Royal Academy of Cambodia
ថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ មជ្ឈមណ្ឌល ស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៨ ស្តីពី «គំនិតផ្តួចផ្តើមសាមគ្គីភាពកូរ៉េ-អាស៊ាន៖ ការស្តារឡើងវិញនូវការតភ្ជាប់សេដ្ឋកិច្ច-សង្គម» ដែលមានការគាំទ្រឧបត្ថម្ភដោយ វិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ។ សន្និសីទអន្តរជាតិថ្ងៃនេះមានអ្នកចូលរួមសរុបចំនួន៣៥០នាក់ ដែល ក្នុងនោះមកពី រាជបណ្ឌិត្យសភាកម្ពុជា, ព្រឹទ្ធសភា, ក្រសួងស្ថាប័ន នានា, តំណាងអង្គទូត, អ្នកសិក្សា ស្រាវជ្រាវ, សហភាព សហព័ន្ធ យុវជនកម្ពុជា, សិស្សនិស្សិតមកពីសកលវិទ្យាល័យនានា ក្នុង ទីក្រុង ភ្នំពេញ, អ្នកសារពត៌មានជាតិ និងអន្តរជាតិ ព្រមទាំងស្ថាប័នផ្សេងៗ ជាច្រើនទៀត។
ក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តមបណ្ឌិត ខែក វីរៈ ប្រធានមជ្ឈមណ្ឌល ស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជាបាន ស្វាគមន៍យ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅផងដែរ ចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាពិសេស វាគ្មិនអន្តរជាតិដែលបានធ្វើដំណើរមក ពីទីឆ្ងាយ និងឆ្លៀតពេលវេលាដ៏មមាញឹក អញ្ជើញចូលរួមនៅក្នុងសន្និសីទអន្តរជាតិ ដ៏មាន សារៈសំខាន់របស់យើង នាពេលនេះ។
សន្និសីទអន្តរជាតិលើកទី១៨នេះ ត្រូវបានរៀបចំឡើងក្នុង គោលបំណងចំនួន៤គឺ៖
ទី១) ពិនិត្យមើលទិដ្ឋភាពរួមនៃប្រវត្តិទំនាក់ទំនងអាស៊ាន-កូរ៉េក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ។
ទី២) ប្រមូលនូវទស្សនទាននានា ដើម្បីជាធាតុចូល ជូនដល់ រដ្ឋាភិបាលទាំងពីរកម្ពុជា និងកូរ៉េ ក្នុងការរួមចំណែករឹតចំណងនៃទំនាក់នងរវាងកម្ពុជា និងកូរ៉េឱ្យ កាន់តែមាន ភាពល្អប្រសើរឡើងថែមមួយកម្រិតទៀត។
ទី៣) ពិភាក្សាលើទិដ្ឋភាពរួមនៃទំនាក់ទំនងអាស៊ាន-កូរ៉េនិយាយជារួម និងជាមួយ កម្ពុជានិយាយ ដោយឡែក។
ទី៤) វិភាគនិងវាយតម្លៃចំណុចខ្លាំង ចំណុចខ្សោយ បញ្ហា ប្រឈម និងឱកាសព្រមទាំង ការរំពឹងទុកនៃទំនាក់ទំនង អាស៊ាន-សាធារណរដ្ឋកូរ៉េក្នុងបរិបទនៃសណ្តាប់ធ្នាប់ ពិភពលោកថ្មី។
សន្និសីទអន្តរជាតិលើកទី១៨នេះ រៀបចំឡើងពេញមួយថ្ងៃ គឺថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នេះ ដោយមានវាគ្មិនចំនួន ១៧ រូប ដែលមកពីកម្ពុជា,សាធារណរដ្ឋកូរ៉េ, សហរដ្ឋអាម៉េរិក អូស្ត្រាលី,ថៃ, វៀតណាម, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី និងមកពីប្រទេសឡាវដែល នឹងត្រូវធ្វើ បទបង្ហាញផ្ទាល់ នៅសាលមហោស្រពអគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលចែកចេញជាបីប្រធានបទរង រួមមាន៖
ប្រធានបទរងទី១ ស្ដីពី កិច្ចសហប្រតិបត្តិការនយោបាយ និងសន្តិសុខ មានវាគ្មិន៦រូប និងអ្នកសម្របសម្រួល១រូប។
ប្រធានបទរងទី២ ស្ដីពី ការផ្លាស់ប្តូរវប្បធម៌រវាង ប្រជាជន និងប្រជាជន អាស៊ាន-កូរ៉េ មានវាគ្មិន៦រូប និងអ្នកសម្របសម្រួល១រូប។
ប្រធានបទរងទី៣ ស្តីពី កិច្ចព្រមព្រាងពាណិជ្ជកម្មសេរី អាស៊ាន-កូរ៉េ (AKFTA) និង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយក្នុងតំបន់ (RCEP) មានវាគ្មិន៥រូប និងអ្នកសម្របសម្រួល១រូប។
គួរបញ្ជាក់ផងដែរថា ដោយអនុលោមទៅតាមកិច្ចព្រមព្រៀង បានចុះហត្ថលេខា រវាងវិទ្យាស្ថានជ័យ សម្រាប់ការសិក្សាជាន់ខ្ពស់ (ដែលកាលនោះមាន ឈ្មោះថា វិទ្យាស្ថានកូរ៉េសម្រាប់ការ សិក្សាជាន់ខ្ពស់) ជាមួយរាជ បណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៤។ រយៈពេល១៨ ឆ្នាំមកនេះ ពោលគឺពីឆ្នាំ ២០០៤ ដល់ឆ្នាំ២០២៣ ក្រោមការឧបត្ថម្ភ របស់វិទ្យាស្ថានជ័យ សម្រាប់ការសិក្សាជាន់ខ្ពស់ មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា សម្រេចបាន នូវសមទ្ធិផលជាច្រើន។
ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត ខែក វីរៈ ប្រធានមជ្ឍមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា វិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់នៃ សាធារណរដ្ឋកូរ៉េ នឹងបន្តកិច្ចសហប្រតិបត្តិការ ព្រមទាំងបន្តឧបត្ថម្ភថវិកាដល់មជ្ឈមណ្ឌល ក្នុងការរៀបចំព្រឹត្តិការណ៍បែបនេះ ក៏ដូចជាគម្រោងដទៃទៀត នៅឆ្នាំបន្តបន្ទាប់ទៀត។
RAC Media
រាជបណ្ឌិត្យសភាកម្ពុជា៖ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ចាប់ពីម៉ោង ១១:០០នាទី ដល់ ១២:៣០នាទីថ្ងៃត្រង់ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ...
ភ្នំពេញ៖ នៅថ្ងៃពុធ ២៣ តុលានេះ គឺជាថ្ងៃគម្រប់ខួប២៨ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០១៩) ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលខ្មែរ។ ឆ្លៀតក្នុងឱកាសនេះ យើងសូមរំឭក អំពីខ្លឹមសារនៃកិច...
ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំសិក្ខាសាលាមួយស្តីពី «វិសិដ្ឋកម្មកម្មវិធីអូស៊ីអខ្មែរ Khmer Intelligent OCR software Update » ដោយ ក្រុមការងារគ...
នៅរដូវបុណ្យកឋិនទាននាឆ្នាំ២០១៩នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស្ថាប័នឧបសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រមាណ៦០នាក់ បានដង្ហែរកឋិនទាននាំយកត្រៃយ៍...
កាលពីព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា តំណាងដ៏ខ្ពស់ខ្ពង់របស់ឯកឧត្តមបណ្ឌិតសភាចារ្...