Royal Academy of Cambodia
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ផ្ដល់កិត្តិយសចូលរួមក្នុងសិក្ខាសាលាអន្តរជាតិដែលបានរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវច្បាប់កូរ៉េ (KLRI) នៅព្រឹកថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ សិក្ខាសាលានេះមានការចូលរួមពីឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ចឹង ហ៊េគូ (Jung, Hae-Gu) ប្រធានក្រុមប្រឹក្សា ជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃសាធារណ រដ្ឋកូរ៉េ (NRC) ឯកឧត្តម ហាន យ៉ុងស៊ូ (Han, Yeong-Soo) ប្រធានវិទ្យាស្ថានស្រាវជ្រាវច្បាប់កូរ៉េ (KLRI) និងឯកឧត្តម លោកជំទាវ លោកសាស្រ្តាចារ្យបណ្ឌិត និងអ្នកស្រាវជ្រាវពីស្ថាប័នស្រាវជ្រាវទាំងពីរប្រទេស ជាច្រើនរូប។
ថ្លែងក្នុងសិក្ខាសាលានាព្រឹកនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណដល់ឯកឧត្តម ហាន យ៉ុងស៊ូ (Han, Yeong-Soo) ប្រធានវិទ្យាស្ថានស្រាវជ្រាវច្បាប់កូរ៉េ (KLRI) ដែលបានដាក់បញ្ចូលរាជបណ្ឌិត្យសភាកម្ពុជា ចូលជាសមាជិកនៃបណ្តាញព័ត៌មានច្បាប់អាស៊ី ដែលហៅកាត់ថា អាលីន (ALIN) កាលពីដើមខែកញ្ញាកន្លងទៅថ្មីៗនេះ នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់។ គំនិតផ្ដួចផ្ដើមក្នុងការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើងគឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសមត្ថភាពស្រាវជ្រាវ ដើម្បីឱ្យកិច្ចការស្រាវជ្រាវកាន់តែមានលទ្ធផលល្អប្រសើរនិងមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ដែរថា លទ្ធផលដ៏ត្រចះត្រចង់នៃគម្រោងស្រាវជ្រាវទី១ បានក្រាលផ្លូវឱ្យស្ថាប័នស្រាវជ្រាវនៃប្រទេសទាំងពីរ បន្តសហការគ្នាលើគម្រោងស្រាវជ្រាវពីរបន្ថែមទៀត រួមមាន គម្រោងស្រាវជ្រាវ ស្តីពីច្បាប់វិនិយោគទុននៅកម្ពុជា និងគម្រោងស្រាវជ្រាវទី២ ស្តីពីការរៀបចំគោលនយោបាយស្រាវជ្រាវនៅកម្ពុជា។ ការស្រាវជ្រាវរួមគ្នារបស់ស្ថាប័នទាំងពីរនេះ ជានឹងរួមចំណែកជាធាតុចូលដ៏មានសារៈសំខាន់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានស្នើសុំឱ្យមានការសិក្សាស្រាវជ្រាវរួមគ្នាខាងរាជបណ្ឌិត្យសភាកម្ពុជានិងវិទ្យាស្ថាន KLRI បន្តសិក្សាលទ្ធភាពធ្វើការជាមួយគ្នានៅឆ្នាំបន្តបន្ទាប់ទៀត ដែលឯកឧត្តមបណ្ឌិតសភាចារ្យបានលើកជាពាក្យស្លោកថា «អង្គុយធ្វើការរួមគ្នា, រីកចម្រើនទាំងអស់គ្នា»។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីរាជបណ្ឌិត្យសភាកម្ពុជា និង NRC បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយគ្នា កាលពីឆ្នាំ២០១៩មក ស្ថាប័នស្រាវជ្រាវនៃប្រទេសទាំងពីរ បានខិតជិតគ្នាកាន់តែខ្លាំង។ ជាក់ស្តែង ក្រោមក្របខណ្ឌស្រាវជ្រាវរួមគ្នារាជបណ្ឌិត្យសភាកម្ពុជា និង NRC ការរួមសហការជាមួយវិទ្យាស្ថានស្រាវជ្រាវច្បាប់កូរ៉េ (KLRI) ជាមួយរាជបណ្ឌិត្យសភាកម្ពុជា បានឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ។ ស្ថាប័នស្រាវជ្រាវនេះបានផ្ដើមការសិក្សាលើការវិភាគស្ថានភាពស្រាវជ្រាវគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា។ របកគំហើញ នៃការស្រាវជ្រាវខាងលើ ពិតជាបានផ្តល់ជាធាតុចូលមួយយ៉ាងសំខាន់ដល់រាជបណ្ឌិត្យសភាកម្ពុជា។ ពិសេសជាងនេះទៀត ពេលថ្មីៗនេះរាជបណ្ឌិត្យសភាកម្ពុជា ទើបសម្រេចបាននូវការចុះអនុស្សរណនៃការយោគយល់គ្នាជាមួយសាលាគោលនយោបាយសាធារណៈនិងគ្រប់គ្រងកូរ៉េ (KDI School) និងជាមួយវិទ្យាស្ថានកូរ៉េសម្រាប់គោលនយោបាយ សេដ្ឋកិច្ច អន្តរជាតិ (KIEP) ផងដែរ។
ថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨(ភ្នំពេញ)៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅខេត្តនានា ក៏ដូចជាត្រឡប់មកពីខេត្តនានាមកកាន់រាជធានីភ្នំពេញវិញឱ្យមានលក្ខណៈល្អប្រសើរនោះ នៅក្នុងឱកាសបុណ្...
ជារៀងរាល់សប្តាហ៍ នៅថ្ងៃអង្គារ និងថ្ងៃពុធ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នឹងរៀបចំប្រជុំគណៈកម្មការទាំងអស់ដើម្បីពិនិត្យនិងវាយតម្លៃលើបច្ចេកសព្ទតាមជំនាញនីមួយៗ។ នៅសប្តាហ៍នេះ គឺត្រូវនឹងថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្ន...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថា កម្ពុជានឹងក្លាយជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី ដែលអាចជឿទុកចិត្តបាន សម្រាប់ទីផ្សារពិភពលោកនាពេលខាងមុខនេះ តាមរយៈគោ...
ថ្ងៃពុធ ទី៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១១ព្រឹក នៅសាលប្រជុំស្លឹករឹតមានជំនួបពិភាក្សាមួយស្ដីពី ការសិក្សាតាមប្រព័ន្ធអនឡានរវាងរាជបណ្ឌិត្យសភាកម្...