Royal Academy of Cambodia
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយគណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងគាំទ្រងចំនួន៨២.៣% និងទទួលបាន ១២០អាសនៈ នៃរដ្ឋសភាលើចំនួន១២៥អាសនៈ បានបង្ហាញអំពីភាពជោគជ័យនិងចាស់ទុំ ខាង ប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈចំនួនអ្នកចូលរួមបោះឆ្នោតដ៏ច្រើនលើសលប់ និងដំណើរការនៃការ បោះឆ្នោតប្រព្រឹត្តិទៅដោយរលូន។
សម្រាប់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់ប្រមុខដឹកនាំជំនាន់ថ្មី ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងដោយឈរលើមូលដ្ឋាន នៃការ ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ទាំងទស្សនៈ គោលជំហរ និងនយោបាយសតិអារម្មណ៍ តាម គោលការណ៍ រក្សាចាស់បង្កើតថ្មី។ ថ្ងៃទី២២ សីហា ឆ្នាំ២០២៣ បានដាក់ចេញនូវ គោលនយោបាយ អាទិភាពស្នូលចំនួន៦ចំណុច ក្នុងការដឹកនាំប្រទេសសម្រាប់អាណត្តិ៥ឆ្នាំខាងមុខ និងក៏ជាការសន្យារបស់ គណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលឃោសនា បោះឆ្នោត ហើយត្រូវបាន ដាក់ឱ្យចាប់ផ្តើមអនុវត្តភ្លាមៗនៅក្នុងឆ្នាំ២០២៣នេះ ដើម្បីជួយលើកស្ទួយ ជីវភាពរស់នៅរបស់ប្រជាពល រដ្ឋ ក៏ដូចជាជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ ដែលរួមមាន៖
ទី១- ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល
ទី២- ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារក្រីក្រ និង គ្រួសារ ងាយរងហានិភ័យ នៅទូទាំងប្រទេស
ទី៣- ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជន ងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និង គ្រាមាន គ្រោះអាសន្ន
ទី៤- ការដាក់ចេញនិងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូល រួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ
ទី៥- ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង
ទី៦- ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមាន សកម្មភាពកសិកម្ម នៅ ទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។
ដើម្បីសម្រេចបាន គោលនយោបាយអាទិភាពស្នូលចំនួន៦ចំណុចខាងលើនេះ រាជរដ្ឋាភិបាល អាណត្តិទី៧នេះ បានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលបានប្រកាសជាផ្លូវការ ក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីលើកដំបូង នាថ្ងៃទី២៤ ខែសីហា កន្លងទៅ។
អំឡុងពេលយ៉ាងខ្លីក្រោយពេលដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដើម្បីឱ្យសម្រេចបានចក្ខុវិស័យ អាចចាកចេញផុតពីប្រទេសមាន ការអភិវឌ្ឍន៍តិចតួចនៅត្រឹមឆ្នាំ២០២៧ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ថ្នាក់ដឹកនាំជំនាន់ថ្មី បានប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត បញ្ហា ស្មារតី ក្នុងការដឹកនាំនិងកសាងប្រទេសជាតិ នៅលើមាគ៌ានៃសុខសន្តិភាព ការអភិវឌ្ឍ និងការកែទម្រង់លើគ្រប់វិស័យ ប្រកបដោយការប្តេជ្ញាចិត្តឥតរាថយ និងប្រកបដោយភាព ស្វាហាប់។
ជាក់ស្តែង ផែនការយុទ្ធសាស្រ្ត ក៏ដូចជាផែនការសកម្មភាពរបស់បណ្តាក្រសួង ស្ថាប័ននានា ត្រូវបានធ្វើការកំណែទម្រង់ស៊ីជម្រៅ និងដាក់ចេញអនុវត្តន៍ជាបន្តបន្ទាប់។ សេវាសាធារណៈនានាត្រូវបាន លើកកម្ពស់ជាបណ្តើរៗ។ យុទ្ធសាស្ត្រនានាត្រូវបានសិក្សាស្វែងយល់ និងក៏ត្រូវបានដាក់ចេញជាបន្តបន្ទាប់ មានដូចជា៖
ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨» ដែលមានគោលបំណងលើកកម្ពស់ការគាំពារ និងការពង្រឹង សមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ព្រមទាំងជំរុញ និងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ច ក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រកប អាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។
ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន រួមជាមួយអង្គការពាក់ព័ន្ធ បានប្រកាសដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ «យុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន ២០២៣-២០២៨» និង «យុទ្ធនាការផ្ទៃមេឃ ពណ៌ខៀវ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ ២០២៥ នៅកម្ពុជា» ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅ នៃយុទ្ធសាស្រ្តបញ្ចកោណ គឺ «ជាប្រទេស អព្យាក្រឹតកាបូន និងមានគម្រ បព្រៃឈើ៦០ភាគរយ នៅឆ្នាំ ២០៥០» ដោយឡែកសម្រាប់ «យុទ្ធនាការផ្ទៃមេឃណ៌ខៀវ និងការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ស្មើ សូន្យ២០២៥ នៅកម្ពុជា» គឺមានសារៈសំខាន់ក្នុងការរក្សាសីតុណ្ហភាពពិភពលោក ឱ្យស្ថិតក្រោម ១.៥ អង្សាសេ។ ក្នុងន័យនេះអាចថែរក្សាផ្ទៃមេឃអោយនៅពណ៌ខៀវ និងអាកាសធាតុ ដែលមាន ស្ថិរភាពឱ្យទៅកូនចៅជំនាន់ក្រោយ។
ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ កម្មវិធីនយោបាយចំនួនពីរក្នុងវិស័យការងារ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់កម្មករ និយោជិត។ កម្មវិធីនយោបាយទាំងពីរនេះ រួមមាន៖ ១៖ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលនិយោជន៍ និងអ្នកក្នុងបន្ទុក សមាជិកបេឡាជាតិរបបសន្តិសុខសង្គម ២៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ។ តាមរយៈ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលនិយោជន៍ និងអ្នកក្នុងបន្ទុក សមាជិកបេឡាជាតិ របបសន្តិសុខសង្គម បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកបេឡាជាតិ របបសន្តិសុខសង្គម រួមមាន ប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុក អាចទទួលបាន របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់ភាគទានត្រឹមតែ ២.៦ភាគរយ នៃប្រាក់ចំណូល ជាប់ភាគទាន ៦០ម៉ឺនរៀល ដែលស្មើនឹង ១៥,៦០០រៀល ហើយអាចទទួលបានសេវាព្យាបាល និងថែទាំ វេជ្ជសាស្ត្រ ដែលមានជម្រើសទៅព្យាបាល គ្រប់មន្ទីរពេទ្យនានា ដែលជាដៃគូបេឡាជាតិរបបសន្តិសុខ សង្គមបន្ថែមពីលើមន្ទីរពេទ្យរដ្ឋ។ ដោយឡែក «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយ រងគ្រោះ» គឺជាកម្មវិធីនយោបាយអាទិភាពមួយក្នុងចំណោមកម្ម វិធីនយោបាយអាទិភាពទាំង៦ របស់ រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ កម្មវិធីនេះ ក៏ជាការគិតគូរ និងផ្តួចផ្តើមឡើងដោយរាជរដ្ឋាភិបាលក្នុងនីតិកាលទី៦ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ផងដែរ។
ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញយុទ្ធនាការ ទស្សនាសៀមរាបឆ្នាំ២០២៤ (Visit Siem Reap Year 2024) គឺជំរុញឱ្យវិស័យទេសចរណ៍ ខេត្តសៀមរាបមានកំណើនងើបឡើងវិញ។
ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយចំនួន៣ទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម។ កម្មវិធី នយោបាយទាំងបីនោះរួមមាន៖ ទី១) កម្មវិធីគោលនយោបាយលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន, ទី២) កម្មវិធីគោលនយោបាយការដាក់ ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំ-សង្កាត់ និងទី៣) កម្មវិធីគោលនយោបាយការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ល។
ការធ្វើកំណែទម្រង់ផ្ទៃក្នុងនេះ ទោះបីជាទើបតែចាប់ផ្តើមចេញដំណើរក្នុងរយៈពេលខ្លី ប៉ុន្តែរាជ រដ្ឋាភិបាលអាណត្តិទី៧នេះ បានចេញដំណើរយ៉ាងស្វាហាប់ និងបានឆ្លើយតបជាបណ្តើរៗនូវរាល់ អ្វីដែលបានលើកឡើង ក្នុងគោល នយោបាយអាទិភាពស្នូលចំនួន៦ចំណុច ហើយទាំងនេះក៏សុទ្ធតែបាន រួមចំណែក ដល់ការអនុវត្តន៍ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់កម្ពុជា។ កម្ពុជានៅមានពេល វេលាវែងឆ្ងាយទៀតដើម្បីអនុវត្តន៍ ហើយក៏នឹងត្រូវឆ្លងកាត់បញ្ហាប្រឈមជាច្រើនទៀត ដូចជា៖ សង្រ្គាម ដែលកំពុងបន្តកើតមាន នៅក្នុងប្រទេសអ៊ុយក្រែន ការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ រវាង សហរដ្ឋអាម៉េរិកនិងចិន សង្គ្រាមហ្គាហ្សា វិបត្តិនៅមីយ៉ាន់ម៉ា និងការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅក្នុង បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ក៏ដូចជាបញ្ហាវិស័យអចលនទ្រព្យកម្ពុជា ដែលនៅមានជួប ការលំបាកមួយចំនួន និងមានផលប៉ះពាល់មកលើវិស័យហិរញ្ញវត្ថុនិងធនាគារ នៅកម្ពុជា។
សម្រាប់នយោបាយការបរទេសរបស់កម្ពុជា ក្នុងអាណត្តិទី៧ ក៏ពុំមានការផ្លាស់ប្តូរច្រើននោះដែរ និងមានភាពស៊ីចង្វាក់ជាមួយបណ្តាប្រទេសនានាទាំងនៅក្នុងតំបន់ និងជុំវិញពិភពលោកទាំងមូល គឺកម្ពុជា នៅតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននិងយ៉ាងម៉ឺងម៉ាត់ តាមគោលការណ៍សំខាន់ៗដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដោយចូលរួមអនុវត្តន៍គោលនយោបាយការទូត សន្តិភាព ឯករាជ្យ មិត្តភាព និងសហប្រតិបត្តិការ ស្មើភាព ជាមួយបណ្ដាប្រទេសនានានៅលើពិភពលោក ដោយឈរលើមូលដ្ឋាន គោរពឯករាជ្យ អធិបតេយ្យ ស្មើសិទ្ធនិងមានផលប្រយោជន៍ទាំងសងខាង ស្របតាមបាវចនា កែទម្រង់ខាងក្នុង កសាងមិត្តខាងក្រៅ ដោយឈរលើមូលដ្ឋានឯករាជ្យ។
នយោបាយការបរទេសរបស់កម្ពុជា ក៏ដូចជាកម្មវិធីនយោបាយការបរទេសរបស់គណបក្ស ប្រជាជនកម្ពុជា គឺបានកំណត់ក្នុងកម្មវិធីនយោបាយ៥ឆ្នាំ (២០២៣-២០២៨) លើនយោបាយការបរទេស ដោយផ្តោតលើការរួមចំណែកកាន់តែសកម្ម ក្នុងកិច្ចប្រឹងប្រែងក្នុងតំបន់ និងសកលលោក ដើម្បីថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាព។
ក្នុងរយៈពេលច្រើនឆ្នាំទៅមុខទៀត ទំនាក់ទំនងអន្តរជាតិនឹងវិវឌ្ឍទៅតាមការបត់បែននៃស្ថានភាពតំបន់ និងពិភពលោក ដែលនឹងទទួលឥទ្ធិពលដោយផ្ទាល់ និងដោយប្រយោលពីការប្រកួតប្រជែងរវាងមហាអំណាចធំៗ និងពីការប្រែប្រួលខាងភូមិសាស្ត្រនយោបាយតាមតំបន់នានា។ ក្នុងនយោបាយការបរទេសរបស់របស់គណបក្សប្រជាជនកម្ពុជា បង្ហាញថា កម្ពុជានឹងបន្តដើរតួនាទីជាអ្នកសម្រួលការចរចា ការស្វែងរកច្រកសន្ទនា និងដោះស្រាយបញ្ហានានា តាមផ្លូវនយោបាយ ក្នុងឋានៈជាប្រទេសដែលមិនស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ក្រៅពីសន្តិភាព ស្ថិរភាព និងការផ្សះផ្សា។
នយោបាយការបរទេស របស់គណបក្សប្រជាជនកម្ពុជា ក៏បានបង្ហាញពីការបន្តការពារផលប្រយោជន៍ស្នូលរបស់កម្ពុជា ដោយគោរព និងការពារយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ និងបន្តអនុវត្តការងារការទូតបុរេសកម្មដើម្បីទទួលបាននូវការគោរពដល់អធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យ និងការទទួល ស្គាល់បំណងប្រាថ្នា និងភាពចាំបាច់ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដោយប្រមូល និងប្រើប្រាស់កិច្ចប្រឹងប្រែងរួមរបស់បក្ស រាជរដ្ឋាភិបាលស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័ន អង្គការមហាជន ដើម្បីប្រឆាំងនឹងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ការពារផលប្រយោជន៍ពលរដ្ឋកម្ពុជានៅក្រៅប្រទេស ការពារកិត្តិយស និងកិត្តិនាមប្រទេសជាតិ។
កម្មវិធីនយោបាយនេះ ក៏បានបង្ហាញពីការបន្តប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ អំពើភេរវកម្ម ជំងឺឆ្លងនានា ព្រមទាំងបន្តរួមចំណែកក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (អ.ស.ប) និងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងរួមចំណែកក្នុងការពង្រឹងពហុភាគីនិយម ចូលរួមយ៉ាងសកម្មក្នុងវេទិកាតំបន់ និងអន្តរជាតិ។
ការរឹតចំណងខាងសេដ្ឋកិច្ច ជាមួយដៃគូចាស់ និងថ្មី គឺជាការពង្រីកទំនាក់ទំនងល្អខាងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ មិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ខិតប្រទេសយើងជាមួយប្រទេសដៃគូឱ្យកាន់តែជិតស្និទ្ធ ខាងផ្នែកនយោបាយទៀតផង។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នៃរាជរដ្ឋាភិបាលនីតិកាលទី៧ បានមានប្រសាសន៍ថា កម្ពុជា បន្តដំណើរការក្នុងបរិបទ នៃការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងយោធា រវាង មហាអំណាចធំៗទាំងពីរ ដែលកាន់តែតានតឹងឡើង ស្ថានការណ៍អន្តរជាតិ កាន់តែមានភាព ស្មុគ្រស្មាញ ហើយទាមទារឱ្យមានការបន្ត អនុវត្តគោលនយោបាយការបរទេសរបស់កម្ពុជា ដោយ៖ ទី១- គោរពយ៉ាងម៉ឺងម៉ាត់តាមគោលការណ៍សំខាន់ៗដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ទី២- អនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ទី៣- ចូលរួមចំណែកយ៉ាងសកម្ម បន្ថែមទៀតដល់ កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ និងសកលលោក ដើម្បីរក្សា និងពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាព និងបន្តប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ និងឧក្រិដ្ឋកម្ម ឆ្លងដែនគ្រប់ប្រភេទ ភេរវកម្ម និងជំងឺឆ្លង; ទី៤- ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយដៃគូចាស់ និងថ្មី ជំរុញការវិនិយោគ ស្វែងរកទីផ្សារផលិតផល ដើម្បីគាំទ្រដល់ឧស្សាហកម្មនាំចេញ និងលើកកម្ពស់ ទេសចរណ៍ និងវប្បធម៌ខ្មែរ ដោយផ្អែកលើសក្តានុពល សេដ្ឋកិច្ចដ៏រឹងមាំរបស់យើង និងបេតិកភណ្ឌ ប្រវត្តិសាស្ត្រអង្គរ។ ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី និងយន្តការសហប្រតិបត្តិការ ទ្វេភាគី និងពហុភាគី ដើម្បីគាំទ្រដល់ផលិតកម្មក្នុងស្រុក និងកំណើនសេដ្ឋកិច្ច។ និងទី៥- ត្រូវបន្ត យកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការទូត និងរក្សា និង ទាក់ទាញ អ្នកមាន ទេពកោសល្យ។
ក្នុងមហាសន្និបាត លើកទី៦ របស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណៈប្រជាជានកម្ពុជា បានលើកឡើងថា “សូមបញ្ជូនសារដល់ដៃគូអភិវឌ្ឍន៍របស់កម្ពុជា សូម បញ្ឈប់ការជ្រៀតជ្រែក តាមរយៈការប្រើប្រាស់ជំនួនរបស់ខ្លួន ក្រោមហតុផលនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដើម្បីបង្កអស្ថិរភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា សង្ឃឹមថាមិត្តភក្តិទាំងអស់នឹងយល់ ដល់ភាពចាំបាច់របស់កម្ពុជា ដើម្បីរក្សានូវសន្តិភាពរបស់ខ្លួន ជាពិសេសធ្វើការយកចិត្តទុកដាក់និងការពារ ឱ្យខាងតែបាន នូវនិរន្តរភាពនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មុញ្ញ”។ នេះសរបញ្ជាក់ឱ្យឃើញថា គោល នយោបាយរបស់គណបក្សប្រជាជន ដែលជាគណបក្សកំពុងកាន់អំណាច ក៏ដូចជាគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ នៅតែបន្តរក្សាបាននូវ ការពង្រឹងទំនាក់ទំនង នយោបាយ សេដ្ឋកិច្ចសង្គម ជាមួយដៃគូចាស់ និងបង្កើតថ្មី ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងការវិនិយោគនៅកម្ពុជា។
ផ្អែកលើកត្តាមួយចំនួនដែលបានគូសបញ្ជាក់ខាងលើ ទាំងការធ្វើកំណែទម្រង់ស៊ីជម្រៅផ្ទៃក្នុង និង ការអនុវត្តន៍នយោបាយការបរទេស យើងពិតជាមានភាពជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេច ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងជួយជ្រោមជ្រែងដល់នាវាកម្ពុជា ឆ្ពោះទៅមុខប្រកបដោយសុខសន្តិភាព ដើម្បីផលប្រយោជន៍ប្រជាជន និងបន្តរក្សាបាននូវការពង្រឹងនិងពង្រីកទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច សង្គម ជាមួយដៃគូចាស់ និងបង្កើតដៃគូថ្មី ជំរុញកំណើនសេដ្ឋកិច្ច និងការវិនិយោគ ដើម្បីសម្រេចបាន ចក្ខុវិស័យឆ្នាំ២០៥០របស់កម្ពុជា។
---ចប់---
RAC Media
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយនឹងក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចពិភាក្សាតុមូលមួយស្ដីពី «សេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុប ស្ដីពីការប្រកាសដំណើរការនីតិវិ...
រៀបចំសហការណ៍ដោយ៖ រាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងពាណិជ្ជកម្ម សាលនាងនួន អគារ F រាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។
ភ្នំពេញ៖ មកដល់ពេលនេះ អត្ថន័យនិងប្រតិកម្មចំពោះបុណ្យនៃសេចក្ដីស្រឡាញ់ (Valentine's Day) ត្រូវបានគេយល់ដឹងនិងមើលឃើញស្ទើរតែគ្រប់គ្នាក្នុងសង្គមខ្មែរ។ ប្រតិកម្ម ឬការឆ្លើយតបខ្លះ មានលក្ខណៈគួរឱ្យសរសើរ ឯប្...
នាព្រឹក ថ្ងៃព្រហស្បតិ៍១០ កើត ខែមាឃ ឆ្នាំច សំរឺទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ឯក ឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញជាអធិបតីបើកកម្មវិធីបង្ហាញលទ្ធផលស្រ...
ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម...
ថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្បិ៍ បានចំនួន...