃគូនិយាយដោយឡែក។ បណ្ឌិតសភាចារ្យ សុខ ទូចបន្តថា ពិតមែនហើយ អាស៊ានត្រូវបានគេមើលឃើញថា ជាតំបន់មួយដ៏មានសក្កានុពលយ៉ាងសំខាន់ ហើយតំបន់នេះ ហាក់តែងរងនូវការប្រកួតប្រជែងឥទ្ធិពលរវាងមហាអំណាចធំៗក្នុងពិភពលោកជាប្រចាំដោយរាប់ពីអតីតកាលក៏ដូចជានាពេលបច្ចុប្បន្ន។ ត្រង់កន្លែងនេះ បើយើងងាកទៅមើលក្នុងប្រវត្តិសាស្ត្រ និងភូមិសាស្ត្រនយោបាយរបស់បណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍ ហាក់រេរាតាមស្រមោលរបស់មហាអំណាច ដូចជាការផ្តួចផ្តើមជាក្រុមប្រទេសមិនចូលបក្សសម្ព័ន្ធនាទីក្រុងបានឌុង ប្រទេសឥណ្ឌូនេស៊ី ឆ្នាំ១៩៥៥ ការបង្កើតបក្សសម្ព័ន្ធម៉ាហ្វីលីនដូ ឆ្នាំ ១៩៦៣ និងការបង្កើតអាស៊ាន ឆ្នាំ១៩៦៧ជាដើម។ ទាំងនេះសុទ្ធសឹងជាការរងសម្ពាធ ពីមហាអំណាចពិភពលោកទាំងអស់។ បើទោះបីជាសង្គ្រាមត្រជាក់បានបិទបញ្ចប់នៅឆ្នាំ១៩៩ ក៏ពិតមែន តែស្រមោលរបស់វាហាក់នៅបន្តតាមលងបណ្តាប្រទេសនៅអាស៊ីអាគ្នេ យ៍ ដែលស្តែងឡើងតាមរយៈរូបភាពផ្សេងៗនាសម័យសាកលភាវូបនីយកម្ម។ យើងអាចនិយាយបានថា អាស៊ានកំពុងប្រឈមមុខនឹងការប្រែប្រួលភូមិសាស្ត្រ នយោបាយពិភពលោក ទាំងក្នុងតំបន់ក៏ដូចជាពិភពលោក ដូចជា គោល នយោបាយផ្លូវនិងខ្សែក្រវាត់របស់ប្រទេសចិន គោលនយោបាយឥណ្ឌូប៉ាស៊ីហ្វិក បញ្ហាជម្លោះសមុទ្រចិនខាងត្បូង បក្សសម្ព័ន្ធ អគឃើស (AUKUS) សង្គ្រាមរុស្ស៊ីនិង អ៊ុយក្រែន និងនៅតំបន់កាសា(Gaza) ជាដើម។

បើមើលពីជ្រុងក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវបែប (Academic) វិញ ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់បន្ថែមថា ទោះបីជាអាស៊ានបង្កើតឡើងជាយូរឆ្នាំក៏ពិតមែន តែអាស៊ាននៅមិនទាន់មានភាពរឹងមាំនៅឡើយ។ មានកត្តា៧ដែលអាស៊ានមិន ទាន់រឹងមាំដូចអ្វីដែលអាស៊ានបានដាក់ចេញដំបូងកាលពីឆ្នាំ២០១៥ ស្តីពី សហគមន៍តែមួយ ជោគវាសនាតែមួយ៖ ទី១- អាស៊ានគ្មានបងធំ អាស៊ាន១០ តែបងធំផ្សេង គ្នា, ទី២- អាស៊ានមិនមានរូបិយប័ណ្ណរួម, ទី៣- អាស៊ាន១០ មានរបបនយោបាយ ខុសគ្នា, ទី៤- គម្លាតខុសគ្នាខ្លាំងរវាងអាស៊ានអ្នកមាន និងអាស៊ានអ្នកក្រ, ទី៥អាស៊ានមិនមានកងទ័ពរួម, ទី៦.អាស៊ានជាប្រទេសកសិកម្មតែលក់ប្រកួតប្រជែងតែ គ្នាឯង, និងទី៧ របត់នយោបាយការបរទេសផ្សេងគ្នា អ្វីដែលខ្ញុំលើកឡើងខាងលើ នេះ ហាក់ជាប្រាំងទប់សន្ទុះរីកចម្រើនរបស់អាស៊ាន។

ដោយពិនិត្យឃើញថាសន្និសីទអន្តរជាតិនេះមានសារៈសំខាន់ក្នុងការបន្ត ពង្រឹងនិងពង្រីកចំណងទំនាក់ទំនងរវាងអាស៊ាននិងសាធារណរដ្ឋកូរ៉េ និងក្នុង ការបន្តបង្កើនការស្វែងយល់ពីគ្នា ទៅវិញទៅមកឱ្យកាន់តែច្បាស់សម្រាប់ប្រជា ជននិងប្រជាជននៃប្រទេសទាំងពីរ។ បណ្ឌិតសភាចារ្យ សុខ ទូចបានស្នើសុំឱ្យភាគីវិទ្យាស្ថានជ័យសម្រាប់ការ សិក្សាជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ បន្តជួយឧបត្ថម្ភគាំទ្រដល់មជ្ឈមណ្ឌល ស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីមានលទ្ធភាពរៀបចំសន្និសីទ អន្តរជាតិបែបនេះបន្តទៀត ជាពិសេស សុំឱ្យជួយឧបត្ថម្ភសម្រាប់ការស្រាវជ្រាវ ដើម្បីរកធាតុចូលជូនរដ្ឋាភិបាលអាស៊ាននិងសាធារណរដ្ឋកូរ៉េ ក្នុងការបន្តលើក កម្ពស់ទំនាក់ទំនងរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េឱ្យកាន់តែស៊ីជម្រៅថែម ទៀត តាមរយៈកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ សុខសន្តិភាព និងវិបុលភាពក្នុង តំបន់និងពិភពលោកផងដែរ។

RAC Media 

អត្ថបទទាក់ទង

«អប្សរា» ពីទេវកថាឥណ្ឌា មកចម្លាក់ខ្មែរ និងរបាំតន្តីខ្មែរ

បទបង្ហាញដោយ៖ បណ្ឌិតសភាចារ្យ សោម សុមុនី សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា        របាំ​អប្សរា​ រួមទាំងរបាំ​ព្រះរាជ​ទ្រព្យ​ទាំងអស់នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកវប...

2018-12-20 06:56:24   Thu, 20,12,2018, 06:56 AM
សន្និសីទអន្តរជាតិ៖ «តម្លៃវប្បធម៌សិល្បៈខ្មែរ៖ ក្បាច់ហៀន»

វាគ្មិន៖ លោក រ៉េត សាមុត   នៅក្នុងសន្និសីទអន្តរជាតិលើកទី១៤ ស្តីពីតម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វីក ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមការង...

2018-12-20 05:01:06   Thu, 20,12,2018, 05:01 AM
«សមិទ្ធផលពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមូលនិធិកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់»

ដោយ៖ លោក ខែក វីរៈកិច្ចព្រមព្រៀង ស្តីពីការអនុវត្តនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០០៤។ ជំនួបរវាងភាគីទាំងពីរ ​បានជួបនិងចុះអនុស្សរណៈ​យោគយល...

2018-12-20 03:59:18   Thu, 20,12,2018, 03:59 AM
«រាជបណ្ឌិត្យសភាកម្ពុជារៀបចំសន្និសីទអន្តរជាតិស្តីពីតម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក»

ដោយ៖ លោក ស៊ឺន សំ   មជ្ឈមណ្ឌលសា្រវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា បានកំពុងរៀបចំសន្និសីទអន្តរជាតិមួយ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ វប្បធម៌ ប្រវតិ្ត និងមោទកភាព» នាថ្ងៃនេះ។ កម្មវិធីសន្និសីទអន្តរ...

2018-12-20 03:39:08   Thu, 20,12,2018, 03:39 AM
«ពិធីសម្ពោធទីតាំងហាត់ការរបស់សាកលវិទ្យាល័យជីវជាំង នៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា»

ដោយ៖ ចាន់ វណ្ឌី ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញសំណេះសំណាលជាមួយអ្នកទទួលខុសត្រូវរបស់សាកលវិទ្យាល័យជីវជាំងទាក់ទងនឹងបញ្ហាបន្តនិរន្តរភាពនៃទំនាក់ទំនងរាជបណ្ឌិត្យសភាកម្ពុជាជាមួ...

2018-12-19 14:51:19   Wed, 19,12,2018, 02:51 PM
រាជរដ្ឋាភិបាលដាក់កំហិតឱ្យមន្ត្រីពាក់ព័ន្ធចុះដោះស្រាយតម្លៃអគ្គិសនីតាមទីផ្សារ ឱ្យបានដូចតាមការកំណត់របស់រដ្ឋ

ដោយ៖ លឹម សុវណ្ណរិទ្ធ   ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់បទបញ្ជាជាកំហិត​ឱ្យ​ផ្នែក​ពាក់​ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ និងអាជ្ញាធរ​អគ្គិសនី​កម្ពុជ...

2018-12-19 14:29:57   Wed, 19,12,2018, 02:29 PM

សេចក្តីប្រកាស