ព័ត៌មាន

លទ្ធផលជាយុទ្ធសាស្ត្រ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសវៀតណាម

2023-12-13 14:13:10 ថ្ងៃពុធ, 13 ធ្នូ 2023, 02:13 PM
post_detail

ដំណើរទស្សនកិច្ចផ្លូវការលើកទី១ រយៈពេលពីរថ្ងៃ ពីថ្ងៃទី១១ដល់១២ ខែធ្នូ ឆ្នាំ២០២៣ ទៅកាន់ សាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រទេសសមាជិកអាស៊ាន​ ក្រោយពេលឡើងកាន់តំណែង ជា នាយករដ្ឋមន្ត្រី របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានរយពេលជាង៣ខែកន្លងទៅ ក្នុងគោលដៅចម្បង ដើម្បីពង្រឹង និងពង្រីកចំណងទំនាក់ទំនងទ្វេភាគី និងកិច្ច​សហ​ប្រតិ​បត្តិការរវាងប្រទេសទាំងពីរ ដែលមាន អាយុកាល៥៦ឆ្នាំ ដោយឈរលើស្មារតី “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» និងក៏ដើម្បីជំរុញដល់ការធ្វើពាណិជ្ជកម្ម និងវិនិ​យោគរវាង ប្រទេសទាំងពីរ ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមចក្ខុវិស័យ២០៣០ និង២០៥០ របស់កម្ពុជា។

​ដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្រេចលទ្ធផល យ៉ាងធំធេង ទាំងលើ ទិដ្ឋភាពនយោបាយការទូត និងលើទិដ្ឋភាពសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម រវាងប្រទេសទាំង ពីរ។ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានបញ្ជាក់ជំហរបន្តនូវកិច្ចសហប្រតិបត្តិការដែលសាងឡើង ដោយ សម្ដេចតេជោ ហ៊ុន សែន ព្រមទាំងពង្រឹង ពង្រីក និងពូនជ្រំមិត្តភាពនេះ ឱ្យកាន់តែរីកលូតលាស់ថែមទៀត ក្នុងនាមជាប្រទេសជិតខាងល្អ ដើម្បីផលប្រយោជន៍ទៅវិញទៅមក រវាងប្រជាជាតិទាំងពីរ ក៏ដូចជា ផលប្រយោជន៍ក្នុងតំបន់ និងអន្ដរជាតិ។

​លើទិដ្ឋភាពនយោបាយ និងការទូត៖ ភាគីវៀតណាម បានបង្ហាញពីសុទិដ្ឋិនិយមខ្ពស់ថា ទំនាក់ទំនងទ្វេភាគី កម្ពុជា-វៀតណាម នឹងកាន់តែ រីកចម្រើនរឹងមាំ ស្របតាមស្មារតី នៃភាពជាអ្នក ជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង និងបាន បង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី កម្ពុជានឹងកាន់តែអភិវឌ្ឍន៍ខ្លាំងក្លា ទៅមុខ បន្ថែមទៀត ឆ្ពោះទៅសម្រេចចក្ខុវិស័យ ឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្រាប់កម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត គោលនយោបាយការបរទេស របស់រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តឈរលើនិរន្តរភាព និងសង្គតិភាព ហើយទំនាក់ទំនងកម្ពុជា-វៀតណាម ក៏នឹងបន្តពូនជ្រំចំណង មិត្តភាព និងពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការ រវាងស្ថាប័ន គ្រប់កម្រិត ទាំងក្នុងអង្គនីតិប្បញ្ញត្តិ និងអង្គនីតិប្រតិបត្តិ ក៏ដូចជា ទំនាក់ទំនង រវាងប្រជាជននិងប្រជាជន សំដៅធានាបាន នូវផលប្រយោជន៍ ទៅវិញទៅមក សម្រាប់ ប្រជាជាតិទាំងពីរ។

កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យឱ្យ ទទួលបាន លទ្ធផលផ្លែផ្កា បន្ថែមទៀត ដើម្បីផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ ជាពិសេស វិស័យនយោបាយ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សុខាភិបាល អប់រំ ការតភា្ជប់ ការពារជាតិ សន្តិសុខ ការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែន។ បន្តគាំទ្រគ្នាទៅវិញ ទៅមកទាំងក្នុងកិច្ចការ តំបន់ និងសាកល នៅលើវេទិកាអន្តរជាតិនានា ដូចជា ក្របខណ្ឌអង្គការ សហប្រជាជាតិ អាស៊ាន និងអនុតំបន់ មេគង្គ ជាដើម។

លើទិដ្ឋភាពសេដ្ឋកិច្ច និងវិនិយោគ៖ ប្រទេសកម្ពុជាដែលទើបតែទទួលបានសន្តិភាព ពេញលេញ នៅ ចុងឆ្នាំ១៩៩៨ បន្ទាប់ពីជោគជ័យនៃ «នយោបាយ ឈ្នះ-ឈ្នះ» របស់ សម្តេចតេជោ ហ៊ុន សែន ការប្ដេជ្ញាចិត្តសម្រេចឱ្យបាននូវ “ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» ការដាក់ចេញនូវ «យុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១» និងការបន្តអនុវត្តអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងដោយឈរលើគោលនយោបាយកំណែទម្រង់ «កែទម្រង់គឺរស់ មិនកែទម្រង់គឺស្លាប់»។

ប្រទេសទាំងពីរ កម្ពុជា-វៀតណាម ធ្លាប់បានរួមគ្នា ទាំងការទាមទារឯករាជ្យ ការវាយផ្ដួលរំលំរបប ខ្មែរក្រហម ការស្តារនិងអភិវឌ្ឍន៍ប្រទេស ភាពជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុង តំបន់ និងអន្តរជាតិ ដូច្នេះកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចនិងវិនិយោគ រវាងកម្ពុជានិងវៀតណាម ពិតជាមាន សារសំខាន់ណាស់ក្នុង ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ សម្ដេចធិបតី បានលើកទឹកចិត្តក្រុមហ៊ុន វៀតណាម ពង្រីកការវិនិយោគថ្មីៗបន្ថែមទៀត ខណៈកម្ពុជាបាននឹងកំពុងផ្តល់ នូវបរិយាកាស វិនិយោគ យ៉ាងអំណោយផល ជាពិសេសតាម រយៈច្បាប់វិនិយោគថ្មីរបស់កម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកសារសំខាន់ៗចំនួន៣ត្រូវបានចុះហត្ថលេខា រវាងស្ថាប័នរដ្ឋនិងរដ្ឋ នៃប្រទេសទាំងពីរ រួមមាន៖ ទី១- អនុស្សរណៈនៃ ការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យ វិទ្យាសាស្រ្តបច្ចេកវិទ្យា និង​នវានុវត្តន៍ រវាងក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងវិទ្យាសាស្រ្ត និងបច្ចេក​វិទ្យាវៀតណាម ទី២- អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថាន ជាតិការទូត និងទំនាក់​ទំនង អន្តរជាតិ និងបណ្ឌិត្យសភាការទូត វៀតណាម និងទី៣- អនុស្សរណៈនៃ ការយោគយល់គ្នា រវាងសភា ពាណិជ្ជកម្មកម្ពុជា និងសភា ពាណិជ្ជកម្មវៀតណាម។ សម្រាប់់វិស័យឯកជន គឺបានចុះកិច្ចព្រមព្រៀង បើកជើងហោះហើរត្រង់ពីក្រុង ហាណូយ ប្រទេស​វៀត​ណាម មកកាន់ក្រុង សៀមរាប ប្រទេសកម្ពុជា។ គឺក្រុមហ៊ុនអាកាសចរណ៍ Vietjet របស់វៀតណាម នឹងបើកដំណើរការជើង ហោះហើរត្រង់ ពីរដ្ឋធានីហាណូយមកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នេះតទៅ។ ដែលនេះគឺជាការតភ្ជាប់ ដ៏សំខាន់ រវាងកម្ពុជា-វៀតណាម ដើម្បីជួយទៅដល់ការផ្លាស់ប្តូរអ្នកទេសចរទៅវិញទៅមក រវាងប្រទេសទាំងពីរ។ ទន្ទឹមគ្នានេះ ប្រទេសកម្ពុជា បានផ្តល់ការលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព ពង្រីកគោលដៅ នៃការហោះហើរត្រង់ ពីទីក្រុង ដាណាំង មកកាន់រាជធានីភ្នំពេញ ក៏ដូចជាការពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហការជាមួយបណ្តាក្រសួង-ស្ថាប័ន ពាក់ព័ន្ធ របស់កម្ពុជា ក្នុងការរៀបចំកញ្ចប់សេវាកម្មទេសចរណ៍ ដើម្បីជំរុញការធ្វើដំណើររបស់ អ្នកទេសចរ វៀតណាម តាមរយៈក្រុមហ៊ុន Vietjet Air មកកាន់ប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន។

ដូច្នេះដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ទៅកាន់ប្រទេសវៀតណាម ជាការបង្ហាញ ពីការធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសតាំងពីរ និង កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ទាំងលើទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌ ដោយបន្តពូនជ្រុំតាមរយៈ រដ្ឋាភិបាល និងរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ប្រជាជន យុវជន ដោយឈរលើស្មារតី “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» រវាងប្រទេសទាំងពី កម្ពុជា-វៀតណាម ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជននៃប្រជាជាតិទាំងពីរ និងដើម្បីធ្វើការបោះជំហានជាបណ្តើរៗ ដោយស្របតាមយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ របស់កម្ពុជា។

——-

ដោយ លោក អ៊ុច លាង៖ អ្នកសិក្សាស្រាវជ្រាវ នៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនង​​​អន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media 

អត្ថបទទាក់ទង

«ភាពតានតឹងសហរដ្ឋអាម៉េរិក-អ៊ីរ៉ង់ និងបម្រែបម្រួលទីផ្សារប្រេងពិភពលោក» ដោយ៖ បណ្ឌិត ហុង វណ្ណៈ នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

អាម៉េរិកនិងអ៊ីរ៉ង់ គឺជាគូសត្រូវនឹងគ្នារាប់សតវត្សរ៍មកហើយ។ ការប៉ុនប៉ងរារាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅតែជាអាទិភាព​នៅក្នុងគោលនយោបាយរបស់សហរដ្ឋអាម៉េរិកតាំងពីឆ្នាំ២០០២មកម្ល៉េះ។ សហរដ្ឋអាម៉េរិកបានព្យាយា...

2020-03-17 03:23:57   Tue, 17,03,2020, 03:23 AM
«សណ្តាប់ធ្នាប់ពិភពលោកថ្មីក្នុងបរិបទប្រព័ន្ធពហុប៉ូល» ដោយ៖ លោក ឯម សុវណ្ណរ៉ា នាយកដ្ឋានសិក្សានយោបាយនិងសន្តិសុខអន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

ការរត់ប្រណាំងមនោគមន៍វិជ្ជារវាងប្លុកសេរីនិងប្លុកកុម្មុយនីស្តក្នុងអំឡុងសង្គ្រាមត្រជាក់ បានបង្ហាញពិភពលោកថា មានមហាអំណាចធំៗពីរឬបរិបទនៃមហាអំណាចទ្វេប៉ូល ដែលក្នុងនោះប្លុកសេរីដឹកនាំដោយសហរដ្ឋអាម៉េរិកនិងប្លុកកុម...

2020-03-16 12:42:48   Mon, 16,03,2020, 12:42 PM
«ផលប្រយោជន៍ដែលកម្ពុជាអាចទទួលបានពីកិច្ចប្រជុំកំពូល ASEM» ដោយ៖ បណ្ឌិត កា ម៉ាធុល វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) គឺជាកិច្ចពិភាក្សានៃដំណើរការផ្លូវការមួយ និងកិច្ចសហប្រតិបត្តិការរវាងសមាជិកសហភាពអឺរ៉ុបទាំង៣០ប្រទេស និងអាស៊ីចំនួន២១ប្រទេស ព្រមទាំងលេខាធិការអាស៊ានផងដែរ។ កិច្ចពិភាក្សា ASEM លើ...

2020-03-16 03:04:12   Mon, 16,03,2020, 03:04 AM
«ឯកឧត្តមបណ្ឌិត យង់ ពៅ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍បទបញ្ជាផ្ទៃក្នុងរបស់រាជបណ្ឌិត្យសភាកម្ពុជាដល់មន្ត្រីថ្មី»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ដើម្បីជំរុញប្រសិទ្ធភាព និងប្រសិទ្ធផលការងារវិទ្យាសាស្ត្រ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែ ផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខ...

2020-03-13 09:01:57   Fri, 13,03,2020, 09:01 AM
គ្រោះរាំងស្ងួត៖ បញ្ហាប្រវត្តិសាស្ត្រដែលប្រឈមនឹងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយ៖ លោក អ៊ុច លាង នាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឍិមបូព៌ានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

យោងតាមការសិក្សាស្រាវជ្រាវរបស់គណៈកម្មការទន្លេមេគង្គ នាពេលថ្មីៗនេះ គ្រោះរាំងស្ងួត តែងតែ កើតមានឡើងជាញឹកញាប់ នៅទូទាំងអាងទន្លេមេគង្គ និងមានការកើនឡើងឥតឈប់ឈរក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ផ្នែកខាងលើ...

2020-03-12 07:31:12   Thu, 12,03,2020, 07:31 AM
‌«ទីផ្សារកំពុងដាំក្បាលចុះ, វីរុសកូរ៉ូណាកំពុងរាតត្បាត ឯលោក Donald Trump កំពុងវាយប្រហារ​លោក Joe Biden និងប្រព័ន្ធផ្សព្វផ្សាយ» ប្រែសម្រួល៖ ដោយ លោក ជា ធារិទ្ធ នាយកដ្ឋានសិក្សាអាម៉េរិក អាម៉េរិកឡាទីន និងអូសេអានី

លោកប្រធានាធិបតី Donald Trump ដែលរដ្ឋបាលរបស់លោកកំពុងស្ថិតនៅក្រោមសម្ពាធ និងទទួលរងនូវការរិះគន់កាន់តែខ្លាំងចំពោះការឆ្លើយតបរបស់ខ្លួនទៅនឹងការរាលដាលមេរោគកូរ៉ូណា បានផ្ទុះឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយធ្វីតធ័រកាលព...

2020-03-11 10:12:51   Wed, 11,03,2020, 10:12 AM

សេចក្តីប្រកាស