Royal Academy of Cambodia
ម្ហូបអាហារជាធាតុមួយក្នុងចំណោមធាតុទាំងឡាយនៃប្រភេទទាំងប្រាំបួនរបស់ វប្បធម៌មាន តួនាទីទ្រទ្រង់ការរស់រានមានជីវិតរបស់មនុស្សក៏ដូចជាជាតិសាសន៍ទាំងអស់នៅលើសកលលោកយើងនេះ។ មនុស្សម្នាក់ៗចេះធ្វើម្ហូបតគ្នាពីជំនាន់មួយទៅជំនាន់មួយដោយសាររៀនពីម្ដាយផ្ទាល់ឬមួយក៏ចេះដោយការរៀនសូត្រពីសាលាតាមរយៈកម្មវិធីសិក្សាវិជ្ជាមេផ្ទះ (Art ménager) ដែលក្នុងនោះមានរៀនលម្អិតពីវិជ្ជាធ្វើម្ហូប។ ទាក់ទងនឹងម្ហូបអាហារនេះដែរបើគេពិចារណាទៅតាម សីលធម៌របស់នរវិទ្យាមុខវិជ្ជានេះបានអប់រំប្រកបដោយគុណធម៌យ៉ាងនេះថាគ្មានម្ហូបអាហាររបស់ជាតិសាសន៍ណាមួយដែលអន់ថយឬថ្ដុំថ្កើងជាងជាតិសាសន៍ណាមួយផ្សេងទៀតនោះឡើយ មានន័យថា ជាតិសាសន៍នីមួយៗត្រូវដាក់កាយដាក់ចិត្តសិក្សាស្វែងយល់ពីគ្នាភ្លក្សរសជាតិម្ហូបអាហារគ្នាទៅវិញទៅមក ដោយក្តីសោមនស្សរីករាយ គោរពស្រឡាញ់វប្បធម៌ម្ហូបផងគ្នាឲ្យតម្លៃខ្ពស់ ដោយមិនរើសអើង ឬបង្កជាជម្លោះរាលដាលធំព្រោះតែរឿងម្ហូបអាហារហូបចុកខុសគ្នានោះឡើយ។ ដោយឡែកផ្សារភ្ជាប់ទៅនឹងបញ្ហាម្ហូបនេះដែរក្នុងឋានៈជាជាតិសាសន៍មួយនៅលើសាកលលោកខ្មែរយើងក៏មានម្ហូបអាហារសម្រាប់សម្គាល់អត្តសញ្ញាណជាតិសាសន៍របស់ខ្លួនដែរ ហើយដែលក្នុងឱកាសនេះខ្ញុំសូមលើកយកនូវសម្លដ៏សាមញ្ញមួយមុខដែលគេនិយមហូបចុកនៅឯជនបទស្រែចម្ការរបស់យើងបច្ចុប្បន្ននោះគឺ "សម្លខួក្តាម" យកមកបង្ហាញជូន។ តើសម្លមួយប្រភេទនេះមានវិធីធ្វើនិងគ្រឿងផ្សំអ្វីខ្លះ? ហេតុអ្វីបានជាគេដាក់ឈ្មោះថាសម្លម្ជូរខួក្តាម? សូមអញ្ជើញតាមដាននិងភ្លក្សរសជាតិក្នុងអារម្មណ៍ជាមួយនឹងរូបខ្ញុំជាអ្នករៀបរៀងអត្ថបទនេះដូចតទៅ៖
សំណួរសួរថាហេតុអ្វីបានជាគេដាក់ឈ្មោះថាសម្លម្ជូរ "ខួក្តាម" យ៉ាងដូច្នេះ? តើគេយកខួក្តាមពិតប្រាកដមកធ្វើសម្លនេះឬមួយយ៉ាងណា? ប៉ុន្តែមកទាស់ត្រង់គេសរសេរពាក្យខួ គ្មាន"រ" ខាងចុង។ តាមពិតទៅសម្ល "ខួក្តាម" ជាឈ្មោះសម្លដែលគេផ្សំឡើងជាសំខាន់ពីសាច់ក្តាមដោយគេយកក្តាមមកបកស្នូកនិងសន្ទះទ្រូងចេញលាងទឹកឱ្យស្អាតរួចហើយបុកឱ្យល្អិតលាយជាមួយទឹក ហើយពូតយកទឹកសាច់ក្តាម នោះមកស្លផ្សែផ្សំនិងគ្រឿងផ្សំដទៃទៀតឲ្យកើតចេញជាសម្លបរិភោគប្រកបដោយរសជាតិនិងពេញនិយមរបស់ខ្មែរយើងតែប៉ុណ្ណោះ។ យើងក៏អាចចោទសួរជាបន្តទៀតថាតើសម្លនេះមានគ្រឿងផ្សំប៉ុន្មានមុខ? ហើយមានវិធីធ្វើយ៉ាងណាដែរ?
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទជាច្រើនទៀតតាមរយ:តំណភ្ជាប់ដូចខាងក្រោម
អាណាចក្រចេនឡាចាត់ទុកជារដ្ឋ ដំបូងៗមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ អាណាចក្រ ឬ រដ្ឋសំខាន់ៗ និងដំបូងបង្អស់ក្នុងដែនដីអាស៊ីអាគ្នេយ៍មានដូចជារដ្ឋហ្វូណន រដ្ឋចេនឡា និង រដ្ឋអង្គរ (អាណាចក្រអង្គរ ឬ ចក្រភពអង្គរ) ។...
កាលពីវេលាម៉ោង១២:៣៣ នាទី រំលងអធ្រាត្រថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខនៃគណបក្សប្រជាជនកម្ពុជា បានបង្ហោះឃ្លីបវីដេអូមួយប្រវែង ៨នាទីនិង២៨វិនាទី...
កាលដែលពួកយើងជាមនុស្សមានរបៀបរៀបរយ ត្រឹមត្រូវ ធ្វើអ្វីច្បាស់លាស់ មានវិន័យ វាមិនមែនជារឿងងាយនោះទេ ហើយបើសិនជាពួកយើងមិនទម្លាប់រឿងនឹងទៀត វាកាន់តែពិបាក។ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ យ៉ាងណាមិញ ជីវិតនៅ...
ការស្រាវជ្រាវនេះ មានគោលបំណងឈ្វេងយល់អំពីកម្រិតនៃជំងឺថប់បារម្ភ (Anxiety) របស់និស្សិតវិស្វករដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ កម្រងសំណួរសម្រាប់វាស់កម្...