Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា» នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានផ្ដល់អនុសាសន៍ដល់យុវជនជំនាន់ក្រោយ ត្រូវសម្រេចចិត្តជ្រើសរើសមុខជំនាញបន្តការសិក្សា ដោយផ្ដោតលើគោលការណ៍ “រៀនចប់ហើយត្រូវចេះ អាចបង្កើតការងារ និងបន្សល់កេរ្តិ៍ឈ្មោះបាន”។
ថ្លែងក្នុងកិច្ចពិភាក្សាតុមូលដែលរៀបចំឡើងដើម្បីតម្រង់ទិសសម្រាប់យុវជនកម្ពុជា ក្រោយការប្រឡងសញ្ជាបត្រទុតិយភូមិ(បាក់ឌុប) នាឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានក្រើនរំឭកដល់យុវជន ត្រូវពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តជ្រើសរើសមុខជំនាញដើម្បីឈានទៅចាប់យកឱកាសការងារនាពេលខាងមុខនេះ។
ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្ដល់អនុសាសន៍ ដល់យុវជនពិចារណាក្នុងការចាប់យកមុខជំនាញណាមួយក្នុងចំណោមមុខជំនាញទាំង៣កម្រិត ដែលរួមមាន បឋមជំនាញ មធ្យមជំនាញ និងឧត្ដមជំនាញដែលសំដៅទៅលើការសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ដើម្បីឆ្ពោះទៅប្រកបដោយមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃនាពេលអនាគត។
ក្រៅពីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានជំរុញឱ្យយុវជនសម្រេចចិត្តជ្រើសរើសមុខជំនាញដែលត្រូវសិក្សា ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើទេពកោសល្ល ជាជាងតម្រូវការទីផ្សារ និងការសម្រេចចិត្តតាមគ្រួសារ ដើម្បីពង្រឹងសមត្ថភាពនិងទេពកោសល្លដែលខ្លួនមាន ព្រមទាំងឈានទៅបង្កើតការងារសម្រាប់ខ្លួនឯង និងអ្នកដទៃនៅក្នុងសង្គមថែមទៀតផង៕
RAC Media
ពាក្យថា «ខេមរវិទូ» និង «ឥន្រ្ទទេវី» ជាស្ថាននាម ដែលបានជ្រើសរើសសម្រាប់អគារថ្មីពីរកន្លែង នៅរាជបណ្ឌិត្យសភាកម្ពុជា គឺអគារខេមរវិទូ និង អគារឥន្ទ្រទេវី។ កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដឹកនាំ...
កម្ពុជាបានដើរតួនាទីជាផ្លូវការក្នុងការដឹកនាំអាស៊ានសម្រាប់ឆ្នាំ២០២២នេះ និងជាលើកទីបីផងដែរសម្រាប់ប្រធានប្តូរវេនរបស់កម្ពុជា ចាប់តាំងពីបានចូលជាសមាជិកអាស៊ាននាឆ្នាំ១៩៩៩។ ឆ្នាំ២០២២នៃប្រធានអាស៊ានរបស់កម្ពុជា...