Royal Academy of Cambodia
បើនិយាយអំពីប្រជាសាស្រ្ត គឺគេនឹកឃើញភ្លាមអំពីប្រជាជន។ ជាការពិត ប្រជាសាស្រ្ត គឺជាការសិក្សាអំពីប្រជាជន ហើយពិសេសអំពីភាពបង្កើតកូន រៀបការ ការស្លាប់ និងបំលាស់លំនៅ និងទំនាក់ទំនងនៃការសិក្សាបែបវិទ្យាសាស្រ្តអំពីទំហំ របាយភូមិសាស្រ្ត និងសមាសភាពប្រជាជន និងការប្រែប្រួលគ្រប់ពេលវេលា។ បើតាមន័យសំខាន់នៃប្រជាសាស្រ្ត គឺផ្តោតការសិក្សាសំខាន់អំពី “ស្ថានភាពនិងចលនានៃមនុស្ស” ហើយការសិក្សាដែលច្បាស់ជាងនេះទៀត គឺការពង្រីកសញ្ញាណនៃពាក្យ “ស្ថានភាព” និង “ចលនា”។ ម្យ៉ាងទៀត ពាក្យប្រជាសាស្រ្តនេះ ត្រូវបានកំណត់និយមន័យដោយស្ថាប័នផ្សេងៗ ដូចជា៖
តាមនិយមន័យ របស់អង្គការសហប្រជាជាតិនៅឆ្នាំ១៩៥៨ បានពន្យល់ថា “ប្រជាសាស្រ្ត គឺជាការសិក្សាអំពីប្រជាជនតាមបែបវិទ្យាសាស្រ្ត ជាបឋម ដោយគោរពតាមចំនួនរបស់វា ទម្រង់របស់វា និងការអភិវឌ្ឍរបស់វា។ ប្រជាសាស្រ្ត គឺជាការសិក្សាអំពីទំហំ របាយដែនដី និងសមាសភាពរបស់ប្រជាជន ការប្រែប្រួលក្នុងរឿងប្រជាជន និងសមាសភាគនៃការប្រែប្រួល ដែលអាចធ្វើអត្តសញ្ញាណបាន ដូចជា ជាតិប្រមាណ មរណប្រមាណ ចលនាដែនដី (បម្លាស់លំនៅ) និងចល័តភាពសង្គម (ការផ្លាស់ប្តូរស្ថានភាព)។
និយមន័យខ្លះកំណត់ថា ប្រជាសាស្រ្ត គឺជាការសិក្សាតាមបែបស្ថិតិ និងគណិតវិទ្យារបស់ទំហំសមាសភាព និងរបាយក្នុងទំហំរបស់ប្រជាជន ជាមួយនឹងបម្រែបម្រួលតាមពេលវេលាជាក់ស្តែងក្នុងទិដ្ឋភាពមួយ ដោយឆ្លងតាមការអនុវត្តនៃដំណើរការទាំង៥ របស់ភាពបង្កើតកូន មរណប្រមាណ អាពាហ៍ពិពាហ៍ បម្លាស់លំនៅ និងចល័តភាពសង្គម។ ទោះបីជាវានៅរក្សាការវិភាគតាមបែបប្រៀបធៀបនិងរៀបរាប់បន្តរបស់ទំនោរក្នុងដំណើរនីមួយៗនិងក្នុងលទ្ធផលពិតរបស់វាក៏ដោយ ក៏គោលបំណងយូអង្វែងរបស់វាគឺអភិវឌ្ឍអង្គទ្រឹស្តីដើម្បីពន្យល់ព្រឹត្តិការណ៍ ដោយធ្វើជាក្រាហ្វ។
ជារួម ប្រជាសាស្រ្ត គឺជាការសិក្សាអំពីប្រជាជន ដោយយកចិត្តទុកដាក់ ជាពិសេសទៅលើភាពបង្កើតកូន (កើត) មរណប្រមាណ (ស្លាប់)និងការផ្លាស់ទីលំនៅ (ចលនាដែនដី)។ ដោយ សារអថេរនៃសមាសភាគទាំងបីនេះហើយដែលជាកត្តាធ្វើឱ្យមានការប្រែប្រួលចំនួនប្រជាជន។ ការប្រែប្រួលនៃចំនួនប្រជាជន ត្រូវបានវាស់ដោយអត្រាកើត អត្រាស្លាប់ និងអត្រាផ្លាស់ទីលំនៅ ពោលគឺសមាសភាគទាំងបីនេះ ជាកត្តាកំណត់ចំនួន ប្រជាជន ដោយសមាសភាពតាមអាយុរបស់វា និងល្បឿននៃការកើនឡើង និងថយចុះរបស់វា។
លំនាំជាច្រើននាសម័យបុរាណ ដូចជា អជ្ញាបញ្ជាសាសនា បញ្ហាទីក្រុង សង្រ្គាម បាននាំឱ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើបញ្ហាប្រជាជន ក្នុងបំណងប្រមូលទាសករ កេណ្ឌកងទ័ព និងការយកពន្ធដារ ជាដើម។ ការរាប់ចំនួនមនុស្សអាចនិយាយបានថា ជាមុខងារប្រវត្តិសាស្រ្តឬជាសារពើពន្ធ ដូចជា នៅចុង សតវត្សរ៍ទី១៧ សេដ្ឋកិច្ចនិងវិទ្យាសាស្រ្តមានការរីកចម្រើនជាលំដាប់ ហើយនាំទៅដល់ការធ្វើស្ថិតិ មនុស្ស ដែលមានមុខងារនិងតួនាទី ពណ៌នាអំពីស្ថានភាពរបស់ប្រជាជន។
ដោយឡែក សង្រ្គាមនៅទ្វីបអ៊ឺរ៉ុប បានអនុគ្រោះដល់ប្រទេសកំណើតនិយម ពិសេសនៅក្រោយឆ្នាំ១៨៧០។ ប្រទេសបារាំង និងប្រទេសអាណានិគមកិច្ចផ្សេងទៀត គឺជាលំនាំមូលដ្ឋានសំខាន់ ដែលផ្តល់ផលប្រយោជន៍ដល់បញ្ហាប្រជាសាស្រ្ត ដូចជា ការបរាជ័យនៅឆ្នាំ១៨៧០ និងក្រោយសង្រ្គាមលោកលើទី១ ពោលគឺប្រជាសាស្រ្ត ត្រូវបានចាត់ទុកជាបញ្ហាសំខាន់ ចំពោះប្រទេសនីមួយៗ ដែលមានតម្រូវការមនុស្សប្រកបដោយសុខភាពល្អ ដើម្បីបង្កើតបានជាកម្លាំងទ័ពជាតិ (កម្លាំងស្នូលសង្គម)។
សូមអានខ្លឹមសារលម្អិត និងមានអត្ថបទច្រើនទៀត តាមរយៈតំណភា្ជប់ដូចខាងក្រោម៖
https://rac.gov.kh/researchs-categories/1/researchs?page=8
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា បានអនុញ្ញាតឱ្យក្រុមការងារលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ តាមការចាត់តាំងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត...
កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី១២-១៣ ឧសភាខាងមុខនេះ នាទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ជាការជួបមុខគ្នាដោយផ្ទាល់ រវាងប្រមុខមេដឹក នាំអាស៊ាន ជាមួយនឹងលោក ចូ បៃឌិន ប្រធានាធិ...
ថ្មីៗនេះ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្កើតនូវសមិទ្ធផលថ្មីមួយ ដែលជាចំណែកមួយនៃការលើកកម្ពស់វិស័យស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា។ បើតាមការបង្ហាញរបស់ឯកឧត្ដមបណ...
រូបភាពទី១ វិញ្ញាបនបត្របញ្ជាក់អំពីក្រុមហ៊ុនកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ រាជបណ្ឌិត្យសភាកម្ពុជា ទទួលបានងារជាទីតាំងប្រឡងភាសាចិនឆ្នើមទូទាំងពិភពលោក ពីសំណាក់ក្រុមហ៊ុន Chinese Testing International Co,. Ltd,...