ព័ត៌មាន

​ដំណើរទស្សនកិច្ចផ្លូវការ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម នឹងនាំមកនូវ ផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន

2023-12-11 01:44:46 ថ្ងៃចន្ទ, 11 ធ្នូ 2023 ម៉ោង 08:44 AM
អ្នកមើល 6904
post_detail

ចាប់ពីថ្ងៃទី ១១-១២ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយម វៀតណាម តបតាមការអញ្ជើញរបស់ ឯកឧត្តម ផាម មិញ ជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រី នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម។ នេះជាដំណើទស្សនកិច្ចទៅក្រៅប្រទេសផ្លូវការទីពីរ ចាប់តាំងពី សម្ដេច ឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីចុងខែសីហា ឆ្នាំ២០២៣ កន្លងទៅ។

ដំណើរទស្សនកិច្ចផ្លូវការទៅកាន់ សាធារណរដ្ឋសង្គមនិយមវៀតណាម លើកនេះ គឺជាដំណើរ ទស្សនកិច្ចដែលមានអត្ថន័យដ៏ឧដុងឧត្តមបំផុត ក្នុងការបន្តពង្រឹងនិងពង្រីចំណងទំនាក់ទំនងល្អ រវាង ប្រទេសទាំងពីរ កម្ពុជា-វៀតណាម ក្នុងស្តារតីនៃ «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដែលបានបន្តពូនជ្រុំជាបន្តបន្ទាប់ ទោះបីជា ពេលនេះ ប្រទេសកម្ពុជាបានផ្លាស់ប្តូរប្រមុខដឹកនាំទៅឱ្យអ្នកជំនាន់ថ្មីក៏ដោយ។

នេះបានសរបញ្ជាក់យ៉ាងច្បាស់ ចាប់តាំងពីមុនពេល មានដំណើរទស្សនកិច្ចផ្លូវការនេះ។ ក្នុងជំនួបទទួលទាន អាហារពេលព្រឹក និងដែលជាការបន្តប្រពៃណី របស់ថ្នាក់ដឹកនាំនៃប្រទេស ទាំងបី តែងបានអនុវត្តកន្លងមក តាំងពីអាណត្តិមុនៗរបស់ សម្តេចតោជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង ជាប្រធានគណៈបក្សប្រជាជនកម្ពុជា នៅមុនពេលបើកកិច្ចប្រជុំកំពូលធំៗនៅក្នុងតំបន់ នាព្រឹកថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ជាមួយ ឯកឧត្តម ផាម មីញជីញ (Pham Minh Chính) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានពិភាក្សា និងបានឯកភាពជាគោការណ៍ រួមមាន៖ ទី១- បន្តរក្សាប្រពៃណីនៃការជួបទទួលទានអាហារពេលព្រឹក និងពិភាក្សាការងារត្រីភាគី នៅមុនពេលបើក កិច្ចប្រជុំកំពូលធំៗក្នុងតំបន់ ដែលតែងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសទាំងបី។ ទី២- បន្ត ដោះស្រាយជាមួយគ្នា និងជំរុញសម្រេចឱ្យបាននូវលទ្ធផលចំពោះបញ្ហាដែលនៅ សេសសល់ទាំងឡាយ។ ទី៣- បន្តអនុវត្តន៍យន្តការនៃការកំណត់ព្រំដែនរវាងប្រទេសទាំងបី ដើម្បីបញ្ចប់ទាំងស្រុង នាពេលឆាប់ៗ ខាងមុខ។ ទី៤- បន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ទាំងក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ច សន្តិសុខ ការផ្សារភ្ជាប់រវាងប្រជាជន និង ប្រជាជន វប្បធម៌ និងប្រពៃណី។ ទី៥- ជំរុញបន្ថែមនូវទំនាក់ទំនង និង ការផ្សារភ្ជាប់រវាងប្រទេសទាំងបី លើគ្រប់មធ្យោបាយ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន ផ្លូវ ផ្លូវដែក និងកំពង់ផែ ខ្សែច្រវាក់ផ្គត់ផ្គង់ និងទេសចរណ៍។ ឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ ក៏បានអញ្ជើញ សម្តេច ធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសឡាវនាឆ្នាំ២០២៤ខាងមុខ។ នាយករដ្ឋមន្ត្រីវៀតណាម គាំទ្រគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី ប្រទេសបី គោលដៅតែមួយ (Three Countries One Destination) ក៏ដូចជាគម្រោងនៃការតភ្ជាប់ផ្លូវ ល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ និងការតភ្ជាប់ផ្លូវដែក។

ក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយ ​ឯកឧត្តម វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានរដ្ឋវៀតណាម នាព្រឹកថ្ងៃពុធ ទី១៨ ខែ​តុលា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ក្នុងវេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣។ សម្តេចធិបតី បានស្នើទៅ​ប្រមុខ​រដ្ឋវៀតណាម ឱ្យពន្លឿនកិច្ចព្រមព្រៀង នានា ដើម្បីបើកផ្លូវឱ្យមានការ​តភ្ជាប់គ្នារវាងផ្លូវ​ល្បឿនលឿនរបស់កម្ពុជា (ភ្នំពេញ-បាវិត) ជាមួយផ្លូវ ល្បឿនលឿនរបស់វៀតណាម (ម៉ុក​បាយ-ហូជីមិញ) ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម និងទេសចរណ៍។ ឯកឧត្តម វ៉ វ៉ាន់ធឿង បានអបអរសាទរ សម្តេចធិបតី ទទួលបានការ​គាំទ្រឱ្យដឹកនាំរាជរដ្ឋាភិបាល នីតិកាល ថ្មី។ ​ឯកឧត្តម ប្រមុខរដ្ឋវៀតណាម បានសម្តែងសុទិដ្ឋិ​និយម​ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងធ្វើឱ្យកម្ពុជាអនុវត្តដោយ​ជោគជ័យរាល់គោលនយោបាយនានា ដែលបានដាក់ចេញទាំង ក្នុងក្របខណ្ឌ​ជាតិ និង​អន្តរជាតិ។​ ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមថា ប្រទេសវៀតណាម នៅតែរក្សាចំណង មិត្តភាព និង​កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីផលប្រយោជន៍រួមសម្រាប់ជាតិ និង​ប្រជាជន ទាំងពីរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានកត់សម្គាល់ដោយក្តីរីករាយចំពោះការរីកចម្រើន​នៃទំនាក់​ទំនងលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ។ ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគី និងចំនួនភ្ញៀវទេសចរ​រវាង​ប្រទេស​ទាំងពីរ ក៏មានការកើនឡើងជាលំដាប់ ហើយកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និង ការបណ្តុះបណ្តាល ធនធាន មនុស្ស ក៏មានភាពសកម្មជិតស្និទ្ធផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានរដ្ឋវៀតណាម បានវាយតម្លៃខ្ពស់​ចំពោះ​វឌ្ឍន​ភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យ ជាពិសេស វិស័យការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ និងការផ្លាស់​ប្តូរ​រវាងប្រជាជន និង ប្រជាជន។

ក្នុងជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម ផាម មីញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយម វៀតណាម កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសនៃការចូលរួមក្នុង “កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម ក៏បានថ្លែងកោតសរសើរថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងរយៈកាល កន្លងមកនេះ ប្រទេសកម្ពុជាមានលំនឹងស្ថិរភាព និងវឌ្ឍនភាពរីកចម្រើន លើគ្រប់វិស័យ គួរឱ្យកត់សម្គាល់។ ឯកឧត្តម ផាម មីញជីញ បានបញ្ជាក់បន្ថែមទៀតថា ប្រទេសវៀតណាមកំពុងតែរៀបចំចាំទទួល ដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់ប្រទេសវៀតណាម នាពេលឆាប់ៗ ខាងមុខនេះ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាព វាយ តម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងរីកចម្រើននៃ កិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យ និងគ្រប់កម្រិត ជាពិសេស ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់អំពីការគាំទ្រលើគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ ទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination) ក៏ដូចជាគម្រោងនៃការតភ្ជាប់ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ និងការ តភ្ជាប់ផ្លូវដែក ។ ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាព ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗមួយចំនួនទៀត ដូចជា វិស័យ ការពារជាតិ សន្តិសុខ និងការអនុវត្តច្បាប់ ជាដើម ។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ២០២៣ ពីសំណាក់ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំ​ព្រះរាជាណាចក្រ កម្ពុជា សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសម្តែងការ​ស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលជាឱកាសដើម្បីពិភាក្សាអំពី ការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្តែងភាពសប្បាយរីករាយចំពោះ ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-វៀតណាម ដែលមានការរីកចម្រើនលូតលាស់ជាលំដាប់លើគ្រប់វិស័យ ហើយ រដ្ឋាភិបាល​វៀត​ណាម បេ្តជ្ញាពង្រីកកិច្ចសហប្រតិបត្តិការនានា ដែលមានស្រាប់នៅគ្រប់កម្រិត ជា​ពិ​សេស​​វិស័យពាណិជ្ជកម្ម ទេសចរណ៍ ការពារជាតិ និងសន្តិសុខ ក៏ដូចជានឹងបន្តសម្លឹង​មើលវិស័យសក្តានុពល ថ្មីៗបន្ថែមទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ករសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ កម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូនេះ បានបញ្ជាក់ថា ក្នុងដំណើតទស្សនិច្ចនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តមនាយករដ្ឋមន្ត្រី ផាម មិញ ជិញ នឹងជួបប្រជុំទ្វេភាគី ក្នុងគោលបំណងបន្តពង្រឹង និងពង្រីក បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន អប់រំ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ទេសចរណ៏ វប្បធម៌ សន្តិសុខ ការពារជាតិ និងកិច្ចការព្រំដែន ជាដើម។ បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម ក៏នឹងត្រូវលើកយកមក ពិភាក្សាផងដែរ។ នាយក រដ្ឋមន្ត្រីទាំងពីរ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើឯកសារកិច្ចព្រមព្រៀង មួយចំនួន និងធ្វើជា សហអធិបតីក្នុងវេទិកាកម្ពុជា-វៀតណាមស្ដីពី ការជំរុញពាណិជ្ជកម្ម និងវិនិយោគ។ សម្ដេចធិបតី ក៏នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ ឯកឧត្តម ង្វៀន ហ្វ៊ីចុង (NGUYEN Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត វៀតណាម ឯកឧត្តម វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានរដ្ឋវៀតណាម និងឯកឧត្តម វឿង ឌិញហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភាវៀតណាម។ សម្ដេចធិបតី នឹងអនុញ្ញាតជូន លោកជំទាវ ង្វៀន ធីថាញ់ (NGUYEN Thi Thanh) ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។ សម្ដេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះ ស្ដីពីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា និង ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម នៅសាកលវិទ្យាល័យ ពាណិជ្ជកម្មអន្ដរជាតិ នៅទី ក្រុងហាណូយ។

ដូច្នេះដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ទៅកាន់ប្រទេសវៀតណាម នាពេលខាងមុខ នឹងបង្ហាញពីការធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសតាំងពីរ និង កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ទាំងលើទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌ ដោយបន្តពូនជ្រុំតាមរយៈ រដ្ឋាភិបាល និងរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ប្រជាជន យុវជន ដោយឈរលើស្មារតី “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» រវាងប្រទេសទាំងពី កម្ពុជា-វៀតណាម ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជននៃប្រជាជាតិទាំងពីរ និងដើម្បីធ្វើការបោះជំហានជាបណ្តើរៗ ដោយស្របតាមយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដែលយក មនុស្ស ជាអាទិភាពទី១ និង ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ជាអាទិភាពបន្តបន្ទាប់ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមចក្ខុវិស័យ២០២៧ ២០៣០ និង២០៥០ របស់កម្ពុជា។

—-

ដោយ លោក អ៊ុច លាង៖ អ្នកសិក្សាស្រាវជ្រាវ នៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនង​​​អន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media 

អត្ថបទទាក់ទង

បណ្ឌិត ដៀប សុផល៖ ចាប់តាំងពីសង្គ្រាមត្រជាក់រហូតមកដល់បច្ចុប្បន្ន អាម៉េរិក ចិន និងរុស្ស៊ីនៅតែដើរតួសំខាន់ គឺគ្រាន់តែដូរដៃគូប្រឈមប៉ុណ្ណោះ

នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាម៉េរិក នៅព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ លោកបណ្ឌិត ដៀ...

2020-05-29 09:44:41   ថ្ងៃសុក្រ, 29 ឧសភា 2020 ម៉ោង 04:44 PM
«បណ្ឌិតសភាចារ្យ សុខ ទូច៖ ទស្សនវិស័យប្រាកដនិយមរបស់កម្ពុជា គឺសន្តិភាព និងការអភិវឌ្ឍ»

ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្តីពី ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាម៉េរិក នៅព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តមបណ...

2020-05-29 08:00:27   ថ្ងៃសុក្រ, 29 ឧសភា 2020 ម៉ោង 03:00 PM
«រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំកិច្ចពិភាក្សាតុមូលស្តីពី ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រ នយោបាយរវាងចិន និងសហរដ្ឋអាម៉េរិក»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំកិច្ចពិភាក្សាតុមូលស្តីពី ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាម៉េរិក នៅព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្...

2020-05-28 14:56:05   ថ្ងៃព្រហស្បតិ៍, 28 ឧសភា 2020 ម៉ោង 09:56 PM
ប្រាសាទសំខាន់ៗក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ (គ.ស. ១០០២-១០៥០) ដោយ៖ ជូ ច័ន្ទដារី, ហៀង លាងហុង, ចាន់ ប៊ុន្នី រាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2020-05-27 06:32:19   ថ្ងៃពុធ, 27 ឧសភា 2020 ម៉ោង 01:32 PM
«ជ្រុងមួយ អំពីសមិទ្ធផលកសាងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ នៅខេត្តបាត់ដំបង» ដោយលោក ហៀង លាងហុង ប្រធានផ្នែកវប្បធម៌វិទ្យា នៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ

ផ្តែរទ្វារប្រាសាទឯកភ្នំ តួប៉មកណ្តាល អំពី «ចម្លាក់រឿងកូរសមុទ្រទឹកដោះ»តាមប្រវត្តិសាស្រ្តនៅដើមសតវត្សទី១១ ក្រោយការប្រកួតប្រជែងប្រហែល ៩ឆ្នាំ ព្រះបាទសូរ្យវរ្ម័នទី១ បានទទួលជ័យជំនៈលើគូប្រជែង គឺព្រះបាទជ័យវីរវរ...

2020-05-26 05:43:43   ថ្ងៃអង្គារ, 26 ឧសភា 2020 ម៉ោង 12:43 PM
«ពិនិត្យតុល្យការសាងសង់អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា»

អគារខេមរវិទូដែលមានទំហំផ្ទៃសរុប ១៦ ១១៨ម៉ែត្រការ៉េសរុបចំនួន ៤ជាន់របស់រាជបណ្ឌិត្យសភាកម្ពុជាដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានសាងសង់ស...

2020-05-25 13:18:31   ថ្ងៃចន្ទ, 25 ឧសភា 2020 ម៉ោង 08:18 PM

សេចក្តីប្រកាស