Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃសុក្រ ៣ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបប្រតិភូបណ្ឌិត្យសភានៃខេត្តគ័ងស៊ី និងចុះអនុស្សរណៈយោគយល់គ្នាបន្តជាមួយបណ្ឌិត្យសភានៃខេត្តគ័ងស៊ី។
អញ្ជើញក្នុងពិធីចុះអនុស្សរណៈនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតប្រធានវិទ្យាស្ថានទាំង៦ ព្រមទាំងមន្ត្រីរាជការមួយចំនួននៃរាជបណ្ឌិត្យសភាកម្ពុជា។
គួរបញ្ជាក់ផងដែរថា អនុស្សរណៈយោគយល់គ្នាបន្តរវាងរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យសភានៃខេត្តគ័ងស៊ីនាឱកាសនេះ បានកំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរលើ៤ចំណុចគឺ៖
១- ការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំ និងអ្នកសិក្សាស្រាវជ្រាវនៃស្ថាប័នទាំងពីរ
២- ការអនុវត្តគម្រោងសិក្សាស្រាវជ្រាវរួមគ្នា
៣- ការរៀបចំវេទិកា សិក្ខាសាលា និងសន្និសីទរួមគ្នា
៤- ការរៀបចំការសម្ដែងសិល្បៈ ក្នុងគោលបំណងផ្លាស់ប្ដូរការយល់ដឹងអំពីវប្បធម៌គ្នាទៅវិញទៅមក៕
នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
តើអាកាសធាតុ មានលក្ខណៈយ៉ាងដូចម្ដេច នៅថ្ងៃទី៤ ខែមីនាកាលពីឆ្នាំទៅ? អ្នកដឹងតែម្ដងគត់។ ចិត្ដវិទូ នៅតែមិនទាន់ប្រាកដនៅឡើយទេថា តើយើងចងចាំដូចម្ដេច និងហេតុអ្វីបានជាយើងភ្លេច។ ប៉ុន្ដែ គេនៅ តែជឿថា លំនាំនៃការចងចាំ...
ដំណើរទស្សនកិច្ចផ្លូវការលើកទី១ រយៈពេលពីរថ្ងៃ ពីថ្ងៃទី១១ដល់១២ ខែធ្នូ ឆ្នាំ២០២៣ ទៅកាន់ សាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រទេសសមាជិកអាស៊ាន ក្រោយពេលឡើងកាន់តំណែង ជា នាយករដ្ឋមន្ត្រី របស់សម្តេចធិបតី ហ៊ុន ម៉ាណ...
ចាប់ពីថ្ងៃទី ១១-១២ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយម វៀតណាម តបតាមការអញ្ជើញរបស់ ឯកឧត្តម ផាម មិញ...
ព្រះពុទ្ធបានបរិយាយអំពីលោកធាតុ៤ គឺ បឋវីធាតុ (ធាតុដី) អាបោធាតុ (ធាតុទឹក) តេជោធាតុ (ធាតុភ្លើង) វាយោធាតុ (ធាតុខ្យល់) ជាលោកធាតុដំបូង ដែលទ្រទ្រង់ការកកើតនៃភាវៈទាំងអស់នៅលើលោកយើងនេះ មានដូចជា មនុស្ស ស...