Royal Academy of Cambodia
ជាទូទៅមនុស្សនៅក្នុងសង្គមទទួលបានចំណេះដឹងពីរយ៉ាងពីអ្វីដែលគេបានជួប បានឆ្លងកាត់បានរៀន និងបានធ្វើ។ល។ ចំណេះដឹងទំាងពីរយ៉ាងនោះមាន៖ ចំណេះដឹងមានលក្ខណៈវិទ្យាសាស្ត្រ (Scientific knowledge) និងគ្មានលក្ខណៈវិទ្យាសាស្ត្រ (Non-Scientific Knowledge) ។
១. ចំណេះដឹងគ្មានលក្ខណៈវិទ្យាសាស្ត្រ៖ គឺជាចំណេះដឹងទាំងឡាយណាដែលពុំបានឆ្លងកាត់ការប្រើប្រាស់វិធីវិទ្យាសាស្ត្រច្បាស់លាស់ ឬចំណេះដឹងទាំងឡាយណាដែលគ្រាន់តែជាការយល់ឃើញ ការធ្លាប់ជួប ធ្លាប់អនុវត្ត អាចមានលក្ខណៈ និងការយល់ឃើញដូចគ្នា ឬខុសគ្នារបស់បុគ្គលម្នាក់ៗ ក្រុមណាមួយ តំបន់ណាមួយ ឬជាតិសាសន៍ណាមួយជាដើម។ ចំណេះដឹងប្រភេទនេះបានកើតឡើងតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន ទម្លាប់ដែលខ្លួនធ្លាប់ធ្វើ ធ្លាប់ជួប ជំនឿ ទំនៀមទំលាប់ប្រពៃណី សាសនា ការប្រត្តិបត្ត អារម្មណ៍ ការយល់ឃើញ ការគិត ការស្រមើរស្រម័យ ការធ្វើតាម ការត្រាប់តាម ជឿតាមបុគ្គល ឥស្សរជនឆ្នើម ថ្នាក់ដឹកនាំ ឬអ្នកមានអំណាចណាម្នាក់ ការលើកយកហេតុផលផ្ទាល់ខ្លួនមកអះអាង ឬការធ្លាប់ឃើញជាដើម។ល។
ឧទាហរណ៍ អ្នកកាន់សាសនាអ៊ីស្លាមមានជំនឿថា ការសម្លាប់សត្វបានបុណ្យ ឬគេយំនៅពេលទារក ឬទារិកាកើតមក។ ចំនែកអ្នកកាន់ពុទ្ធសាសនាជឿថា ការសម្លាប់សត្វ ឬការសម្លាប់មនុស្សនឹងទទួលអំពើបាប ឬទារក ទារិកដែលបានកើតមកជាមនុស្សបានអស់កម្មពីព្រោះបានចាប់ជាតិ ឬកើតជាមនុស្សឡើងវិញ។ ជំនឿ ឬការយល់ឃើញបែបនេះពុំមានលក្ខណៈវិទ្យាសាស្ត្រដោយសារតែពុំបានឆ្លងកាត់ការប្រមូលទិន្នន័យ ការវិភាគទិន្នន័យ ការសំយោគ ឬការសន្និដ្ឋានដើម្បីបង្កើតការយល់ដឹងជាក់ស្តែង។
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយ:តំណភ្ជាប់ដូចខាងក្រោម
https://rac.gov.kh/researchs-categories/19/researchs#main-container
សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២២ ត្រូវបានរំលាយជាផ្លូវការ នៅចុងឆ្នាំ១៩៩១ និងជំនួសមកវិញដោយប្រទេសឯករាជ្យចំនួន១៥វិញ ដែលក្នុងនោះ មាន រុស្ស៊ី អ៊ុយក្រែន បេឡារុស ហ្សកហ្ស៊ី ម៉ុលដាវី...
(ប្រធានាធិបតីអ៊ុយក្រែន៖ «មានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលត្រូវការពារជាតិរបស់យើង។ តើមាននរណាដែលត្រៀមប្រយុទ្ធជាមួយយើង? ខ្ញុំមិនបានមើលឃើញនរណាម្នាក់នោះទេ»)មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជាឆ...
ការរីកចម្រើននៃបច្ចេកវិទ្យា តម្រូវឱ្យមនុស្សខិតខំស្វែងរក នូវចំណេះដឹងថ្មីៗ ដើម្បីគ្រប់គ្រងនិងប្រើប្រាស់នូវបច្ចេកវិទ្យាទាំង អស់នោះឱ្យបានប្រសើរឡើង។ ក្នុងនោះដែរ មុខជំនាញគណិតវិទ្យា ដើរតួនាទីយ៉ាងសំខាន់នៅក្នុង...