ព័ត៌មាន

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទៅវៀតណាម និងចក្ខុវិស័យឆ្នាំ២០៤៥ របស់វៀតណាម

2023-12-15 08:00:14 ថ្ងៃសុក្រ, 15 ធ្នូ 2023, 08:00 AM
post_detail

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូចុង (Nguyen Phu Trong) បាន គូសបញ្ជាក់ក្នុង អំឡុងដំណើរ ទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកកាន់ប្រទេសវៀតណាមថា៖ វៀតណាមបានខិតខំ និង សម្រេចបានលទ្ធផល លើវិស័យសំខាន់ៗ ជាច្រើន ហើយក៏បានដាក់ចេញនូវគោលដៅ និងទិសដៅឱ្យក្លាយជាប្រទេស អភិវឌ្ឍន៍ ដែលមានប្រាក់ ចំណូលខ្ពស់ និងដើរតាមសង្គមនិយមនៅពាក់កណ្តាលសតវត្ស ដោយបានដាក់ចេញនូវ គោលដៅ អភិវឌ្ឍន៍ ជាក់លាក់សម្រាប់ ឆ្នាំ២០២៥ ឆ្នាំ២០៣០ និងឆ្នាំ២០៤៥ ដូចដែល បានកំណត់នៅក្នុង សមាជ លើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម។ ថ្នាក់ដឹកនាំវៀតណាមបានអះអាងថា គោលនយោបាយ ការ បរទេសជាប់លាប់របស់បក្ស និងរដ្ឋគឺឯករាជ្យ ស្វ័យភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការ អភិវឌ្ឍ ។ លោកបានបន្ថែមថា វៀតណាមគឺជាមិត្ត ដៃគូដែលជឿទុកចិត្ត និងជាសមាជិកដែលមាន ការទទួលខុសត្រូវ ក្នុង សហគមន៍អន្តរជាតិ។ វៀតណាមចាត់ទុកការអភិវឌ្ឍន៍ទំនាក់ទំនង របស់ខ្លួនជាមួយ ចិនជាអាទិភាពចម្បង និងជា ជម្រើសយុទ្ធសាស្ត្រ គាំទ្រការអភិវឌ្ឍន៍របស់ចិន និងការរួមចំណែកដល់ សន្តិភាព និងវឌ្ឍនភាពរបស់មនុស្សជាតិ។

ដើម្បីសម្រេចបានគោលដៅដូចការរំពឹងទុក ប្រទេសវៀតណាម ចាំបាច់ត្រូវទាញយកឱ្យបានជា អតិបរមា រាល់ សក្តានុពលដែលខ្លួនមាន និងជាពិសេសផលដែលទទួលបានពីការប្រកួតប្រជែង ខាង ភូមិសាស្រ្ត នយោបាយ រវាង មហាអំណាចនៅក្នុងតំបន់។

ថ្ងៃអង្គារទី១២ ខែធ្នូ ឆ្នាំ២០២៣ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈ ពេល២ថ្ងៃ នៅប្រទេសវៀតណាម និងជាលើកទី១ គិតចាប់តាំងពីឆ្នាំ២០១៧ មក។ ដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីចិនទៅកាន់ប្រទេសវៀតណាមនៅពេលនេះ កើតឡើង៣ខែក្រោយពីរដ្ឋាភិបាលក្រុងហាណូយ បាន ដំឡើងកម្រិតទំនាក់ទំនង ជាមួយសហរដ្ឋអាម៉េរិកដល់ខ្ពស់បំផុត គឺ «ដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ឱ្យបាន ស្មើជាមួយចិននិងរុស្ស៊ី ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃដិន (Joe Biden) មកកាន់ប្រទេសវៀតណាម កាលពី ខែកញ្ញាកន្លងទៅ។

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនេះ លោកប្រធានាធិនតីចិន ជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការ បក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូចុង នៅវិមានប្រធានាធិបតីវៀតណាម ប្រធាបនាធិបតីវៀតណាម លោក វ៉ វ៉ាន់ធឿង (Vo Van Thuong) លោកនាយករដ្ឋមន្រ្តី ផាម មិញជិញ (Pham Minh Chinh) ប្រធានសភា លោក វឿង ឌីញ ហ្វិ (Vuong Dinh Hue) ដើម្បីធ្វើឱ្យកាន់ តែស៊ីជម្រៅ និងលើកកំពស់ បន្ថែមទៀតនៃទំនាក់ទំនង ភាព ជាដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ដើម្បីកសាងសហគមន៍ ចែករំលែកអនាគត វៀតណាម -ចិន។

ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម រយៈពេល២ថ្ងៃ ពីថ្ងៃទី១២ដល់១៣ ខែធ្នូ ឆ្នាំ២០២៣ របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង វៀតណាម និងចិនបានចេញ សេចក្តីថ្លែងការណ៍ រួម ស្តីពីការ បន្តធ្វើឱ្យ ស៊ីជម្រៅ និងលើកកំពស់ភាពជាដៃគូសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កសាងសហគមន៍ ចែករំលែក អនាគតវៀតណាម-ចិន។ ក្នុងសេចក្តីថ្លែងការណ៍បានអះអាងថា៖ វៀតណាម និងចិនជាអ្នកជិតខាងល្អ មិត្តភក្តិល្អ សមមិត្តល្អ ដៃគូល្អ មានរបបនយោបាយស្រដៀងគ្នា ឧត្តមគតិ និងជំនឿស្រដៀងគ្នា និងមាគ៌ាអភិវឌ្ឍន៍ដ៏ជិតស្និទ្ធ មានទិសដៅដូចគ្នា ចែករំលែកអនាគតរួម ដោយ កិច្ចខិតខំប្រឹងប្រែងដើម្បីសុភមង្គលរបស់ប្រជាជន និងភាពសម្បូរ រុងរឿងរបស់ប្រទេសជាតិ ខិតខំ ប្រឹងប្រែងដើម្បីបុព្វហេតុសន្តិភាពដ៏ខ្ពង់ខ្ពស់ និងវឌ្ឍភាពរបស់មនុស្សជាតិ។

អាស្រ័យហេតុនេះ ដើម្បីទទួលមរតក និងពង្រីកប្រពៃណី “ទំនាក់ទំនងជិតស្និទ្ធ វៀតណាម-ចិន ជាសមមិត្តផង និង ជាបងប្អូនផង” បន្តធ្វើឱ្យស៊ីជម្រៅ និងលើកកំពស់ ទំនាក់ទំនងភាពជាដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ វៀតណាម-ចិន ភាគីទាំងពីរបានឯកភាពកសាង សហគមន៍ ចែករំលែក អនាគតវៀតណាម-ចិន ប្រកប ដោយអត្ថន័យយុទ្ធសាស្ត្រ ដើម្បីសុភមង្គលរបស់ប្រជាជន នៃប្រទេសទាំងពីរ និងដើម្បីបុព្វហេតុសន្តិភាព និង វឌ្ឍនភាពរបស់មនុស្សជាតិ។

វៀតណាមគាំទ្រចំពោះការកសាងសហគមន៍ចែករំលែកអនាគតមនុស្សជាតិ គំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកល គំនិត ផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើម អរិយធម៌សកល។ គំនិតផ្តួចផ្តើមដែល បានលើកឡើងខាងលើបាន កំណត់ គោលដៅគឺ ការពារផលប្រយោជន៍រួមរបស់មនុស្សជាតិទាំងមូល ដើម្បី បុព្វហេតុសន្តិភាព យុត្តិធម៌ និងវឌ្ឍនភាព របស់ប្រជាជនលើពិភពលោក ឆ្លើយតបនឹងបំណងប្រាថ្នា កសាងពិភពលោកឱ្យកាន់តែប្រសើរ ឡើងរបស់ប្រជាជន នៃប្រទេសនានា។ ភាគីទាំងពីរបានឯកភាពថា ការអភិវឌ្ឍទំនាក់ទំនងរវាងបណ្ដាប្រទេស ត្រូវគោរពតាមធម្មនុញ្ញ អង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងស្តង់ដារជាមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ ប្រកាន់ខ្ជាប់នូវការគោរព គ្នាទៅវិញទៅមក សមភាព ផលប្រយោជន៍ ទៅវិញទៅមក កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ គោរពអធិបតេយ្យភាព និងបូរណភាព ដែនដី របស់គ្នាទៅវិញទៅមក ប្រកាន់ខ្ជាប់នូវការដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី។

តាមទិសដៅខាងលើ ភាគីទាំងពីរបានឯកភាពជំរុញទំនាក់ទំនងវៀតណាម-ចិន ឱ្យឈានចូល ដំណាក់កាលថ្មី។ ភាគី ទាំងពីរបានឯកភាពពង្រីកឱ្យបានល្អនូវតួនាទី សម្របសម្រួលជាទូទៅ នៃ គណៈកម្មាធិការដឹកនាំកិច្ច សហប្រតិបត្តិការ ទ្វេភាគី វៀតណាម-ចិន ជំរុញយ៉ាងសកម្មនូវ កិច្ចសហប្រតិបត្តិការ នាពេលខាងមុខ ដោយផ្តោតលើ ទិសដៅធំៗទាំង៦ នៃកិច្ចសហប្រតិបត្តិការ៖ ការជឿទុកចិត្តខាងនយោបាយកាន់តែខ្ពស់; កិច្ចសហប្រតិបត្តិការការពារជាតិ- សន្តិសុខកាន់តែ ជាក់ស្ដែង; កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ; មូលដ្ឋានសង្គមកាន់តែរឹងមាំ; ការសម្របសម្រួលពហុភាគីកាន់តែ ជិតស្និទ្ធ; ការគ្រប់គ្រងនិងដោះស្រាយការខ្វែងគំនិតគ្នាកាន់តែប្រសើរឡើង រួមដៃគ្នាជំរុញបុព្វហេតុ សង្គមនិយម និងពិភពលោកដ៏រីកចម្រើន។

ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារ កិច្ចសហប្រតិបត្តិការ ចំនួន៣៦ ដែលត្រូវបានចុះហត្ថលេខា រវាងគណៈកម្មាធិការ ក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាន នៃប្រទេសទាំងពីរ ដែលក្នុងនោះរួមមាន៖ ឯកសារចំនួន៤ លើវិស័យនយោបាយ និងកិច្ចការបរទេស ដែលត្រូវបានចុះហត្ថលេខា រវាងគណៈកម្មាធិការមជ្ឈិមបក្ស និងក្រសួងការបរទេស នៃប្រទេសទាំងពីរ; ឯកសារចំនួន៤ លើវិស័យ កិច្ច សហប្រតិបត្តិការសន្តិសុខ និងការពារជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងបទល្មើស កិច្ចសហប្រតិបត្តិការនៅតំបន់សមុទ្រ និងវិស័យយុត្តិធម៌; ឯកសារចំនួន ២៤ ស្តីពីកិច្ចសហប្រតិបត្តិការ ថ្នាក់រដ្ឋាភិបាល ក្រសួង និងស្ថាប័ន; ឯកសារ កិច្ចសហប្រតិបត្តិការចំនួន៤ រវាងថ្នាក់មូលដ្ឋាននៃប្រទេស ទាំងពីរ។ ឯកសារទាំង៣៦នេះ សុទ្ធតែបានរួមចំណែក ដល់ការលើកកម្ពស់ កម្រិតទំនាក់ទំនង និងកិច្ច សហប្រតតបត្តិការរវាងប្រទេសទាំងពីរ វៀតណាម-ចិន។

សូមបញ្ជាក់ថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម ក្នុងរយៈពេលជាច្រើន ឆ្នាំជាប់ៗគ្នា ស្របពេលដែលវៀតណាមគឺជាដៃគូធំបំផុតរបស់ចិននៅក្នុងអាស៊ាន។ ពាណិជ្ជកម្មទ្វេភាគីរវាង ប្រទេស ទាំងពីរ ឈានដល់ ១៧៥,៦ ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយការនាំចេញរបស់វៀតណាម ឈានដល់ ៥៧,៧ ពាន់លានដុល្លារ ហើយការនាំចូលឈានដល់ ១១៧,៨៧ ពាន់លានដុល្លារ។ គិតរហូតមក ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ប្រទេសចិនបានជាប់ចំណាត់ថ្នាក់ទី៦ ក្នុងចំណោម ១៤៣ ប្រទេស និងដែនដី ដែលមានការ វិនិយោគដ៏ធំបំផុតមួយនៅវៀតណាម ជាមួយនឹងគម្រោងសកម្ម ចំនួន ៤,១០៥ និងមានដើមទុនចុះបញ្ជីសរុបជាង ២៦,៥ ពាន់លានដុល្លារ។

ប្រទេសវៀតណាម ស្ថិតនៅចំទីតាំងយុទ្ធសាស្រ្ត នៃតំបន់សមុទ្រចិនខាងត្បូង ដែលជាតំបន់ ប្រកួតប្រជែង ខាងភូមិ សាស្ត្រនយោបាយ រវាងចិននិងសហរដ្ឋអាម៉េរិក ហើយប្រទេសមួយនេះមានរ៉ែកម្រធំលំដាប់ទី២ បន្ទាប់ពីចិន នៅអាស៊ី សម្រាប់បម្រើឱ្យវិស័យបច្ចេកវិទ្យា ដូចជាការផលិតទូរស័ព្ទ កុំព្យូទ័រ អាគុយ រថយន្តអគ្គិសនី ទើប វៀតណាមបានក្លាយជាចំណុចចាប់អារម្មណ៍ ពីសំណាក់មហាអំណាច អាម៉េរិកនិងចិន ហើយមហាអំណាចទាំងពីរ សុទ្ធតែប្រាថ្នាចង់ទាញមកធ្វើជាដៃគូរៀងៗខ្លួន។

ក្រោយពេលប្រទេសវៀតណាមនិងចិន បន្តធ្វើឱ្យស៊ីជម្រៅ និងលើកកំពស់ភាពជាដៃគូ សហប្រតិបត្តិការ យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ កសាងសហគមន៍ ចែករំលែកអនាគត វៀតណាម-ចិន នោះមានអត្ថន័យ ប្រទេសទាំងពីរនឹង ពង្រឹងកិច្ច សហប្រតិបត្តិការទៅថ្ងៃអនាគត ក្នុងវិស័យសេដ្ឋកិច្ច សន្តិសុខ និងនយោបាយ។ ចំណែកក្នុងការដំឡើង កម្រិតទំនាក់ទំនង ក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ ជ្រុងជ្រោយជាមួយសហរដ្ឋអាអាម៉េរិក នោះគឺមានន័យថា សហរដ្ឋអាម៉េរិកនឹងពង្រឹង កិច្ចសហប្រតិបត្តិការ នាថ្ងៃខាងមុខជាមួយវៀតណាម លើយុទ្ធសាស្រ្តយោធារបស់ខ្លួន នៅក្នុងតំបន់តាមរយៈការចាប់ដៃគូ ជា មួយវៀតណាម បូករួមទាំងវិស័យបច្ចេកវិទ្យាផងដែរ ដោយសារ ប្រទេស វៀតណាមមានរ៉ែកម្រធំលំដាប់ទី២បន្ទាប់ពីចិននៅអាស៊ី សម្រាប់បម្រើឱ្យវិស័យបច្ចេកវិទ្យា ដូចជាការផលិត ទូរស័ព្ទ កុំព្យូទ័រ អាគុយ រថយន្តអគ្គិសនី ហើយក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាម៉េរិក និងកូរ៉េ ក៏កំពុងមាន ចំណាប់អារម្មណ៍ ទៅបណ្តាក់ទុននៅវៀតណាម។

ដូច្នេះ តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលមានភ្ជាប់ ជាមួយឯកសារ នៃកិច្ចសហប្រតិបត្តិការចំនួន៣៦ បន្ថែមលើឯកសារដែលមានស្រាប់ ក៏ដូចជាការដំឡើង កម្រិតទំនាក់ទំនងរវាង ប្រទេសវៀតណាម ជាមួយសហរដ្ឋអាម៉េរិកកាលពីខែកញ្ញាកន្លងទៅ នៅក្នុងបរិបទ នៃការប្រកួតប្រជែង ខាង ភូមិសាស្ត្រនយោបាយ របស់មហាអំណាចទាំងពីរ ដោយឈរលើ គោល នយោបាយការបរទេស ឯករាជ្យ ស្វ័យភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ និងនយោបាយការទូតដើមប្ញស្ស៊ីរបស់លោក ង្វៀន ភូចុង ដែលបានប្រកាន់ភ្ជាប់នូវ បួនមិនគឺ៖ ដែលទី១- មិនបង្កើតសម្ព័ន្ធយោធាជាមួយប្រទេសដ៏ទែ។ ទី២- មិនចូលដៃ ជាមួយប្រទេស មួយដើម្បី ទៅវាយប្រហា ប្រទេសមួយទៀត។ ទី៣- មិនអនុញ្ញាតឱ្យបរទេស ចូលមក តាំងមូល ដ្ឋានយោធានៅទឹកដីរបស់ វៀតណាម។ និងទី៤- មិនប្រើកម្លាំងយោធានៅក្នុងទំនាក់ទំនងអន្តរជាតិ ដែលជាគំនិត បង្កើតមិត្ត ការមិនតាំងខ្លួនជាសត្រូវរបស់ប្រទេសដ៏ទៃដើម្បីផលប្រយោជន៍ជាតិនិងប្រជាជន នោះចក្ខុវិស័យ ក្លាយជា ប្រទេសអភិវឌ្ឍន៍និងដើរតាមសង្គមនិយម នៅពាក់កណ្តាលសតវត្ស នឹងអាចទទួលបាន ជោគជ័យតាម ការគ្រោង ទុកនាពេលខាងមុខ៕

ដោយ លោក អ៊ុច លាង៖ អ្នកសិក្សាស្រាវជ្រាវ នៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

អត្ថបទទាក់ទង

«ស្ថានភាពនិងពាណិជ្ជកម្មប្រេងឆៅក្នុងទីផ្សារពិភពលោក» ដោយបណ្ឌិត ហុង វណ្ណៈ នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ប្រេងជាថាមពលដ៏សំខាន់ក្នុងផលិតកម្មសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន។ ផលិតកម្មពីធម្មជាតិ និងពាណិជ្ជកម្មប្រេង​កាត​បានក្លាយជាឧស្សាហកម្មដ៏ធំរបស់ពិភពលោក ពិសេស ប្រទេសនាំប្រេងចេញដែលហៅថា អូប៉ិច (OPEC)។ ផលិតកម្...

2020-03-03 08:33:39   Tue, 03,03,2020, 08:33 AM
«ទស្សនវិស័យរបស់អាស៊ានលើយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក» ដោយ៖ លោក ឯម សុវណ្ណរ៉ា នាយកដ្ឋានសិក្សានយោបាយនិងសន្តិសុខអន្តរជាតិ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

ផ្អែកលើលក្ខណៈភូមិសាស្ត្រ «តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» គឺជាតំបន់មួយដែលលាតសន្ធឹងលើតំបន់មហាសមុទ្រពីរ គឺមហាឥណ្ឌានិងសមុទ្រប៉ាស៊ីហ្វិក។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ប្រទេសចិនបានដាក់ចេញនូវការផ្លាស់ប្តូរផែនទីគំនិត...

2020-03-03 04:59:33   Tue, 03,03,2020, 04:59 AM
«ឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក» ដោយបណ្ឌិត ឈឹម ផាន់ណា នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ជម្លោះពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក បានចាប់ផ្ទុះឡើងមុនដំបូងនៅដើមឆ្នាំ២០១៨។ សង្រ្គាមពាណិជ្ជកម្មវាងប្រទេសមហាអំណាចទាំងពីរនេះ បានអូសបន្លាយជាច្រើនខែដែលអាចជះឥទ្ធិពលដ៏ខ្លាំងក្លាមួយបណ្តាលឱ្យប៉ះពាល...

2020-03-03 04:44:18   Tue, 03,03,2020, 04:44 AM
«ទិវាវប្បធម៌ជាតិ៣មីនា» ដោយ៖ លោកស្រីបណ្ឌិត ជា វណ្ណី

RAC Mediaប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

2020-03-03 04:38:13   Tue, 03,03,2020, 04:38 AM
«ផែនការសន្តិភាពមជ្ឈឹមបូព៌ា» ដោយ៖ ធន ឆាយពិសិដ្ឋ មន្រ្តីស្រាវជ្រាវនៃនាយកដ្ឋាននយោបាយនិងសន្តិសុខអន្តរជាតិ

ផែនការសន្តិភាពដែលមានកម្រាស់៨០ទំព័រនេះ មានខ្លឹមសារប្រមាណ៥០ទំព័រទាក់ទងនឹងការដោះស្រាយបញ្ហា «រដ្ឋពីរ» អ៊ីស្រាអែលនិងប៉ាឡេស្ទីន ដែលមានការប៉ះទង្គិចគ្នារ៉ាំរ៉ៃជាច្រើនទសវត្សរ៍មកហើយ។ នៅក្នុងផែនការនេះ ប្រធា​នាធិ...

2020-03-03 03:08:49   Tue, 03,03,2020, 03:08 AM
ទំនាក់ទំនងរវាងរុស្ស៊ីនិងតួកគីក្នុងបរិបទវិបត្តិនៅស៊ីរី ដោយ៖ លោក ហ៊ាន ស្រស់ នាយកដ្ឋានសិក្សាអឺរ៉ុបនិងរុស្ស៊ី/ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

ចាប់ពីចុងសតវត្សរ៍ទី១៦ រហូតដល់ដើមសតវត្សរ៍ទី២០ ទំនាក់ទំនងរវាងចក្រភពអូតូម៉ង់(តួកគី)និងចក្រភពរុស្ស៊ី ជាធម្មតាមានលក្ខណៈមិនល្អនិងមានអរិភាពនឹងគ្នា។ ប្រទេសទាំងពីរបានធ្វើសង្គ្រាមជាច្រើនលើកច្រើនសារ ហើយប្រទេសរុស...

2020-03-03 02:19:53   Tue, 03,03,2020, 02:19 AM

សេចក្តីប្រកាស