Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃសុក្រ ៣ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបប្រតិភូបណ្ឌិត្យសភានៃខេត្តគ័ងស៊ី និងចុះអនុស្សរណៈយោគយល់គ្នាបន្តជាមួយបណ្ឌិត្យសភានៃខេត្តគ័ងស៊ី។
អញ្ជើញក្នុងពិធីចុះអនុស្សរណៈនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតប្រធានវិទ្យាស្ថានទាំង៦ ព្រមទាំងមន្ត្រីរាជការមួយចំនួននៃរាជបណ្ឌិត្យសភាកម្ពុជា។
គួរបញ្ជាក់ផងដែរថា អនុស្សរណៈយោគយល់គ្នាបន្តរវាងរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យសភានៃខេត្តគ័ងស៊ីនាឱកាសនេះ បានកំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរលើ៤ចំណុចគឺ៖
១- ការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំ និងអ្នកសិក្សាស្រាវជ្រាវនៃស្ថាប័នទាំងពីរ
២- ការអនុវត្តគម្រោងសិក្សាស្រាវជ្រាវរួមគ្នា
៣- ការរៀបចំវេទិកា សិក្ខាសាលា និងសន្និសីទរួមគ្នា
៤- ការរៀបចំការសម្ដែងសិល្បៈ ក្នុងគោលបំណងផ្លាស់ប្ដូរការយល់ដឹងអំពីវប្បធម៌គ្នាទៅវិញទៅមក៕
នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសជាអធិបតីក្នុងសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្ដីពី «ការបណ្ដុះបណ្ដាលគ្រូបង្រៀនភាសាចិនជាយុវជននៅកម្ពុជាប្រចាំឆ្នាំ២០២១» ដែលរៀបចំឡើងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្រុមអ្នកអក្សរសាស្ត្រនិងសង្គមសាស្ត្រក្នុងគម្រោងបច្ចុប្បន្នកម្មវចនានុក្រមខ្មែរនៅរាជបណ្ឌិត្យសភាកម្ពុជានិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញផ្សាយវចនានុក្រមភាសាខ្មែរបច្ចុប្បន្ន...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «កម្ពុជាត្រូវតែប្រកាន់នយោបាយទឹក» នេះជាប្រសាសន៍របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «កម្ព...